www.healthandlove.org
Your Health & Love Book
ភាសាខ្មែរ​​​ | English 

អ្នកមានសំណួរ?  ខ្ញុំមានចំលើយ!   
Questions ? Get Your Answers?

ទំព័រ​សំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅ​លើ​ទំព័រនេះអ្នកអាច​អាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង ​បានចែករំលែក​​ជូនអ្នក។

Welcome to Q and A!
Here you will find questions from our valuable readers that they would like to share with you. Their questions on health and love are answered by our famous Dr. Love.

សូមជ្រើសរើសសំនួរ និងចំលើយដែលត្រូវនឹងប្រធានបទ ៖   
Please choose questions and answers related to topics:   

Reak Smey
20  years old
25.01.2016
Question 103:

សួរស្ដីDr.Love! នាងខ្ញុំបានទទួលសេវារំលូតដោយការប្រើប្រាស់ថ្នាំនៅគ្លីនិករ៉ាក់។បន្តាប់ពីនាងខ្ញុំបានសុលថ្នាំរួច អស់រយៈពេលប្រហែលជា ៣ ទៅ​ ៤ ថ្ងៃក្រោយ នាងខ្ញុំបានរួមរ័ក្សជាមួយស្វាមីរបស់នាងខ្ញុំ។ ដូចនេះហើយ ចង់សួរទៅកាន់ថា តើការរួមរ័ក្សក្នុងអំឡុងពេលហ្នឹងវាអាចបង្ករអោយមានបញ្ហាអ្វីដែរឫទេ? ហើយតើនាងខ្ញុំអាចមានកូនឫអត់?


Answer:

សួស្តីប្អូន! ចំពោះបញ្ហាមានកូន គឺមិនអាចមានទេនៅក្នុងអំឡុងពេលនេះ តែវាអាចមានការបង្ករោគដល់ប្រព័ន្ធបន្តពូជ ពីព្រោះបន្ទាប់ពីរំលូតរួច គឺមានឈាមធ្លាក់ ដូច្នេះសួមប្រយ័ត្នប្រយែង ហើយយកល្អសូមទៅពិនិត្យនៅគ្លីនិកឡិងវិញ ។



សូមអរគុណ!


malin
20  years old
04.05.2014
Question 58: សុំសួរលោកគ្រូពេទ្យថាតើយកកូនចេញនៅទីណា?
Answer: សូមប្អូនទៅកាន់គ្លីនិក អង្គការម៉ារីស្តុបអន្តរជាតិកម្ពុជាដែលនៅម្តុំផ្សារច្បារអំពៅ ដែលនៅទីនោះមាន សេវារំលូតកូន និងសេវាពន្យារកំណើតយ៉ាងមានប្រសិទ្ទិភាព ។
សូមអរគុណ !

មង្គល
២  years old
21.12.2013
Question 48: សូមជំរាបសួរលោកគ្រូពេទ្យ
ខ្ញុំមានសំនួរចង់សួរលោកគ្រូ
ខ្ញុំតែងតែមានអារម្មណ៍ផ្លូវភេទនៅពេលយប់និងពេលព្រឹកព្រលឹមតើខ្ញុំគួរធ្វើដូចម្តេចទើបអាចកាត់បន្ថយអារម្មណ៍ផ្លូវភេទបាន
ក្រៅពីវិធីជួយខ្លួនឯង?
Answer: ចំពោះពេលយប់ សូមប្អូនខិតខំអានសៀវភៅ ឬ មេរៀន ឬ ធ្វើលំហាត់ ហើយពេលពព្រលឹម សូម
លេងកីឡាឲ្យទៀងទាត់ នេះគ្រាន់ជាវិធីកាត់បន្ថយអារម្មណ៍រួមភេទបានខ្លះ ៗ ហើយមិនមែនជា
វិធីកាត់បន្ថយបានទាំងស្រុងនោះទេ សូមសាកល្បងព្រោះអាចជួយកាត់បន្ថយបាន ។
អរគុណ

បញ្ញា
២  years old
29.11.2013
Question 45: ជំរាបសួរ Dr. Love​ ខ្ញុំមានសំនួរមួយសុំសួរទៅលោក Dr មិត្តស្រីរបស់ខ្ញុំនាងមានអារម្មណ៍ថាឈឺនៅ ត្រង់ប្រដាប់ភេទរបស់នាង​ហើយក្ដាវនៅខាងក្នុងដូចជារលាក ជាពិសេសគឺមានទឹកអ្វីហូរមកដោយ មានពណ័ស តែមិនមែន​ធ្លាក់សនោះទេ។ ពួកយើងគឺបានធ្វើអីអីមួយគ្នា។ សូម Dr.Love ជួយបក ស្រាយនូវសំនួរមួយនេះផង។
Answer: សូមប្អូន នាំដៃគូរបស់ប្អូនទៅពិនិត្យសុខភាពបន្តពូជ និងប្រដាប់ភេទ នៅតាមមណ្ឌលសុខភាព
ដែលនៅជិតប្អូន ឬទៅកាន់គ្លីនិកដែលមានជំនាញខាងផ្នែកនេះ ដូចជា គ្លីនិក អង្គការ ម៉ារីស្តុប អង្គការរ៉ាក់ ដែលនៅទីនោះ មានគ្រូពេទ្យជំនាញ ព្រោះការធ្លាក់ស អាចបណ្ដាលមកពីពពួកប៉ាក់តេរី
ឬពពួកមេរោគ ដទៃទៀត ដូចជាផ្សិត ឬការប្រើប្រាស់សាប៊ូលាងផ្នែកខាងក្នុងនៃទ្វារមាសមិនសម
ស្របជាដើម ។ សូមប្រញាប់ទៅកុំខាន ។
អរគុណ

Sokunthea
26  years old
01.10.2013
Question 40: ជំរាបសួរ Dr Love
នាងខ្ញុំមានសំនួរមួយចង់ជំរាបសួរលោក
នៅពេលរួមភេទជាមួយស្វាមីនាងខ្ញុំប្រដាប់ភេទរបស់នាងខ្ញុំតែងតែមានក្លិនមិនល្អចេញមកក្រៅ។

- តើក្លិននេះបណ្តាលមកពីមូលហេតុអី្វ? នៅពេលងូតទឹកនាងខ្ញុំតែងតែសំអាតជារៀងរាល់ពេល
- តើក្លិននេះអាចមានបញ្ហាអ្វីដែរឬទេ?

នាងខ្ញុំសូមអគុណ Dr Love
Answer: -ក្លិននេះបណ្ដាលមកពីការរលាកទ្វារមាសដោយប៉ាក់តេរី ឬ ដោយពពួកមេរោគផ្សេងៗទៀតសូម
ប្អូនប្រញាប់ទៅកាន់គ្លីនិកព្យាបាលរោគស្រ្តីដែលបច្ចុប្បន្ននេះ មាននៅអង្គការ រ៉ាក់ អង្គការម៉ារីស្តុប
ឬនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជប៉ុនក្បែរវត្តភ្នំ ។
-បញ្ហាដែលធ្វើឲ្យមានក្លិននេះ គឺបណ្តាលមកការរលាកទ្វារមាសដែលអាចមកពីការប្រើប្រាស់សាប៊ូលាងចូលក្នុងទ្វារមាសជាញឹកញយដងពេក សូមប្រើប្រាស់សាប៊ូលាងតែផ្នែកខាងក្រៅទ្វារមាសទៅបានហើយដើម្បីធ្វើអនាម័យ ។
អរគុណ

Go to page : 1 » 2 » 3 » 4 » 5 » 6 » 7 » 8 » 9 » 10

អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.