អ្នកមានសំណួរ? ខ្ញុំមានចំលើយ!
Questions ? Get Your Answers?
ទំព័រសំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅលើទំព័រនេះអ្នកអាចអាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង
បានចែករំលែកជូនអ្នក។
Welcome to Q and A!
Here you will find questions
from our valuable readers that they would like to share with you. Their
questions on health and love are answered by our famous Dr. Love.
Narith |
30 years old
|
25.09.2013 |
Question
38: ខ្ញុំសូមជំរាបសួរលោកដុកទ័រ!
ខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះវេបសាយ Healthandlove ព្រោះវាធ្វើអោយខ្ញុំយល់ដឹងកាន់តែច្រើនពីបញ្ហាក៏ដូចជាជំងឺផ្សេងៗដែលខ្ញុំមិនដឹង។ ថ្ងៃនេះខ្ញុំមានសំណួរមួយចំនួនដូចខាងក្រោមៈ
១.តើយើងអាចឆ្លងជំងឺអ្វីខ្លះនៅពេលដែលយើងធ្វើឱរ៉ាល់សិច?
២.ខ្ញុំធ្លាប់មានអាការៈរមាស់លើប្រដាប់ភេទតែវាបាត់ទៅវិញនៅពេលដែលខ្ញុំប្រើថ្នាំដែលគ្រូពេទ្យផ្តល់អោយ ខ្ញុំចង់សួរថាតើអាការៈរមាស់នេះវាបណ្តាលមកពីអ្វី? តើវាបណ្តាលមកពីខ្ញុំលាងសាប៊ូ ឬក៏មកពីការប្រើស្រោមអនាម័យ?
៣.តើជំងឺកាមរោគអាចឆ្លងតាមទឹកមាត់ដែរឬទេ?
៤.ខ្ញុំធ្លាប់មានដៃគូររួមភេទច្រើន តែខ្ញុំតែងតែប្រើស្រោមអនាម័យជានិច្ច តែខ្ញុំចង់សួរលោកដុកទ័រ ថាតើយើងអាចដឹងថាស្រោមបែកឬអត់តាមវិធីណាដែរ?
ជាចុងក្រោយខ្ញុំសូមថ្លែងអំអរគុណដល់លោកដុកទ័រដែលបានស្រាយនូវចម្ងល់របស់ខ្ញុំ។
សូមអរគុណ!
Answer: ខ្ញុំសូមអរគុណ!
១.ការធ្វើឱរ៉ាល់សិច អាចមានឆ្លងជំងឺប្រម៉េះទឹកបាយ ប្រម៉េះទឹកថ្លា ប្រសិនបើដៃគូរួមភេទនោះកើត
ជំងឺណាមួយខាងលើនេះ ហេតុដូចនេះគឺសូមជៀសវាងប្រសិនបើអាចធ្វើទៅបាន ។
២.ចំពោះអាការៈរមាស់លើប្រដាប់ភេទ គឺភាគច្រើនបណ្តាលមកពីពពួកផ្សិត និងពពួកទ្រីកូម៉ូណាស
ដែលជាប៉ារ៉ាស៊ីត ឬ ពពួកប៉ាក់តេរីផ្សេងៗ ទៀត ហើយវាមិនមែនបណ្ដាលមកពីការលាងសាប៊ូ ឬក៏មកពីការប្រើស្រោមអនាម័យចំពោះបុរសទេ ហើយសូមព្យាបាលឲ្យជាសិន និងប្រើប្រាស់ស្រោម
អនាម័យនៅពេលរួមភេទដើម្បីកុំឲ្យឆ្លងទៅដៃគូជាស្រ្តីដែលអាចមានភាពស្មុគ្រស្មាញក្នុងការ
ព្យាបាលជាងបុរស ។
៣.ជំងឺកាមរោគអាចឆ្លងតាមទឹកមាត់ គឺជំងឺរលាកថ្លើមប្រភេទ បេ ព្រោះជំងឺនេះ អ្នកជំនាញបាន
ចាត់វាចូល ជាជំងឺឆ្លងតាមការរួមភេទ ឬជំងឺកាមរោគជាយូរមកហើយ ដូច្នេះសូមប្រយ័ត្នចំពោះ
ជំងឺនេះ ។
៤.ជាទង្វើល្អហើយដែលប្អូនតែងតែប្រើស្រោមអនាម័យជានិច្ច តែយើងអាចដឹងថាស្រោមបែកឬអត់នោះ គឺដោយសារការមើលឃើញផ្ទាល់តែម្តង នេះជាវិធីដែលរហ័សឆាប់ដឹងជាងគេ ។
អរគុណ |
vichet007 |
23 years old
|
27.06.2013 |
Question
32: ខ្ញុំសូមសួរថា ដងខ្លួនខ្ញុំធាត់ដែរ តែមុខខ្ញុំវិញទ្បើងស្គម ហើយស្បែក្រោមភ្នែកស្ងួត ថែមទាំងមាន
មុនអង្កាមតូចៗទៀតផង។
តើត្រូវធ្វើយ៉ាងមេចទៅ?
Answer: បងគិតថានេះមិនមែនជាជំងឺ ឬសញ្ញាណាមួយដែលអាចបង្កជាជំងឺទេ ហើយសូមហូបទឹកឲ្យបាន
ច្រើន ពី ២ទៅ ៣លីត្រ ក្នុងមួយថ្ងៃ ដើម្បីជួយឲ្យសែ្បកមានជាតិសំណើមជាងមុន រីឯបញ្ហាមុននោះ
គឺជាការប្រែប្រួលនៃអ័រម៉ូនក្នុងឈាមរបស់យុវវ័យប៉ុណ្ណោះ គឺមិនមែនជាជំងឺទេ។
អរគុណ |
Mary |
22 years old
|
25.06.2013 |
Question
31: សួស្តី!លោកដុកទ័រ។ នាងខ្ញុំមានចង់សាកសួរសំណួរមួយចំនួនដូចតទៅៈ នាងខ្ញុំមានស្វាមីរួចហើយ ជារៀងរាល់ខែមុនពេលមករដូវ15 ថ្ងៃនាងខ្ញុំតែងតែមានធ្លាក់អ្វីម្យ៉ាងតាមទ្វារមាសដែលមានពណ៏សអន្ធិល តើនេះជារោគសញ្ញានៃជំងឺអ្វីរឺគ្រាន់តែជាការធ្លាក់សធម្មតា? ពីព្រោះអាការះនេះតែងតែកើតមានជារៀងរាល់ខែ និងជាយូរមកហើយ។ តើវាអាចបណ្តាលអោយកើតទៅជាជំងឺមហារីកស្បូនដែររឺទេ? សូមអរគុណ។
Answer: សួស្តី!ប្អូនស្រី
តាមពិត ទឹករំអិលនេះ ជាទឹករំអិលដែលមកពីមាត់ស្បូនខាងក្នុងប៉ុណ្ណោះ ដែលស្រ្តី ៗ តែងតែមាន
នៅក្នុងអំឡុងពេលនេះទឹករំអិលនេះជួយសំរួលដល់ចលនាមេជីវិតបុរសឲ្យមានចលនាកាន់តែងាយ
ស្រួលទៅកាន់តួស្បូន និងដៃស្បូនដើម្បីជួបជាមួយនិងមេជីវិតស្ត្រី ប្រសិនបើស្រ្តីនោះមានប្តីហើយ
រួមភេទនាពេលនោះ ដែលងាយនឹងមានកូនទៀតផង ដូចនេះវាមិនមែនជារោគសញ្ញានៃជំងឺទេ ។
សូមអរគុណ |
zaza |
27 years old
|
17.05.2013 |
Question
27: លោកDr. Love ខ្ញុំចង់សួរថាស្បែករបស់ខ្ញុំតែងតែរមាស់នៅពេលដែលអាកាសធាតុក្តៅ�� ើយមើលទៅវាដូចគ្រាប់ៗមិនស្អាតសោះ �� ើយស្បែករបស់ខ្ញុំឆាប់ប្រតិកម្មជាមួយនិងលេលាបស្បែកណាស់ �� ើយពេលត្រជាក់ក៏រមាស់ដែលតើមានវិធីអ្វីអាចជួយបានទេ?�� ើយសាច់របស់ខ្ញុំតែងតែមានអារម្មណថាក្តៅស្ទីងៗគ្រប់ពេល តើត្រូវធ្វើយ៉ាងមេចទៅ?
Answer: សួស្តីប្អូន !
នេះបណ្ដាលមកពីប្រតិកម្មជាមួយនឹង ឡេ ឬ មួយជាមួយនឹងសាប៊ូដុះខ្លួនប្រាណដែលប្អូនប្រើជាប្រចាំ បើតាមការរៀបរាប់ខាងលើនេះ ដូចនេះសូមប្អូនសាកល្បងប្តូរប្រភេទសាប៊ូ ដោយជ្រើសរើសយកសាប៊ូណាដែលមានភាព neutral មានន័យថា វាគ្មានជាតិ បាស ឬ អាស៊ីតឡើយ ប្អូនអាចសួររកទិញនៅហាងទំនិញធំ ៗ ទើបមាន ។ សូមសាកល្បង ហើយបើនៅតែមិនបាត់ទៀត
សូមទាក់ទងគ្នាម្តងទៀត ។
សូមអរគុណ ! |
sunny |
35 years old
|
03.05.2013 |
Question
26: ១-តើស្រ្តីអាចមានកូនទេបើសិនជាលេបទឹកកាមរបស់បុរស?
២-ពេលចង់រួមភេទតែមិនទាន់ចង់មានកូន
តើត្រូវធ្វើដូម្តេចអោយនារីពុំមានបញ្ហានៅពេលរួមភេទ?
Answer:
សួស្តីប្អូន !
១-ស្ត្រីមិនអាចមានកូនបានទេ ប្រសិនបើលេបទឹកកាមបុរស តែអាចមានកើតជម្ងឺកាមរោគ
ដូចជាប្រម៉េះទឹកបាយ បើសិនជាបុរសជាដៃគូមានជម្ងឺនេះ ។
២-ទោះជាយ៉ាងណាក៏ដោយ គឺមានតែការប្រើប្រាស់មធ្យោបាយពន្យារកំណើតតែប៉ុណ្ណោះ
ដូចជាប្រើស្រោមអនាម័យ ឬ លេបថ្នាំ
គ្រាប់ ទើបអាចការពារមិនឲ្យមានកូនយ៉ាងមានប្រសិទ្ធភាព សូមទៅ
កាន់មណ្ឌលសុខភាពដើម្បីបានទទួលមធ្យោបាយ ឬទៅកាន់
ឱសថស្ថានដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។
សូមអរគុណ ! |
Go to page : 1 » 2 » 3 » 4 » 5 » 6 » 7 » 8 » 9 » 10 |
|
Copyright © 2006- 2018 Friends-International, Inc. All rights reserved.