បារី១ដើម បំផ្លាញជីវិតអស់១១នាទី
picture source:
www.health.com
នៅពេលដែលអ្នកកាន់ដេកកេះអុចបារី សូមនឹកគឹតថា បារីតែមួយដើម អាចបំផ្លាញ ជីវិតអ្នកអស់ដល់ទៅ១១នាទី។ នេះបើយោងតាមការស្រាវជ្រាវ នៅក្នុងសកលវិទ្យាល័យទីក្រុងប្រ៊ីសស្តុល(University of Bristol) ប្រទេសអង់គ្លេស។ ដូចនេះ បើអ្នកជក់បារី១០ដើមក្នុងរយៈពេល១០ឆ្នាំ គឺអាចកាត់បន្ថយអាយុអ្នករហូតដល់ទៅជាង៩ខែឯណោះ។
បារីត្រូវបារីបានសំលាប់មនុស្សអស់ប្រហែលជា១០០លាននាក់ក្នុងសតវត្សទី២០នេះ ហើយអង្គការសុខភាពពិភពលោកបានធ្វើការប៉ាន់ស្មានថា បារី និងផលិតផលផ្ទុកជាតិពលដ៏ទៃទៀតអាចសំលាប់មនុស្សរហូតដល់ ១កោតនាក់ឯណោះនៅក្នុងសតវត្សទី២១ នេះ។