វិធីព្យាបាលការប្រេះកែងជើង
នៅក្នុងកំឡុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និងប្រេះបែកក្រហែង ។ មានពេលខ្លះ វាអាចបង្ករឲ្យអ្នកមានការឈឺចាប់ ដែលបះពាល់ទៅដល់ការធ្វើដំណើររបស់អ្នកថែមទៀតផង។ ក៏ប៉ុន្តែការប្រេះកែងជើងមិនមែនជាអាការៈ មិនអាចព្យាបាលបាននោះឡើយ។ អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗមួយចំនួនដូចខាងក្រោម ដើម្បីជៀសវាងពីផលរំខានទាំងនោះ ៖
-
ជំរុះចោលស្បែកក្រិន និងបែកប្រេះ ៖
ការជំរុះចោលស្បែកក្រិន និងបែកប្រេះ
គឺជាជំហានដំបូងក្នុងការព្យាបាលអាការៈ ប្រេះកែងជើង
។
មានផលិតមួយចំនួនដែលអ្នកអាចរកទិញបាននូវតាមទីផ្សារ
ក៏ប៉ុន្តែអ្នកក៏អាចប្រើប្រាស់វត្តុធាតុដើមមួយចំនួនដែលមានស្រាប់ក្នុងផ្ទះបានដែរ។
ស្ករ
ឬក៏អំបិលគឺជាវត្ថុធាតុដើមមូលដ្ឋានដែលអាចជួយអ្នកជំរុះចោលកោសិកាចាស់ៗដែលក្រិនរឹង
និងប្រេះបែកនៅត្រង់កែងជើងរបស់អ្នក។
សូមលាបវាលើកែងជើងហើយទុកមួយសន្ទុះ
បន្ទាប់មកដុះលាងវាដោយប្រើប្រាស់ច្រាសដុះជើង
ជាមួយនឹងទឹកក្តៅឧនៗ។
ប្រសិនបើកែងជើងរបស់អ្នកប្រេះខ្លាំងរហូតដល់មានឈាមផងនោះ
សូមប្រើប្រាស់ឧបករណ៍សំរាប់ដុះក្អែលជំនួសវិញ
ដោយដុះស្រាលៗ នឹងលាងចេញជាមួយទឹកក្តៅឧនៗ។
-
ផ្តល់សំណើមដល់កែងជើងរបស់អ្នក ៖
បន្ទាប់ពីជំរុះចោលកោសិកាក្រិន ឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)ដែលប្រើប្រាស់សំរាប់លាប់លើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។ បន្ទាប់មកប្រើប្រាស់ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា ឡូសិនបានជ្រាបចូលក្នុងស្បែកនៃកែងជើងអ្នកអស់ហើយនោះ អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការលាបឡូសិនគឺនៅពេលយប់មុនចូលគេង ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន និងមិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
-
ការពារការប្រេះកែងជើងសារជាថ្មី
អាការៈមួយចំនួន ដូចជាៈ ភាពស្លេកស្លាំង
ភាពភ្លេចភ្លាំងច្រើន សំពាធឈាមឡើងខ្ពស់
និងការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ
គឺសុទ្ធតែអាចបណ្តាលមកពីការទទួលទានដំណេក
មិនបានគ្រប់គ្រាន់។
សូមទទួលទានដំណេកអោយបានយ៉ាងហោចណាស់៨ម៉ោងក្នុង១ថ្ងៃទើបជាការល្អ។
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2018 Friends-International, Inc. All rights reserved.