www.healthandlove.org
Your Health & Love Book
ដើមទំព័រ > សុខភាព​​ទូទៅ
អាការៈឈឺឆ្អឹងខ្នងអាចការពារបាន

មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​អាការៈ​ឈឺ​ឆ្អឹង​ខ្នង​ ដូច​ជា សាច់​ដុំ​កង​ខ្នង​ចុះ​ខ្សោយ គន្លាក់​ឆ្អឹង​កង​ខ្នង​មិន​ត្រង់​ជួរ ការ​ភ្លាត់ ឬការ​ធ្លាក់​ចេញ​នៃ​ឌីស(disc)គន្លាក់​ឆ្អឹង ហើយ​មូល​ហេតុ​ជា​​ទូទៅ​ដែល​យើង​ច្រើន​ជួប​ប្រទះ​ជាង​គេ​នោះ គឺ​ការ​ប្រើ​ប្រាស់​សាច់​ដុំ​ខ្នង​មិន​បាន​ត្រឹម​ត្រូវ នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​ជួយ​អ្នក​ជៀស​ផុត ពី​អាការៈ​ឈឺ​ឆ្អឹង​ខ្នង​ ៖

  • កុំអោនលើករបស់ធ្ងន់​ៗ ​ដោយ​មិន​បាន​បន្ទន់​ជង្គង់​​។ សូមបន្ទន់​ជង្គង់​ ហើយ​រក្សា​ដងខ្លួន​របស់​​អ្នក​អោយ​នៅ​​ត្រង់​​ជានិច្ច​​តាម​​ដែល​អាច​​ធ្វើ​​ទៅ​​បាន បន្ទាប់​មក​​ចាប់​លើក​​​របស់​ទាំង​នោះ​ឡើង​ ហើយ​អោប​វា​ផ្អឹប​ជាប់​​នឹង​ដើម​​ទ្រូង​។
  • ប្រសិន​​បើ​អ្នក​ត្រូវ​បន្លាស់​ទី​របស់​អ្វី​មួយ​ដែល​ធ្ងន់​ហើយ​មិន​អាច​លើក​រួច សូម​អ្នក​អូស ឬ​ទាញ​របស់​នោះ ប្រសើរ​ជាង​ការ​រុញ​ច្រាន​របស់​នោះ។
  • ប្រសិនបើ​អ្នក​ត្រូវ​​អង្គុយ​​លើ​កៅ​អី​ធ្វើការ​ រយៈពេល​យូ សូម​បែង​ចែក​ពេល​វេលា​ខ្លះ​ដើម្បី​សំរួលឥរិយាបទ​ និងធ្វើលំហាត់​ប្រាណបន្តិចបន្តួច។
  • ពាក់​ស្បែកជើងដែលមានកែងទាប (កុំអោយ​ខ្ពស់​ជាង2.54ស.ម)
  • ធ្វើលំហាត់​ប្រាណ​ជា​ប្រចាំ ដើម្បី​ទប់​ស្កាត់អាការៈឈឺ​ឆ្អឹង​ឆ្នង​ ព្រោះថា​ការ​រស់​នៅដោយ​​ខ្វះ​លំហាត់​ប្រាណ​គឺ​ជាដើម​ហេតុ​នៃ​អាការៈ​ឈឺ​ឆ្អឹង​ខ្នង​។
  • គេង​នៅលើគ្រែ​ពូក​ និង​ក្នើយ​កើយដែល​ទន់ ព្រោះ​វា​អាច​បទបែនបាន​ទៅ​តាម​​ទំរងដង​ខ្លួន និង​ក​ របស់​អ្នក និង​ដើម្បី​រក្សា​អោយទំរង់​​ឆ្ឆឹងបាន​ត្រង់ មិន​កោង​ខ្លាំង។
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.