Home About Us Our Partners Guest Comments Ask Dr. Love Q & A  
   
 
ការធ្វើចំណាកស្រុក
 
ការធ្វើចំណាកស្រុក
 
     
  - តើ​ចំណាកស្រុក​ជា​អ្វី?
  - តើ​ការជួញដូរ​មនុស្ស​ជា​អ្វី?
  - ហេតុអ្វី​បានជា​គេ​ធ្វើ​ចំណាកស្រុក
  - គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក
  - តើ​គេ​អាច​ចៀស​ផុតពី​អ្នកជួញដូរ
    ​ដោយ​របៀប​ណា?
  - ចំណុច​សំ​នាន់ៗគួរ​យល់ដឹង​
    មុនពេល​ធ្វើ​ចំណាកស្រុក
  - តើ​អ្នកណាខ្លះ​អាចជួយ​អ្នក​បាន​​
    ប្រសិនបើ​អ្នក​ប្រឈមមុខ​និង
    គ្រោះថ្នាក់? តើ​កន្លែង​ណាខ្លះ?
  - តើ​ការងារ​អ្វីខ្លះ​ដែល​ជនចំណាក
    ស្រុក​អាចធ្វើ​បាន​នៅក្នុង​
    សហគមន៍​របស់ខ្លួន?

 

   

សព្វថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន ​បាន​ចាក​ចេញពី​ស្រុកភូមិ​របស់​ពួក​គាត់ ទៅកាន់​ស្រុកភូមិ​ដ៏ទៃទៀត ឬ​មកកាន់​ទីក្រុង ក្នុង​គោលបំណង​រក​ការងារ​ធ្វើ​ដើម្បី​ជួយ​សំរាលសេដ្ឋកិច្ច​​គ្រួសារ។ ក្នុងចំណោម​អ្នកធ្វើ​ចំណាកស្រុក​ទាំងអស់នោះ ភាគច្រើន​គឺ​មិនបាន​យល់ដឹង អំពី​ផល់ប៉ះពាល់ និង​គ្រោះថ្នាក់​មួយចំនួន ដែល​អាច​កើតមានឡើង​ចំពោះ​ពួកគាត់​ឡើយ។

ខាងក្រោម​នេះ​គឺជា​អត្ថបទ​អប់រំ​មួយ ដែល​អាចជួយ​លោកអ្នក និង​អ្នកធ្វើ​ចំណាកស្រុក​ទាំងអស់​​ស្វែងយល់​អំពីផល​បះ​ពាល់ និង​គ្រោះថ្នាក់​នៃការធ្វើចំណាកស្រុកទាំងនោះ និង​យល់ដឹង​អំពី​វិធី​បង្ការ និង​វិធី​ស្វែងរក​ជំនួយ​នៅពេល​មាន​គ្រោះថ្នាក់​ផងដែរ។

  1. និយមន័យ
  2. ក-​ តើ​ចំណាកស្រុក​ជា​អ្វី?
    ការធ្វើ​ចំណាកស្រុក​គឺជា​ការផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេងទៀត ដោយ​ការ​បង្ខិត​បង្ខំ និង​ដោយ​ការស្ម័គ្រ​ចិត្ត។
     
    ខ-​ តើ​ការជួញដូរ​មនុស្ស​ជា​អ្វី?
    គឺជា​ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការទទួល​មនុស្ស​តាម​មធ្យោបាយ គំរាម​គំហែង ប្ញ ប្រើ​កំលាំង ប្ញ​ទម្រង់​ឯទៀត តាម​ការបង្ខំ ការចាប់​ពង្រត់ ការប្រើ​ល្បិចកល ការបោក​បញ្ឆោត ការប្រើ​អំណាច ប្ញ​ឆ្លៀត​យក​ស្ថានភាព​ងាយ​រងគ្រោះ ប្ញ​ការផ្តល់​សន្យា​ថាឱ្យ ប្ញ​ទទួល​កំរៃ ប្ញ​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន ដើម្បីអោយ​មនុស្ស​នោះ​យល់ព្រម​ស្ថិតនៅក្រោម​ការ ត្រួតត្រា​របស់​ជន​ឯទៀត ដើម្បី​បំណង​ធ្វើ​អាជីវកម្ម។
     
  3. ហេតុអ្វី​បានជា​គេ​ធ្វើ​ចំណាកស្រុក?
  4. - មូលហេតុ​ផ្នែក​សេដ្ឋកិច្ច - អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ
    - ស្វែងរក​ការងារ​ធ្វើ - ឪពុកម្តាយ​ស្លាប់
    - បញ្ហា​ជំងឺអេដស៍/ហ៊ី​វ - ការបោកប្រាស់
    - ចង់​ស្គាល់​ទីក្រុង - គ្រោះមហន្តរាយធម្មជាតិ
    - ប្រព្រឹត្ត​បទល្មើស - បញ្ហា​ផ្លូវចិត្ត
    - ស្ថានភាព​រស់នៅ​ដែល​មិនមាន​សុវត្ថិភាព - កង្វះខាត​ឱកាស
    - តំរូវការ​បុគ្គលិក (សំរាប់​ប្រទេសផ្សេង)  
       
  5. គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក
    • ប្រឈមមុខ​ទៅនឹង​ការជួញដូរ ការ​កេង​ប្រ​វ​ញ្ច័​ផ្លូវភេទ និង​ការ​កេង​ប្រ​វ​ញ្ច័​កំលាំង​ពលកម្ម
    • អំពើ​ហឹ​ង្សា
    • ឆ្លង​ជំងឺផ្សេងៗ និង​មិនអាច​ទៅរក​សេវា​សុខភាព
    • ត្រូវបាន​បង្ខំ​អោយប្រើ​ប្រាស់​គ្រឿងញៀន
    • មិនបាន​ទទួល​ការ​គាំពារ​ពី​គ្រួសារ មិត្ត​ភ័​ក្កិ និង​អ្នកជិតខាង
    • រស់​នៅតាម​ថ្នល់
    • គ្មាន​អាហារ គ្មាន​ប្រាក់ និង​គ្មាន​ការងារ
    • ប្រឈមមុខ​ទៅនឹង​ការរើសអើង

  6. សុវត្ថិភាព​ក្នុងការ​ធ្វើ​ចំណាកស្រុក
  7. ក-​តើ​គេ​អាច​ចៀស​ផុតពី​អ្នកជួញដូរ​ដោយ​របៀប​ណា?
    • កុំ​ឆាប់ជឿ​គេ​ងាយ​ពេក
    • ត្រូវសុំ​ជំនួយ​ពេល​ជួប​ជាមួយនឹង​អ្នកជួញដូរ     
    • ត្រូវ​ប្រាប់​ដល់​ឪពុកម្តាយ​ពេល​ជួប ឬ ឃើញ​ករណី​ជួញដូរ
    • មិនត្រូវ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ឡើយ
    • ផ្តល់​ព័ត៌មាន​ដល់អ្នកផ្សេងៗទៀត​មុនពេល​អ្នក​ចាកចេញ
    • សួរ​សំណួរ​ដល់​ជន​បោកប្រាស់
    • មិនត្រូវ​ផ្តល់ព័ត៌មានផ្សេងៗដល់​ជន​បោកប្រាស់​ឡើយ
    • មើល និង​ស្តាប់​ព័ត៌មាន
    • ប្រាប់​ដល់​ប៉ូលិស​ពេល​ជួបនឹង​ជន​បោកប្រាស់
    • ត្រូវ​ក្លាហាន​បដិសេដ នៅពេលដែល​សង្ស័យថា​គេ​ជា​ជន​បោកប្រាស់
       
  8. ចំណុច​សំ​នាន់ៗគួរ​យល់ដឹង​មុនពេល​ធ្វើ​ចំណាកស្រុក
    • ពិភាក្សា ផ្តល់ព័ត៌មាន​ដល់​គ្រួសារ មិត្ត​ភ័​ក្រ
    • និង​អាជ្ញាធរ​មុនពេល​ចាក​ចេញពី​សហគមន៍
    • រៀបចំ​ផែនការ ទៅ​កន្លែង​ណា ដោយ​របៀប​ណា និង​ដើម្បី​អ្វី
    • មាន​ឯកសារ​ពាក់ព័ន្ធ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារនិង​លិខិតឆ្លងដែន
    • ត្រូវ​យល់ដឹង​អំពី​ការប្រកាស​ជ្រើសរើស​បុគ្គលិក
    • ត្រូវ​ដឹង​អំពី​កន្លែង​ការងារ ឈ្មោះ​រោងចក្រ
    • និង​ឈ្មោះ​ក្រុមហ៊ុន​ដែល​នឹងធ្វើ​ការ
    • ត្រូវមាន​ជំនាញ​ពាក់ព័ន្ធ​ទៅនឹង​តំរូវការ​ជ្រើសរើស​នោះ
    • ត្រូវធ្វើ​ដំណើរ​ទៅជា​ក្រុម និង​ជាមួយនឹង​ក្រុមគ្រួសារ
    • ត្រូវ​ស្គាល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ប៉ូលិស និង​អ្នកជិតខាង
    • ត្រូវមាន​ប្រាក់​ជាប់​នឹង​ខ្លួន
    • ត្រូវ​ស្គាល់​កន្លែង​ដែល​ត្រូវ​ស្នាក់នៅ។​

  9. តើ​អ្នកណាខ្លះ​អាចជួយ​អ្នក​បាន​ប្រសិនបើ​អ្នក​ប្រឈមមុខ​និង​គ្រោះថ្នាក់? តើ​កន្លែង​ណាខ្លះ?
  10. សូម​ទាក់​ទង​មក​បណ្តាញ​សុវត្ថិភាព​កុមារ ដែលមាន​អាស័យដ្ឋាន​ដូច​ខាង​ក្រោម៖
    លេខទូរស័ព្ឌបណ្តាញសុវត្ថិភាពកុមារ៖
    • នៅ​ភ្នំពេញ      ផ្ទះ​លេខ១៨៦ ផ្លូវ​លេ​ខៈ១៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
      ទូរ​ស័​ព្ឌ​លេខ ០១២ ៣១១ ១១២
    • នៅ​សៀមរាប ៖​ ផ្ទះ​លេខ៦០៥ & ៦០៧ មណ្ឌលមួយ ឃុំស្វាយដង្គោម ស្រុកសៀមរាប ខេត្តសៀមរាប។
      ទូរ​ស័​ព្ឌ​លេខ ០១៧ ៣៥៨ ៧៥៨
    • ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖       ក្រុម៤ ភូមិ៥ សង្កាត់៤ ខ័ណ្ឌមិត្តភាព ខេត្តព្រះស៊ីហនុ​
      ទូរ​ស័​ព្ឌ​លេខ ០១២ ៤៧៨ ១០០
    • ខេត្ត​កំពង់ចាម ៖      ផ្ទះលេខ153 ផ្លូវលេខ៨៤ ក្រុមទី២ ភូមិទី១ ឃុំវាលវង់ ស្រុកកំពង់ចាម ខេត្តកំពង់ចាម
      ទូរ​ស័​ព្ឌ​លេខ ០១២ ៥៥៧ ១៨៨
    • ខេត្ត​ព្រៃវែង/ស្វាយរៀង ៖  ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​
      ទូរ​ស័​ព្ឌ​លេខ ០៨៩ ៥០០ ០០៨
  11. តើ​ការងារ​អ្វីខ្លះ​ដែល​ជនចំណាកស្រុក​អាចធ្វើ​បាន​នៅក្នុង​សហគមន៍​របស់ខ្លួន?
    • ជួយ​ដល់​ឪពុកម្តាយ និង​ក្រុមគ្រួសារ​របស់ខ្លួន
    • ដាំ​បន្លែ​លក់
    • កាត់ដេរ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កែ​សម្ផស្ស
    • ផលិតផល​ធ្វើ​នៅផ្ទះ ចិញ្ចឹម​មាន់ ទា ជ្រូក គោ ៘
    • ធ្វើការ​ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន និង​នៅតាម​ពិធីផ្សេងៗ
    • បើកហាង​លក់​គ្រឿងទេស លក់​ទឹកអំពៅ​នៅផ្ទះ និង​តាម​សាលារៀន​ជាដើម
 
ថ្ងៃឈប់សំរាក២០០៩ | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | ផ្នែកផ្សាយពាណិជ្ជកម្ម​ | ទំនាក់ទំនងយើងខ្ញុំ
Copyright © 2006- 2009 Friends-International, Inc. All rights reserved.