www.healthandlove.org
Your Health & Love Book
ភាសាខ្មែរ​​​ | English 

យុវវ័យ​កម្ពុជាបាន​ស្នើសុំ​អោយមាន​គេហទំព័រ www.healthandlove.org
ឥឡូវនេះ​វា​បានមក​ដល់​ហើយ!

www.healthandlove.org គឺជា​គេហទំព័រ​ដែល​អប់រំ សុខភាព ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត ដំបូង​បំផុត​​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​បង្កើត និង​រចនា​ឡើងជា​ភាសា​ខ្មែរ សំរាប់​យុវវ័យកម្ពុជា។
សូម​ចុច​ត្រង់នេះ​ដើម្បី​អាន​លំអិត​ពី​កម្មវិធី​សម្ភោ​ធ

www.healthandlove.org គឺគេហទំព័រមួយ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ​កម្ពុជា។ វា​ជា​ប្រភព​នៃ​ព័ត៌មាន​ដែល​ផ្តល់​ការអប់រំ​យ៉ាង​ជាក់លាក់​អំពី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។
ប្រធានបទ​និ​មួយ​ត្រូវ​បានរៀបចំ និង​ដាក់​តាម​ប្រភេទផ្សេងៗពីគ្នា ដើម្បីអោយ​អ្នក​ចូលមក​ទស្សនា​ងាយស្រួល​ក្នុងការ​ស្វែងរក​ព័ត៌មាន​ដែល​ខ្លួន​ចងបាន ។ ប្រធានបទ​ទាំងនោះ​រួមមានៈ ស្នេហា និង​មិត្តភាព សុខភាព​ផ្លូវភេទ ការពន្យា​កំណើត អេ​ដ​ស៏​និង​កាមរោគ គ្រោះថ្នាក់​នៃ​អ៊ិន​ថឺ​ណិ​ត សុខភាព​នារី​សុខភាព​បុរស ការ​រំលូតកូន និង​គ្រឿងញៀន។

ក្រុមការងារ​យើង ក៏មាន​Dr.Love ដែលមាន​តួនាទី​រង់ចាំ​ឆ្លើយ​នូវ​សំនួរ​ទាំងឡាយ​ស្តីអំពី សុខភាព ផ្លូវចិត្ត និង ផ្លូវកាយ​ផងដែរ។
សូម​ចុច​ត្រង់នេះ​ដើម្បី​អាន​ថា តើ​Dr. Love គឺជា​ន​ណា?

www.healthandlove.org ជា​គំរោង​មួយ​នៃ​បណ្តាញ​សុវត្ថិភាព​កុមារ ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ ហ្វ្រេ​ន្ស អ៊ិនធើណាសិនណល ក្រោម​ការឧបត្ថម្ភ​ពី Lloyd George Asia Foundation និង​សហភាព​អ៊ឺរ៉ុប និង​ចូលរួម​សហការ​ជាមួយ​អង្គការ​មួយចំនួន​ដូចជា​៖ អង្គការ​មិ​ត្ដ​សំឡាញ់ មូលនិធិ​សហប្រជាជាតិ​សំរាប់​ប្រជាជន​ អង្គការ​​ឱសថការី​​គ្មាន​ព្រំដែន សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា(Rhac) ​ គ្លី​និ​ច​អង្គការ​មា​រី​ស្ដុ​ប​ សមាគម​ឥន្ទធនូ គេហទំព័រ​ក្លាហាន គំរោង​ប្រ​ព្រឹ​ត្ដិ​ដោយ​សុវត្ថិភាព និង​អង្គការ​សេវា​សង្គម​សុខភាព​បុរស។
សំរាប់​ព័ត៌មាន​បន្ថែម​អំពី www.healthandlove.org  សូម​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល dr.love@healthandlove.org

  បណ្តាញសុវត្ថិភាពកុមារChildSafe Network
ChildSafe Networks www.healthandlove.org ជា​គំរោង​មួយ​នៃ​បណ្តាញ​សុវត្ថិភាព​កុមារ។
បណ្តាញ​សុវត្ថិភាព​កុមារ​កំពុងអភិវឌ្ឍន៍​នូវ​បណ្ដាញ​ការពារ​កុមារ​មួយ ដែល​បង្កើតឡើង​ដើម្បី​ការពារ​កុមារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា និង ប្រទេស​ដ៏ទៃទៀត​ក្នុង​តំបន់​អោយ​រួច​ផុតពី​ការរំលោភបំពាន​នានា​ ជាពិសេស​គឺ​ការ រំលោភបំពាន​ផ្លូវភេទ។ សំរាប់​ព័ត៌មាន​បន្ថែម អំពី​គំរោង​កម្មវិធី​សុវត្ថិភាព​កុមារ សូម​មើល​នៅលើ​គេហទំព័រ http://www.childsafe-cambodia.org  រឺក៏​ទំនាក់ទំនង​មកយើងខ្ញុំ​តាមរយៈ​អ៊ីម៉ែ​លៈ ​childsafe@friends-international.org
  អង្គការ ហ្វ្រេន្សអ៊ីនធើណាសិនណាល (Friends International)
ហ្វ្រេន្សអ៊ីនធើណាសិនណាល​​គឺជា​អង្គការ​អន្ដរជាតិ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មិន​ប្រកាន់យក​​គណបក្ស​សម្ព័ន្ធ​នយោបាយ និង​មិនមែន​អង្គការ​ដើម្បី​សាសនា ​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៤ ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​កុមារ​នៅតាម​ថ្នល់ ក្រុមគ្រួសារ និង​សហគម​របស់​ពួកគេ​នៅ​ពាសពេញ​ពិភពលោក។
សំរាប់​ព័ត៌មាន​បន្ថែម អំពីអង្គការហ្វ្រេន្ស អ៊ីនធើណាសិនណាល សូម​មើល​នៅលើ​គេហទំព័រ http://www.friends-international.org/ 
រឺក៏​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​លៈ info@friends-international.org
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.