ច្បាប់​រំលូតកូន
 
  ការរំលូតកូន
*
ច្បាប់រំលូតកូន
* សំរេចចិត្ដយ៉ា​ងណា?
* ការរំលូតកូនតាមថ្នាំបុរាណ
* សំនួរ​និងចំលើយ
   
 

តើការរំលូត កូនស្របច្បាប់ដែររឺទេនៅក្នុងប្រទេសកម្ពុជា? ការរំលូតកូនគឺ ជាបញ្ហាខុសច្បាប់ នៅប្រទេសមួយចំនួន ប៉ុន្តែនៅក្នុងប្រទេស​កម្ពុជា​វិញ ការរំលូតកូនគឺត្រូវបានអនុញ្ញាតិ ដរាប ណាទារកនៅក្នុងផ្ទៃនោះ មានអាយុតិចជាង១២សប្តាហ៍ (មាត្រា៨ នៃច្បាប់ស្តី​ពីការរំលូត កូន របស់ព្រះរាជាណាចក្រកម្ពុជា។

 
 
Law of Abortion

មាត្រា១៤ នៃច្បាប់ស្តីពីការរំលូតកូនៈ ជនទាំងឡាយ ណា ដែលបង្ខិតបង្ខំអោយស្ត្រីមានផ្ទៃពោះ អោយធ្វើ ការរំលូតកូន រឺធ្វើអោយរលូតកូនដោយចេតនា ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ ហើយ ប្រសិនបើ ការរំលូតនោះ បណ្តាលអោយមានជំងឺរ៉ាំរ៉ៃ រឺ ពិការ រឺ ស្លាប់ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ។

 
     
 

ការរំលូតកូនដោយខុសច្បាប់ៈ យោងតាមមាត្រា៨ នៃច្បាប់ស្តីពីការរំលូតកូន នៅប្រទេស កម្ពុជា ប្រសិនបើទារក ដែលនៅក្នុងផ្ទៃមានអាយុលើសពី១២សបា្តហ៍ ឡើងទៅ ត្រូវបានចាត់ ទុកថាការរំលូតកូននោះ គឺខុសនឹងច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ប៉ុ នែ្ត មានករណីលើក លែងមួយចំនួនដូចខាងក្រោម៖

  • ទារកនៅក្នុងផ្ទៃ ត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិតឃើញថាមានជំងឺរ៉ាំរ៉ៃ មិនអាចទុកបាន
  • ទារកស្លាប់ក្នុងផ្ទៃ
  • នារីនោះត្រូវបានគេចាប់រំលោភ។ ក្នុងករណីនេះ ប្រសិនបើនារីនោះមានអាយុក្រោម ១៨ឆ្នាំ ការរំលូតកូនត្រូវតែមានការយល់ព្រម ពីក្រុមគ្រួសារ រឺអាណាព្យាបាល។ នៅក្នុងករណីបើនារីនោះមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នារីនោះមានសិទ្ធិទាំងស្រុង ក្នុងការសំរេចចិត្តថា តើគួរតែធ្វើការរំលូតកូនរឺអត់។
 
 
  ​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺសំរាប់ជាព័តមានអប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និង រោគវិនិច្ឆ័យ ផ្សេងៗទៀត​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ អង្គការ​ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
   
ថ្ងៃឈប់សំរាក២០០៩ | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | ផ្នែកផ្សាយពាណិជ្ជកម្ម​ | ទំនាក់ទំនងយើងខ្ញុំ
Copyright © 2009 Friends-International, Inc. All rights reserved.