សំរេចចិត្ដយ៉ា​ងណា?
 
  ការរំលូតកូន
*
ច្បាប់រំលូតកូន
* សំរេចចិត្ដយ៉ា​ងណា?
* ការរំលូតកូនតាមថ្នាំបុរាណ
* សំនួរ​និងចំលើយ
   
 

បន្ទាប់ពីមានការគិតអស់មួយរយៈពេលហើយ អ្នកនៅតែគិតចង់ធ្វើការ​រំលូត​កូនទៀត​នោះ អ្នកអាច​ស្វែងយល់បន្ថែម​ពីមជ្ឈមណ្ឌល​រំលូតកូន ដោយសុវត្ថិភាពនូវកត្តាមួយចំនួន ដូចខាង ក្រោមនេះ ហើយនៅទីនោះមានការ​ផ្តល់​ប្រឹក្សា ពីព្រោះអ្នក​មានសិទ្ធិចាំបាច់​ត្រូវដឹងអំពីកត្ដា ទាំងអស់នេះ ៖

១-គ្រោះថ្នាក់ និងផលវិបាកទាំងឡាយដែលអាចនឹងកើតឡើងទៅលើ​រូបរាង កាយ និង​ផ្លូវចិត្ត​របស់​អ្នក​
២-តើ​មជ្ឈមណ្ឌល​រំលូតកូន​សងជំងឺចិត្ដ និង ការចំណាយទាំងឡាយដែរ រឺទេ ​ប្រសិនបើមានការថ្លោះធ្លោយ?​
៣-រាល់និតិវិធី និងភាពស្របច្បាប់នៃ​មជ្ឈមណ្ឌល​រំលូតកូន និងរាល់ការ ប្រតិបត្ដិ និងវិធីសាស្ដ្រ​នៃការរំលូតដោយ​សុវត្ថិភាព

 
 
woman has the right to make decision for her abortion
សូមគិតអោយបានដិតដល់ មុននឹងអ្នកសំរេចចិត្ដធ្វើ ការ​រំលូតកូន។ រាល់ការសំរេចចិត្ដរបស់អ្នក​អំពីការ ​រំលូតកូន​ នឹងអាចមានការប៉ះពាល់ រូបរាងកាយរបស់ អ្នក។ ប្រសិនបើអ្នក នៅតែមិនទាន់ប្រាកដច្បាស់ សូមធ្វើការ​ សំរេចចិត្តសារជាថ្មី។ ត្រូវចងចាំថា ​គ្មាន នរណាម្នាក់អាច​បង្ខិតបង្ខំអ្នក អោយ​ធ្វើការ​រំលូត​កូន ​បានឡើយ។​
 
 

តើខ្ញុំសំរេចចិត្តដោយវិធីណា?​
នៅក្នុងកាលៈទេសៈណាក៏ដោយ អោយតែអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយទារក នោះ ​មានអាយុក្រោម១២សប្ដាហ៍​  ការសំរេចចិត្តស្ដីពីការរំលូតកូន គឺជាសិទ្ធិរបស់អ្នក ​​ទាំងស្រុង។ តែត្រូវ​ទាមទារ​អោយការ​រំលូតកូន​នោះ ប្រព្រឹត្ដទៅដោយអ្នកជំនាញ រឺវេជ្ជបណ្ឌិត​​ ដែលមានបទពិសោធន៍។ ដូចនេះ ​អ្នកគប្បីសុំការផ្តល់ប្រឹក្សា ពីស្វាមី រឺដៃគូរបស់អ្នក មិត្ដភ័ក្ដ
​ វេជ្ជបណ្ឌិត រឺ ក៏អ្នកអាចទំនាក់ទំនង​មកអាស័យដ្ឋាន​ដូចខាងក្រោមនេះដើម្បី​សុំការផ្តល់​ ប្រឹក្សាបន្ថែម។

  • គ្លីនិក​អង្គការមារីស្ដុបច្បារអំពៅៈ​ផ្ទះលេខ15 ផ្លូវជាតិលេខ1 ​សង្កាត់ច្បារអំពៅ2 ខ័ណ្ឌ​មានជ័យ​ក្រុងភ្នំពេញ។ទូរស័ព្ទ​លេខ 023 720 125។​
  • គ្លីនិក​អង្គការមារីស្តុប​តាខ្មៅៈ​ផ្ទះលេខ538 ផ្លូវលេខ201 ភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល​ទូរស័ទ្ទលេខ  023 425 710
  • គ្លីនិក​អង្គការមារីស្តុបខេត្តកោះកុងៈ​ ភូមិ2 ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុ​ង ទូរសទ្ទ័លេខ 035 936 238​
 
 
  ​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺសំរាប់ជាព័តមានអប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និង រោគវិនិច្ឆ័យ ផ្សេងៗទៀត​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ អង្គការ​ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
   
ថ្ងៃឈប់សំរាក២០០៩ | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | ផ្នែកផ្សាយពាណិជ្ជកម្ម​ | ទំនាក់ទំនងយើងខ្ញុំ
Copyright © 2009 Friends-International, Inc. All rights reserved.