សេចក្តីប្រកាសព័ត៌មានរួមមួយ របស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បន្ទាប់ពីមានបញ្ហាឆ្លងជំងឺគ្រុនផ្តាសាយថ្មីA(H1N1) បានឲ្យដឹងថា ដើម្បីមានប្រសិទ្ធភាពក្នុងការការពារការឆ្លងវីរុសនោះ គឺក្រសួងបានណែនាំឲ្យមានការអនុវត្តអនាម័យផ្ទាល់ខ្លួនមួយចំនួនដើម្បីជៀសវៀងការឆ្លងរាលដាលនៃជំងឺនេះ។
សេចក្តីណែនាំដើម្បីការពារការឆ្លងជំងឺគ្រុនផ្តាសាយA(H1N1) ៖
- សូមអ្នកយកកន្សែងខ្ទប់មាត់ រាល់ពេលដែលអ្នកក្អក ឬកណ្តាស
- ត្រូវលាងដៃអោយស្អាតជាប្រចាំ (ជាពិសេស គឺនៅពេលដែលអ្នកក្អក ឬកណ្តាសនិងមុនពេលទទួលទានអាហារ)
- សូមកុំខាកស្តោះពាសវាលពាសកាល នូវទីកន្លែងសាធារណៈ។
រោគសញ្ញាជំងឺគ្រុនផ្តាសាយថ្មីA(H1N1)នេះ មានដូចជា ៖
- អ្នកជំងឺមានអាការៈក្តៅខ្លួនលើសពី៣៨អង្សារសេ
- ក្អក ហៀរសំបោរ កណ្តាស ក្អួត និង(ឬ) រាគរុស ជាដើម
ការព្យាបាល
រហូតមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំង (Vaccine) បង្កាជំងឺគ្រុនផ្តាសសាយថ្មី A(H1N1)នេះនូវឡើយទេ។ ប៉ុន្តែការព្យាបាលចំពោះអ្នកជំងឺភាគច្រើនគឺ៖ សូមអោយអ្នកជំងឺសំរាកនៅផ្ទះ ជៀសវាងចេញទៅទីកន្លែងសារធារណៈ ញុំាទឹកអោយបានច្រើន ទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល និងប្រើវិធីផ្សេងទៀតដើម្បីបញ្ចុះកំដៅ អ្នកថែរក្សាអ្នកជំងឺ និងអ្នកជំងឺត្រូវពាក់ម៉ាស់ការពារ ហាមមិនអោយមនុស្សក្នុងគ្រួសារទៅជិតអ្នកជំងឺ សូមរាយការណ៌ពីករណីសង្ស័យមកក្រសួងសុខាភិបាលដែលមានលេខទូរស័ព្ឌលេខ ១១៥, ០១២ ៤៨៨ ៩៨១ , ឬ ០៨៩ ៦៦៩ ៥៦៧។
សំរាប់អ្នកជំងឺដែលមានអាការៈពិបាកដកដង្ហើមខ្លាំង សូមទាក់ទង និងពិគ្រោះជាមួយមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត ដើម្បីទទួលបាននូវដំបូន្មានបន្ថែម។
|