ភាពបរិសុទ្ធ រឺ ក្រមុំព្រហ្មចារីយ៍ គឺសំដៅទៅលើបុគ្គលណាម្នាក់ដែលមិនធ្លាប់រួមភេទទាល់តែសោះ។ ចំពោះស្ដ្រីវិញ តាមពិតប្រហែល៣០%នៃស្ដ្រីភេទទាំងអស់មានសន្ទះព្រហ្មចារីយ៍ស្ដើង ហើយនៅពេលដែលរួមភេទជាលើកដំបូង សន្ទះព្រហ្មចារីយ៍នេះ(ហយមនេ)អាចដាច់រហែកដោយមានការហូរឈាមតិចៗ រឺ ច្រើនទៅតាមភាពយឺតរបស់វា រឺ ក៏ពេលខ្លះសន្ទះព្រហ្មចារីយ៍នោះអាចដាច់ដោយសារការធ្វើលំហាត់ប្រាណ ឡើងភ្នំលេង កីឡា រឺ ធ្លាក់ពីលើដើម ឈឺ...។ល។
រីឯស្ដ្រីខ្លះទៀត គ្មានសន្ទះព្រហ្មចារីយ៍តាំងពីកំណើតតែម្ដង។ ប៉ុន្ដែ ស្ដ្រីដែលដាច់សន្ទះព្រហ្មចារីយ៍ដោយមិនឆ្លងកាត់ការ រួមភេទគឺនៅតែមានភាពបរិសុទ្ធដដែល ទោះបីជាសន្ទះព្រហ្មចារីយ៍របស់នាងត្រូវបានបាត់បង់ក៏ដោយ។ អាស្រ័យហេតុនេះ ហើយបុរសទាំងឡាយកុំយល់ច្រឡំអោយសោះថា ការគ្មានចេញឈាមក្រោយពេលរួមភេទលើកដំបូង មិនមានន័យថាស្ដ្រី នោះមិនមានភាពក្រមុំព្រហ្មចារីយ៍នោះទេ។ បើអ្នកពិតជាស្រលាញ់គ្នាស្មោះស្មគ្រ័មែននោះអ្នកមិនចាំបាច់បារម្ភ រឺ អោយតំលៃអំពីភាពបរិសុទ្ធនេះពេកទេ អោយតែដរាបណាអ្នក និងមនុស្សដែលអ្នកស្រលាញ់ មានសេចក្ដីសុខ និងសុភមង្គលជាមួយគ្នានោះវាជាការល្អប្រសើរហើយ។
ភាពបរិសុទ្ធមិនមែនសំរាប់ដាក់លក់ទេ
នៅក្នុងប្រទេសកម្ពុជាយើង
ក៏ដូចជាប្រទេសមួយចំនួនទៀតនៅលើពិភពលោក
បានគិតថាភាពបរិសុទ្ធរបស់ស្ដ្រី គឺជាវត្ថុ ដ៏មានតំលៃ
ហើយមានមនុស្សមួយចំនួន
បានព្យាយាមគ្រប់មធ្យោបាយដើម្បីទិញភាពបរិសុទ្ធនេះ។
មានមនុស្សមួយចំនួនបានគិតថាការ
រួមភេទជាមួយស្ដ្រីក្រមុំព្រហ្មចារីយ៍
អាចធ្វើអោយគេរក្សាភាពវ័យក្មេង និង មានកំលាំងខ្លាំងក្លា។
ជាងនេះទៅទៀត មានអ្នកខ្លះគិតថាការ
រួមភេទជាមួយស្ដ្រីក្រមុំព្រហ្មចារីយ៍ អាចជួយការពារ
កុំអោយឆ្លងជំងឺអេដស៍ និងកាមរោគ។ ប្រការខាងលើទាំងនេះ
គឺជាប្រការខុសស្រឡះ ហើយត្រូវចងចាំថា ការរួមភេទជាមួយ
ស្ដ្រីក្រមុំព្រហ្មចារីយ៍មិនអាចធ្វើអោយអ្នករក្សាភាពវ័យក្មេង
និង មានកំលាំងខ្លាំងក្លា និង
ការពារអ្នកកុំអោយឆ្លងជំងឺអេដស៍ឡើយ។ ប៉ុន្ដែមានតែការ
ប្រើប្រាស់ស្រោមអនាម័យ អោយបានត្រឹមត្រូវតែប៉ុណ្ណោះ
ដែលអាចការពារអ្នក កុំអោយឆ្លងជំងឺអេដស៍ និងកាមរោគបាន។
ស្ដ្រីទាំងឡាយអើយ!!!ត្រូវចងចាំនឹងប្រុងប្រយ័ត្ន ព្រោះថា អ្នកអាចនឹងចាញ់បោកជនខិលខូចមួយចំនួន ដែលព្យាយាមប្រមាញ់ព្រហ្មចារីយ៍នារី ដើម្បីប្រាក់ ឬផលប្រយោជន៍ផ្ទាល់ខ្លួន។