www.healthandlove.org
Your Health & Love Book
ហេតុផល​៨​យ៉ាង​ក្នុង​ការទទួលទាន​ផ្លែឈើ

នៅក្នុង​ចំណោម​អាហារ​ទាំងឡាយ  ផ្លែឈើ​គឺជា​អាហារ​ដែល​មិនអាច​ខ្វះ​បាន បន្ទាប់ពី សាច់ បន្លែ និង ទឹក។ ផ្លែឈើ​មិន​ត្រឹមតែ​ផ្តល់នូវ​ឱជា​រស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ផ្តល់នូវ​គុណប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព។  ហេតុផល​មួយចំនួន​ដែល​អាចអោយ​លោកអ្នក​ពិចារណា និង​ទទួលទាន​ផ្លែឈើ ៖  

  • ផ្លែឈើ​គឺ​គ្មាន​ជាតិ​កូ​លេ​ស្ទេ​រ៉ូ​ល(Cholesterol) ១០០% ៖  ការទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​កូ​លេ​ស្ទេ​រ៉ូ​ល(ជាតិ​ខ្លាញ់)ខ្ពស់  គឺ​អាចអោយ​លោកអ្នក​ធាត់ និង​ឡើង​ទម្ងន់​ហួស​កំ​រឹត និង​មាន​ជំងឺផ្សេងៗ ទៀតផង។ ជំ​រឹស​ដែល​ល្អ​បំផុត​សំរាប់​អ្នក ដើម្បី​ជំនួស​កុំអោយ​ការបរិភោគ​របស់​អស់ទាំងនោះ​ច្រើនពេក គឺមាន​បន្លែ និង ផ្លែឈើ​នេះឯង។
  • ជួយ​ថែរក្សា​ស្បែក​អោយ​ស្រស់ថ្លា៖ មនុស្សម្នាក់ៗសុទ្ធតែ​ត្រូវការ​ភាពស្រស់ស្អាត​នៃ​ស្បែក ផ្លែឈើ​មាន​ផ្ទុក​ទៅដោយ​សារៈ​ចិញ្ចឹម និង​វី​តា​មិនជា​ច្រើន​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​របស់​អ្នក។ 
  • ជួយ​ការពារ​ជំងឺផ្សេងៗ ៖ នៅក្នុង​ផ្លែឈើ វា​មិន​ត្រឹម​តែមាន​ផ្ទុក​ទៅដោយ​វី​តា​មិន​ដែលមានសារៈសំខាន់ៗ ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​វា​ក៏មាន​ផ្ទុក​នូវ​សារធាតុ ហ្វា​យ​ប័​រ (Fiber)​​ដែល​អាចជួយ​រេ​រាំង នូវ​ការឡើង​ទំងន់ ការកើនឡើង​នៃ​សំពាធ​ឈាម និង​ក​ត្កា​ដែល​ជំរុញ​អោយ​កើត​ជំងឺ​បេះដូង។
  • ជំនួយ​ដល់​ការចងចាំ​៖ អ្នកដឹង​ទេ!  ផ្លែឈើ​គឺជា​ឱសថ​ដែល​ផ្តល់​ផល​យ៉ាង​វិជ្ជមាន ជួយ​ដល់​ការចងចាំ របស់​អ្នក។  វា​អាចជួយ​អោយ​អ្នក​អាច​ហៅ​ពត៌មាន​ពី​ខួរក្បាល​របស់​អ្នក​យ៉ាង​រហ័ស និង​ងាយស្រួល​ទៀតផង។ 
  • ជួយ​អ្នក​អោយមាន​អារម្មណ៍​ស្រស់ថ្លា ៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ធុញថប់ អស់កំលាំង ដោយសារតែ​សំពាធ​ការងារ​ច្រើន  សូម​ចំណាយពេល​ពី១០ ទៅ១៥នាទី​ដើម្បី​សំរាក  ហើយ​ទទួលទាន ផ្លែឈើស្រស់ៗមួយចំនួន។ វា​ពិតជា​អាចជួយ​កាត់បន្ថយ​ភាព​តប់ប្រមល់​របស់​អ្នក​ជាក់​ជាមិនខាន។
  • ផ្ទុក​ទៅដោយ​ជាតិ​ទឹក ៖ គឺ​ប្រហាក់ប្រហែល​ទៅនឹង​មនុស្ស​យើង​ដែរ  នៅក្នុង​ផ្លែឈើ​គឺមាន​ជាតិ​ទឹក​ប្រហែល ៨០% នៃ​ខ្លួន​របស់​វា  ដែល​ច្រើនជាង​សាច់សត្វ​ដែលមាន​តែ១៥% ប៉ុណ្ណោះ។ ជាតិ​ទឹក​ដែលមាន​នៅក្នុង​ផ្លែឈើ គឺ​ពិតជា​ល្អ​បរិសុទ្ធ​សំរាប់​សុខភាព​របស់​អ្នក។
  • មិនចាំបាច់​សំលាប់ និង​ចំអិន​៖ មិន​ដូចជា​អាហារ​ដទៃ​ដែល​ត្រូវការ​សំលាប់​ដើម្បី​យក​សាច់ មក​ទទួលទាន​នោះឡើយ យើង​គ្រាន់តែ​បេះ​វាពី​ដើម លាង​ទឹក​អោយ​ស្អាត និង​យកមក​ទទួលទាន​នោះ​គឺជា​ការ​ស្រេច។
  • អាហារ​ធម្មជាតិ ៖  ជា​លក្ខណៈ​ធម្មជាតិ ផ្លែឈើ​ត្រូវបាន​បង្កើតឡើង សំរាប់​អោយ​មនុស្ស និង​សត្វ​បរិភោគ  ហើយ​ការបរិភោគ​នេះ នឹង​ជួយ​ក្នុងការ​ពង្រាយ​នូវ​គ្រាប់ពូជ​ធុញ្ញ​ជាតិ​ទាំងនោះ អោយបាន​ដុះ​លូតលាស់​នៅ គ្រប់​ទីកន្លែង
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.