ប្រភេទ & ឥទ្ធិពល​គ្រឿងញៀន

គ្រឿងញៀន​គឺ​ជា​សារ​ធាតុ​ដែល​ធ្វើ​អោយ​អ្នក​ប្រើ​​ផ្លាស់ប្ដូរ​​ចិត្ដ​​អារម្មណ៏ និង​​អាកប្បកិរិយា (ហើយ​​គ្រឿងញៀន​​ធ្វើ​អោយ​​ប៉ះពាល់​ដល់​ផ្លូវកាយ​ផ្លូវចិត្ដ​និងសង្គម) គ្រឿងញៀន​អាច​ធ្វើអោយ​អ្នក​ប្រើជួប និង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ង​រហូត​ទៅ​ដល់ជីវិត​ផង​ដែរ។

  • សារធាតុរំហើរ-កាវ
    ឥទ្ធិពលភ្លាមៗអាចមានៈ
    • វិលមុខ
    • បង្កើនចំណង់ក្នុងការរួមភេទ
    • អារម្មណ៍រវើរវាយ
    • មានការស្រមើរស្រម៉ៃច្រើន
    • មានអារម្មណ៍ងងុយដេក
    • សកម្មភាពកើនឡើង
    • ឥទ្ធិពលអាចឡើងចុះ ក៏អាស្រ័យ​ដោយ​​កាវ​​ដែល​គេ​​ផលិតឡើង​​ពី​សារធាតុ​គីមី​ផ្សំ​ខុសៗគ្នា
    • ឥទ្ធិពលជាអវិជ្ជមាននៃការប្រើកាវ
    • ចង់ក្អួត
    • ក្អកនិងកណ្ដាស់
    • អស់កំលាំងខ្លាំង
    • ហូរឈាមតាមច្រមុះ
    • ជីពចរដើរលឿន
    • ឈឺក្បាល
    • ការនោម​និងជុះដោយមិនដឹងខ្លួន
    • សមត្ថភាពគិតពិចារណាចុះខ្សោយ
    • គ្រោះថ្នាក់ធ្ងន់ធ្ងររួមមានៈ
    • អាកប្បកិរិយាឃោរឃៅ
    • បាត់បង់ការចងចាំ
    • មានអារម្មណ៍ដូចជាស្ពឹកដៃជើង
    • ធ្វើអោយខូចខួរក្បាល និងបាត់បង់ការចងចាំ
    • ខូចតំរងនោម
    • ធ្វើអោយរលាកច្រមុះ​មាត់ និង​ប្រពន្ធ័​ដកដង្ហើម​ផ្នែក​ខាងលើ​​ដែលបង្ក​ដោយ​សារធាតុគីមី
    • បាត់បង់ការទទួលក្លិន
    • ខូចខាតខួរឆ្អឹង
    • ជំងឺថ្លើមផ្សេងៗ
    • ការប្រើប្រាស់លើសកំរិតនឹង​​អាចធ្វើឲ្ស​ស្លាប់ភ្លាមៗ គឺជាគ្រោះថ្នាក់មួយកើតមាន​យ៉ាងពិតប្រាកដ ​ដោយ​ការប្រើប្រាស់​កាវ។ ឬ​អាស្រ័យ​ដោយ​ឥទ្ធិពលផ្សេងៗ របស់​កាវ​​ដែល​​មិនអាច​​ទាយទុក​​បាន​​ដោយ​សារកម្លាំង និងចំនួន​​សារធាតុ​គីមី​​ដែល​គេផលិត​មក និង​​អាស្រ័យ​​តាម​វិធី​ដែល​​គេ​​ប្រើប្រាស់​​វា (របៀប​ដាក់​បញ្ចូល​ក្នុងខ្លួន)
  • មេតំហ្វេតាមមីន (យ៉ាម៉ា)
    មេតំហ្វេតាមីន
    គឺជា​​គ្រឿងញៀន​​ដែល​​ធ្វើ​អោយ​ញៀន​​ខ្ព​ស់ ធ្វើ​អោយ​​ខួរក្បាល​សកម្ម និង​​មាន​រំញោច​ខ្លាំង។ វា​បាន​​ជំរុញ​​ដល់​ការ​​បង្កើត​​សារធាតុ​​គីមី​​ធម្មជាតិ​ហៅ​ថា ដូប៉ាមីន​នៅ​ក្នុង​ខួរក្បាល​ដែល​ជា​អ្នក​​ជួយ​​នាំ​​ព័ត៌មាន​​ផ្សេងៗ ពី​ខួរក្បាល​ទៅ​រាងកាយ។ការ​បង្កើន​​ដូប៉ាមីន​​មានន័យ​ថា​បង្កើន​​សកម្មភាព​​ខួរក្បាល ចលនា​រាងកាយ និង​ផ្លាស់ប្ដូរ​អារម្មណ៍​ផង​ដែរ។ ក្រោយ​ពី​ការ​ជក់​ភ្លាមៗ អ្នកប្រើប្រាស់​មានអារម្មណ៍​ខ្លាំង​ ​ដែល​ធ្វើ​អោយ​ផ្លាស់ប្ដូរ​​អារម្មណ៏ និង​​អាកប្បកិរិយា។ ក្រោយ​​ជក់​រយៈ​ពេល​៥នាទី គឺ​អាច​ធ្វើ​អោយ​គេ​សប្បាយ និង​បន្ទាប់​មក​ គេ​​ទទូល​បាន​ឥទ្ធិពល​ផ្សេងៗ​ទៀត​​ ក្នុង​រយៈពេល​ពី​៨-១២​ម៉ោង។

    តាមបទពិសោធន៍អ្នកប្រើ​
    • ដេកមិនលក់
    • ត្រូវការធ្វើចលនារហូត (នៅមិនសុខ)
    • បន្ថយការឃ្លាន ទទួលទានមិនបាន
    • ដកដង្ហើមញាប់ហើយខ្លី
    • មានអារម្មណ៍រងារ,ត្រជាក់នៅពេលដែលប៉ះអ្វីមួយ
    • មានអារម្មណ៏ថាមានទំនុកចិត្ដ ហើយគ្មានការអៀនខ្មាស់
  • យ៉ាម៉ាទឹកកក​៖

    គឺជា​ប្រភេទ​គ្រឿងញៀន​ដែល​គេ​បាន​ផ្ដោត​អារម្មណ៏​ជាង​គេ​ ក្នុង​​ចំណោម​​ក្រុម​យ៉ាម៉ា​ទាំងអស់ វា​គឺជា​គ្រីស្ដាល់​​ពណ៌ស​ថ្លា ​ដែល​គេ​ហៅ​ជា​ទូទៅ​​យ៉ាម៉ា​ទឹកកក ជា​ញឹកញាប់​ គេ​ច្រើន​ប្រើប្រាស់​ដោយ​ជក់ រឺ​​ហឺត។

    ស្ដាល់​យ៉ាម៉ា​មាន​តំលៃ​ថ្លៃ ហើយ​ពិបាក​ស្វែង​រក​ វា​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​យ៉ាម៉ា ប៉ុន្ដែ​​ខ្លាំង​​ជាង​​ ជាមួយ​​នឹងការ​​បង្កើត​​អោយ​​មាន​​​អាកប្ប​កិរិយា​​កាច​សាហាវ។ ការញៀន​​គឺ​​មក​​ពី​​ការ​ប្រើប្រាស់​​ជា​​ប្រចាំ​ ហើយ​​អាច​​ធ្វើ​​អោយ​​ការញៀន​ ​កើត​ឡើង​កាន់​តែ​ឆាប់រហ័ស។

    ការប្រើប្រាស់​យ៉ាម៉ា និង​ការប្រឈមគ្រោះថ្នាក់​នៃ​ការចំលង​មេរោគអេដស៍ ការប្រើប្រាស់​យ៉ាម៉ា​អាច​នាំ​អោយ​ប្រឈម​ទៅ នឹង​ការ​ចំលង​មេរោគ​អេដស៍​តាមរយៈ ​​ការ​អនុវត្ដន៍​នូវ​ការរួមភេទ​​ដោយគ្មាន​សុវត្ថិភាព នៅ​ពេល​​ដែល​​អ្នក​ប្រើ​កំពុង​​តែ​​ស្ថិត​​ក្រោម​​ឥទ្ធិពល​ខ្លាំង​​ក្លា ​នៃ​គ្រឿងញៀន​​ មាន​ការប្រើប្រាស់​ ដោយ​សុវត្ថិភាព​តិចតួច​ណាស់​ តាមរយៈ​ការ​ប្រើប្រាស់​ ស្រោមអនាម័យ ​នៅ​ពេល​ដែលគេ​កំពុង​តែ​ស្ថិតក្រោម​ឥទ្ធិពល​ខ្លាំងក្លា ​នៃ​គ្រឿងញៀន (ភ្លេចគិត​ពីសុវត្ថិភាព​ផ្ទាល់ខ្លួន)។

    យ៉ាម៉ា​អាចបង្កើត​នូវអារម្មណ៍​ជំរុញ​អោយ​​មាន​ការរួមភេទ បង្កើន​​អោយ​​មាន​​ការប្រើប្រាស់​​ជា​ជំនួយ​ដល់​ការរួមភេទ​ ដោយ​អ្នក​ចែកចាយ នឹង​អ្នកលក់។ យ៉ាម៉ា​​គេ​ប្រើ​ជា​ទូទៅ​​ក្នុង​ចំណោម​ក្រុមក្មេងៗ ដែល​មាន​ចំណង់​ក្នុង​ការរួមភេទ​ខ្លាំង សកម្មក្នុង​ការរួមភេទ។ ការប្រើប្រាស់​យ៉ាម៉ា​ជាញឹកញាប់​តែងចែករំលែក​បទពិសោធន៍​ ដែល​អាចនាំ​អោយ​​មាន សកម្មភាព​​រួមភេទ ​នៅ​ក្នុង​​ចំណោម​​អ្នក​ប្រើប្រាស់ គ្រឿងញៀន។ ការប្រើប្រាស់យ៉ាម៉ា និងការប្រឈម​គ្រោះថ្នាក់​ នៃ​ការចំលង​មេរោគ​អេដស៍ ឥរិយាបថ​ច្រងេងច្រងាង និងខ្វះ​ការគ្រប់គ្រង​ខ្លួនអាច​នាំឲ្យមាន​ការរួមភេទ​ដោយ​កំរោល អាច​រហែកស្រោមអនាម័យ និងធ្វើឲ្យងាយដាច់រលាត់ស្បែក។

    ការប្រើប្រាស់​គ្រឿងញៀន ​អាច​ទាក់ទង​ទៅ​នឹងការសប្បាយ​ដូចជា ទៅខារ៉ាអូខេ,ក្លឹបរាត្រី។ល។ ហើយ​អាច​មាន​ការទំនាក់ទំនង​ជាមួយ​នឹងមនុស្សផ្សេងៗ ដែល​ងាយ​រង​គ្រោះថ្នាក់​ដូចជា អ្នក​រកស៊ី​ផ្លូវភេទ និង​អ្នកប្រើប្រាស់​សារធាតុញៀន​ដទៃទៀត។ ការរួមភេទ​ដោយ​មិនបាន​ការពារ​គឺជា​គ្រោះថ្នាក់​ដ៏ធំ ដែល​នាំឲ្យ​ឆ្លងជំងឺកាមរោគ​ផ្សេងៗ ដែល​អាចបង្កើន​ការប្រឈមមុខ នឹងការឆ្លង​មេរោគអេដស៍។

  • ហេរ៉ូអ៊ីន​
    • ហេរ៉ូអ៊ីន គឺច្នៃ​មក​ពី​​អាភៀន វាត្រូវ​បាន​គេ​ចំរាញ់​​នៅ​​ក្នុង​​មន្ទីរពិសោធន៍​​មួយ
    • ហេរ៉ូអ៊ីន គឺជា​គ្រឿង​ញៀន​ដែល​​ខុសច្បាប់
    • ហេរ៉ូអ៊ីន ត្រូវ​បាន​គេនាំ​ចូល​មក​ប្រទេសកម្ពុជា
    • ហេរ៉ូអ៊ីន អាច​ជាម្សៅ​ ឫក៏ដុំដូចជាថ្មតូចៗនិងដូចដីស
    • ហេរ៉ូអ៊ីន មានពណ៌ផ្សេងៗពីគ្នា,ពណ៌ត្នោតស្រាល,លឿងស្រាល​និងពណ៌ស
    • ឥទ្ធិពល (កំលាំង)របស់គ្រឿងញៀនអាចប្រែប្រួល
  • រាល់​ការ​ចាក់​ហេរ៉ូអ៊ីន​​ទាំងអស់​​គឺ​គ្រោះថ្នាក់​​ ប៉ុន្ដែ​ការ​ចំអិន​ហេរ៉ូអ៊ីន និង​មាន​ការ​ច្រោះ​​ឲ្យ​ស្អាត​អាច​​កាត់​បន្ថយ​គ្រោះថ្នាក់​បាន​ដូចជាៈ
    • ការធ្វើអោយស្ទះសរសៃចាក់
    • ដំបៅក្លាយ
    • ធ្វើអោយមានដុំកំណកឈាមតូចៗក្នុងសរសៃឈាម
    • ការចាក់​ដោយ​វត្ថុ​កខ្វក់ (សំរាម) ដែល​មាន​នៅ​ក្នុង​សំភារៈ​ប្រើប្រាស់​ ឬ​ហេរ៉ូអ៊ីន
    • ការស្ទះម្ជុលអាចនាំអោយប្រើម្ជុលរួមគ្នា
    • ប្រើប្រាស់ម្ជុលនិងសឺរ៉ាំងចាក់តែម្ដងហើយមិនប្រើរួមគ្នា
  • ការ​ចាក់​ហេរ៉ូអ៊ីន និង​ការ​ងាយ​រងគ្រោះ​ដោយសារ​មេរោគអេដស៍
    • ការចាក់​ហេរ៉ូអ៊ីន​អាច​បង្កើន​នូវ​គ្រោះថ្នាក់ នៃ​ការ​ចំលង​មេរោគអេដស៍​តាមរយៈ ការ​ប្រើប្រាស់​ម្ជុល​​ស៊ឺរាំង​រួមគ្នា​​ជាមួយ​​អ្នក​ដែល​​ផ្ទុក​​មេរោគ​​អេដស៍
    • ការ​ភ្លាំងភ្លាត់​នូវ​ការការពារ​ខ្លួនឯង​នៅពេល​ដែលរួមភេទ​​ ពីព្រោះ​តែ​នៅ​ក្រោម​​ឥទ្ធិពល​នៃ​គ្រឿងញៀន
    • ពិបាក​នឹង​ទទួល​ចំណេះដឹង ឫ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​សុវត្ថិភាព​អំពី​ការការពារ​ ពីព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន (ធ្វើ​អោយ​ងងុយ​ដេក​ខ្លាំង,ពិបាក​ផ្ចង់​គំនិត និង​មិន​ខ្វល់ខ្វាយ​ពី​អ្វី​ទាំងអស់)។
    • ការ​ចំលង​តាម​ឈាម​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​តាមរយៈ ការ​ប្រើ​ស៊ឺរាំង ឬ​ម្ជុល​រួម​គ្នា​ ​ងាយ​ប្រឈមមុខ​គ្រោះថ្នាក់​ខ្ព​ស់​​បំផុត​ ក្នុង​ការចំលង។
    • វា​មាន​សារៈសំខាន់ ក្នុង​ការផ្ដល់​ការ​អប់រំ​ស្ដី​ពី​ការ​​មិន​ប្រើប្រាស់​​ស៊ឺរាំង​ម្ជុល​រួមគ្នា ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍។
    • ទោះ​ជា​មាន​ការ​សំអាត​ម្ជុល​ស៊ឺរាំង​ មុន​ពេល​ដែល​ចែក​គ្នា​ចាក់​ក៍​ដោយ ​​ក៍​នៅ​តែ​គ្រោះថ្នាក់​ដដែល
    • វា​មាន​សារៈ​សំខាន់​​ណាស់​​ក្នុង​ការ​ជំរុញ​ពួកគេ​​មិន​ឲ្យ​ប្រើ​ម្ជុល​ស៊ឺរ៉ាំង​រួមគ្នា
    • ពន្យល់ពីគ្រោះថ្នាក់
    • ផ្ដល់នូវដំណោះស្រាយ
    • ផ្ដល់​ព័ត៌មាន​ពី​ទីកន្លែង​ដើម្បី​ទទួល​បាន​ម្ជុល​ស៊ឺរ៉ាំង​ថ្មី (តាមឱសថស្ថាន)

ចុចនៅ​បញ្ជី​ខាង​ស្តាំ​ដើម្បី​ស្វែងយល់

ស៊ីនថឺណិត និង​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់
Copyright © 2006- 2018 Friends-International, Inc. All rights reserved.