www.healthandlove.org
Your Health & Love Book
វិធីព្យាបាលការប្រេះកែងជើង

នៅក្នុងកំឡុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និង​ប្រេះ​បែក​ក្រហែង ។ មានពេលខ្លះ វាអាច​បង្ករ​ឲ្យអ្នកមានការឈឺចាប់ ដែល​បះ​ពាល់​ទៅ​ដល់​ការ​ធ្វើដំណើរ​របស់​អ្នក​ថែម​ទៀត​ផង។ ក៏ប៉ុន្តែ​ការ​ប្រេះ​កែង​ជើង​មិន​មែន​ជា​អាការៈ ​មិន​អាច​ព្យាបាល​បាន​​នោះ​ឡើយ។ អ្នក​គ្រាន់​តែ​អនុវត្ត​តាម​វិធី​ងាយៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម ដើម្បី​​ជៀស​វាង​ពី​ផល​រំខាន​ទាំង​នោះ ៖ 

  • ជំរុះ​ចោល​ស្បែក​ក្រិន និង​បែក​ប្រេះ ៖
    ការជំរុះចោល​ស្បែក​ក្រិន​ និង​​បែកប្រេះ គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ព្យាបាលអាការៈ​ ប្រេះកែង​ជើង​ ​។ មាន​ផលិតមួយចំនួន​ដែល​អ្នក​អាច​រកទិញ​បាន​នូវ​តាម​ទីផ្សារ ក៏​ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​ប្រាស់​​វត្តុធាតុដើម​មួយចំនួន​ដែល​មាន​ស្រាប់​ក្នុងផ្ទះបាន​ដែរ​។​​ ស្ករ ឬក៏​​អំបិល​គឺ​ជា​វត្ថុធាតុដើមមូលដ្ឋាន​​ដែល​អាចជួយ​អ្នក​​ជំរុះចោល​កោសិកាចាស់ៗ​ដែល​ក្រិន​រឹង និង​ប្រេះ​បែក​នៅត្រង់​កែង​ជើងរបស់​អ្នក។ សូមលាប​វាលើ​កែង​ជើង​​ហើយ​ទុក​​មួយ​សន្ទុះ បន្ទាប់​​មកដុះលាងវាដោយ​ប្រើប្រាស់​ច្រាសដុះជើង​ ​ជាមួយ​នឹង​ទឹក​ក្តៅឧនៗ។ ​ប្រសិនបើ​កែងជើង​របស់​អ្នក​​ប្រេះ​ខ្លាំង​រហូត​ដល់​មានឈាម​ផងនោះ សូមប្រើ​ប្រាស់​​ឧបករណ៍​សំរាប់​ដុះក្អែល​​ជំនួស​វិញ ដោយដុះ​ស្រាលៗ នឹងលាងចេញជាមួយ​ទឹក​ក្តៅ​​ឧនៗ​។​
  • ផ្តល់សំណើមដល់កែងជើងរបស់អ្នក ៖
    បន្ទាប់ពីជំរុះចោលកោសិកាក្រិន ឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)ដែលប្រើប្រាស់សំរាប់លាប់លើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។ បន្ទាប់មកប្រើប្រាស់ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា ឡូសិនបានជ្រាបចូលក្នុងស្បែកនៃកែងជើងអ្នកអស់ហើយនោះ អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការលាបឡូសិនគឺនៅពេលយប់មុនចូលគេង ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន និងមិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
  • ការពារការប្រេះកែងជើងសារជាថ្មី
    អាកា​រៈ​មួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាព​ភ្លេចភ្លាំង​ច្រើន  សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ គឺ​សុទ្ធតែ​អាច​បណ្តាលមកពី​ការ​ទទួលទានដំណេក មិនបាន​គ្រប់គ្រាន់។ សូម​ទទួលទានដំណេក​អោយបាន​យ៉ាងហោចណាស់៨ម៉ោង​ក្នុង​១ថ្ងៃ​ទើប​ជាការ​ល្អ។
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.