សំនួរទី១៖ មីងរបស់ខ្ញុំប្រាប់ខ្ញុំថា ការរំលូតកូនតាមរយៈថ្នាំបុរាណ មានប្រសិទ្ធិភាព តើនេះត្រឹមត្រូវដែរ រឺទេ? ហើយខ្ញុំអាចប្រើវិធីនេះបានដែរ រឺទេ?
ចំលើយៈ ចំលើយដ៏ខ្លីនោះ គឺការរំលូតកូនតាមរយៈថ្នាំបុរាណប្រភេទណាក៏វាមិនមាន សុវត្ថិភាព និងប្រសិទ្ធិភាពចំពោះអ្នកទេ។ បន្ថែមពីនេះទៀត ការប្រើប្រាស់ថ្នាំបុរាណសំរាប់ធ្វើ ការរំលូតកូន រឺព្យាបាល ជំងឺអេដស៍ និង កាមរោគ គឺជាការចំណាយពេលវេលាឥតប្រយោជន៍ និងខាតបង់ប្រាក់កាក់ ហើយផ្ទុយទៅវិញថែមទាំងអាចធ្វើអោយមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពទៀតផង។
សំនួរទី២៖ តើការរំលូតកូនមានការឈឺចាប់ដែរ រឺទេ?
ចំលើយៈ ការរំលូតកូនគ្មានការឈឺចាប់លុះត្រាតែនារីនោះត្រូវបានចាក់ថ្នាំសន្លប់ បើមិនដូច នេះទេការរំលូតកូនគឺមានការឈឺចាប់តិចៗដែរ តែទោះជាយ៉ាងណាក៏ដោយ ការរំលូតកូនអាច មានសុវត្ថិភាព និងត្រឹមត្រូវ លុះត្រាតែត្រូវបានប្រព្រឹត្ដឡើងដោយវេជ្ជបណ្ឌិត រឺ អ្នកជំនាញ ដោយស្របច្បាប់។
សំនួរទី៣៖ តើការរំលូតកូនអាចផ្ដល់ការប៉ពាះល់អ្វីខ្លះទៅថ្ងៃអនាគត? ចំលើយៈ អ្វីៗក៏ដោយតែងតែមានផលប៉ះពាល់របស់វា។ រីឯផលប៉ះពាល់នៃការរំលូតកូនមាន តិចតួចដូចជាៈ ផលវិបាកនៃការរំលូតកូនលើផ្នែករាងកាយស្ត្រីៈ អ្នកអាចមានអារម្មណ៍ឈឺតិចតួច។ ផលវិបាកនៃការរំលូតកូនលើផ្នែកអារម្មណ៍ ស្ត្រីៈ ពេលខ្លះអ្នកមានអារម្មណ៍រំភើប រឺ ភ័យខ្លាច សោកស្ដាយពិបាកចិត្ដដោយអ្នកបានធ្វើការរំលូតកូន។ ដូចនេះហើយអ្នកចាំបាច់ ត្រូវតែមានការយកចិត្ដទុកដាក់និង លើកទឹកចិត្ដពីសំណាក់ក្រុមគ្រួសារអោយបានល្អជា ទីបំផុត បន្ទាប់ពីមានការរំលូតកូនរួច។
សំនួរទី៤៖ មិត្ដរបស់ខ្ញុំមានអារម្មណ៍ដូចជាពិបាកក្នុងចិត្ដ និង មានការក្រៀមក្រំមុន ពេលនាងធ្វើការរំលូតកូន។ តើខ្ញុំគួរត្រូវធ្វើយ៉ាងណា ដើម្បីជួយនាងអោយមាន អារម្មណ៍ធូរស្បើយ?
ចំលើយៈ ជាការប្រពៃដែលអ្នកមានអារម្មណ៍ចង់ស្វែងយល់ និង យកចិត្ដទុកដាក់ចំពោះ មិត្ដដែលមានការក្រៀមក្រំមុននឹងនាងសំរេចធ្វើការរំលូតកូន។ អ្វីដែលអ្នកគួរធ្វើនោះគឺៈ ចំណាយពេលយកចិត្ដចំពោះនាង លើកទឹកចិត្ដនាង និយាយពីរឿងល្អៗដែលធ្វើអោយនាង សប្បាយចិត្ដ នាំនាងដើរកំសាន្ដ ព្យាយាមស្វែងយល់ និង យកចិត្ដទុកដាក់លើរូបនាង អោយបានកាន់តែច្រើន គឺកាន់តែល្អ។ សូមទៅមជ្ឈមណ្ឌលរំលូតកូនជាមួយនាង ដើម្បីផ្តល់ ការលើកទឹកចិត្ត ។