www.healthandlove.org
Your Health & Love Book
ច្បាប់​រំលូតកូន
         

តើការរំលូត កូនស្របច្បាប់ដែររឺទេនៅក្នុងប្រទេសកម្ពុជា? ការរំលូតកូនគឺ ជាបញ្ហាខុសច្បាប់ នៅប្រទេសមួយចំនួន ប៉ុន្តែនៅក្នុងប្រទេស​កម្ពុជា​វិញ ការ រំលូតកូន​គឺ​ត្រូវ​បាន​អនុញ្ញាតិ ដរាបណា​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​អាយុ​តិចជាង​១២​សប្តាហ៍ (មាត្រា៨ នៃច្បាប់ស្តី​ពីការរំលូត កូន របស់ព្រះរាជាណាចក្រកម្ពុជា)។

Law of Abortionមាត្រា១៤៖ នៃ​ច្បាប់​ស្ដីពី​ការ​រំលូតកូន៖ ជន​ទាំងឡាយ​​ណា ដែល​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ឱ្យធ្វើ​ការ​រំលូតកូន ឬ​ធ្វើឱ្យ​រលូត​កូន​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ  ហើយប្រសិនបើ​ការ​រំលូត​នោះ បណ្ដាល​ឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ  ពិការ  ឬ​ស្លាប់  ត្រូវ​​ផ្ដន្ទា​ទោស​ដាក់ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ១០​ឆ្នាំ។

ការ​រំលូតកូន​ដោយ​ខុស​ច្បាប់ៈ យោងតាម​មាត្រា​៨ នៃ​ច្បាប់​ស្តីពី​ការ​រំលូតកូន​នៅ​ប្រទេស​កម្ពុជា  ប្រសិនបើ​ទារក​ដែល​នៅក្នុង​ផ្ទៃ​មាន​អាយុ​លើស​ពី​១២​​​សបា្តហ៍ ឡើងទៅ ត្រូវបាន​ចាត់​ទុក​ថា ​ការ​រំលូតកូន​នោះ គឺ​ខុស​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុនែ្ត​មាន​ករណី​លើកលែង​មួយ​ចំនួន​ដូច​ខាងក្រោម៖

  • ទារក​នៅក្នុង​ផ្ទៃ ត្រូវបាន​ពិនិត្យ​ដោយ​វេជ្ជបណ្ឌិត​ឃើញថា​មាន​ជំងឺ​រ៉ាំរ៉ៃ មិនអាច​ទុក​បាន
  • ទារក​ស្លាប់​ក្នុង​ផ្ទៃ
  • នារី​នោះ​ត្រូវបាន​គេ​ចាប់រំលោភ។ ក្នុងករណីនេះ ប្រសិនបើ​នារី​នោះ​មាន​អាយុ​ក្រោម​១៨ឆ្នាំ ការ​រំលូតកូន​ត្រូវតែមាន​ការយល់ព្រម ពី​ក្រុមគ្រួសារ រឺ​អាណាព្យាបាល។ នៅក្នុង​ករណី​បើ​នារី​នោះ​មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅ នារី​នោះ​មាន​សិទ្ធិ​ទាំងស្រុង ក្នុងការ​សំរេចចិត្តថា តើ​គួរតែ​ធ្វើការ​រំលូតកូន​រឺ​អត់។
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.