មិត្ដប្រុសរបស់ខ្ញុំនិយាយថា ការប្រើស្រោមអនាម័យ ធ្វើអោយគាត់គ្មានអារម្មណ៍ស្រួលផ្លូវ ភេទទេ! ណ្ហើយចុះ មិត្ដនារីទាំងឡាយអើយ! អ្នកអាចព្យាយាមពន្យល់មិត្ដប្រុសរបស់អ្នក រឺ ដៃគូរបស់អ្នកអំពីផលវិបាកទាំងឡាយដែលអាចកើតមានឡើង ប្រសិនបើមានការរួមភេទ ដោយមិនប្រើស្រោមអនាម័យ។ ផលវិបាកទាំងនោះរួមមានការប្រឈមមុខនឹងការ ឆ្លងមេរោគអេដស៍ និង ជំងឺកាមរោគ និង ការមានផ្ទៃពោះដោយមិនចង់បាន ។
ដូច្នេះហើយដើម្បីសុវត្ថិភាពរបស់អ្នកទាំងពីរ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាច បញ្ចុះបញ្ចូលមិត្ដប្រុស រឺ មិត្ដស្រីរបស់អ្នកអោយយល់ព្រមប្រើស្រោមអនាម័យ។
អូនសំឡាញ់!!! តើអូនអត់ ស្រឡាញ់ និងទុកចិត្ដបងទេរឺ?