មានប្រជាជនខ្មែរយើងមួយចំនួនជឿថា ការរួមភេទនៅក្នុងថ្ងៃណាមួយ គឺមិនអាចធ្វើអោយ ពួកគាត់មានផ្ទៃពោះបានឡើយ ប៉ុន្ដែត្រូវចងចាំថា ពេលណាដែលមានមេជីវិតបុរស ជួប ជាមួយ មេជីវិតស្ដ្រី នោះការបង្កកំណើត ឬ ការមានផ្ទៃពោះនឹងអាចកើតឡើង បើសិនណា មានការរួមភេទដោយមិនប្រើប្រាស់
ស្រោមអនាម័យអោយបានត្រឹមត្រូវ ឬប្រើមធ្យោបាយ ពន្យារកំណើតអោយជាប់លាប់ទេនោះ។ ជាពិសេសបន្ទាប់ពីមកវគ្គរដូវរួច ប្រហែលមួយទៅ ពីរសប្ដាហ៍ និងប្រហែលមួយសប្ដាហ៍មុននឹងមករដូវលើកក្រោយទៀត។ នេះចំពោះតែស្ដ្រី ណាដែលមានវគ្គរដូវទៀងទាត់ប៉ុណ្ណោះ។
អ្នកខ្លះគិតថារួមភេទក្នុងពេលមានមកឈាមរដូវ មិនអាចមានផ្ទៃពោះបានឡើយ។ តែសូមចង ចាំថាមិនមែនការធ្លាក់ឈាមតាមទ្វារមាសទាំងអស់ គឺជាការមករដូវឡើយ។ ពេលខ្លះការធ្លាក់ មកនៃអូវុល រឺ មេជិវិតស្ដ្រីអាចធ្លាក់មកមុននៃការមករដូវដែលទើបតែអស់ រឺ ក៏នៅក្នុងចន្លោះ នៃការមករដូវតែម្ដង។
បន្ថែមពីនេះមេជីវិតស្ដ្រីអាចរស់នៅក្នុងរយះពេលពីមួយថ្ងៃ ទៅពីរថ្ងៃបន្ទាប់ពីការធ្លាក់មេជីវិត ស្ដ្រី ហើយប្រសិនបើមេជិវិតបុរសជួបនឹងមេជីវិតស្ដ្រី នោះនារីអាចមានផ្ទៃពោះបាន។
ជាចុងក្រោយ និង ជាមតិដ៏ល្អមួយ សូមពិភាក្សាជាមួយដៃគូស្រីនូវវិធីពន្យារកំណើត ឫ ការប្រើប្រាស់ស្រោមអនាម័យអោយបានត្រឹមត្រូវ ដើម្បីការពារការមានផ្ទៃពោះដោយមិនចង់ បាន និងដើម្បីការពារការឆ្លងជំងឺអេដស៍ និង កាមរោគមួយចំនួនទៀត។ សូមចងចាំថាគ្មាន ពេលវេលាក្នុងចន្លោះណាមួយអោយប្រាកដ១០០%ឡើយ ថាមានការរួមភេទដោយមិន ប្រើប្រាស់វិធីពន្យារកំណើត នោះគ្មានការមានផ្ទៃពោះឡើយ ហើយទោះបីជាដកលិង្គចេញ មុនពេលចេញទឹកកាមក៏ដោយ។ ការរួមភេទដោយមិនបាន
ប្រើប្រាស់វិធីពន្យារកំណើត ដូចជាស្រោមអនាម័យ គឺជាការប្រថុយនឹងការឆ្លងមេរោគអេដស៍ និង កាមរោគនិងការមាន ផ្ទៃពោះដោយមិនចង់បាន។ ចុចត្រង់នេះសំរាប់អានពីវិធីពន្យារកំណើត>
|