មានចាប់តាំងពីឆ្មាំ១៩៦០ ថ្នាំគ្រាប់ពន្យារកំណើត បានក្លាយការពេញនិយមជាងគេ ក្នុងចំណោមមធ្យោបាយពន្យារកំនើតដ៏ទៃទៀត សំរាប់ស្ត្រីដែលត្រូវការការពារមិនអោយមាន ផ្ទៃពោះដោយចៃដន្យ។ គូរកត់សំគាល់ផងដែរថាអត្រាប្រើប្រាស់ថ្នាំពន្យារកំណើតនៅប្រទេស
ជឿនលឿន ជាច្រើន ដូចជា
ប្រទេសអាមេរិច អាល្លឺម៉ង់ មានកំរិតខ្ខស់ ប៉ុន្តែនៅប្រទេសកម្ពុជា
មានស្ត្រីរៀបការហើយប្រមាណ
១៣ ភាគរយប៉ុណ្ណាះដែលប្រើប្រាស់ថ្នាំពន្យារកំណើត ។
ដូច្នេះ
ហើយនេះជាមូលហេតុ ដែលធ្វើអោយ ប្រទេសកម្ពុជា មានអត្រាស្លាប់របស់មាតា ខ្ពស់ជាងគេនៅអាស៊ី
ដែលសំខាន់ដោយសារការរំលូតកូនដោយគ្មានសុវត្តិភាព។
មាន មូលហេតុសំខាន់ពីរ ដែលធ្វើអោយមានអត្រាទាប ចំពោះការប្រើប្រាស់ថ្នាំពន្យារនៅប្រទេស យើង នោះគឺៈ
១ ៖ ការមិនសូវយល់ដឹងអត្ថប្រយោជន៏នៃការប្រើប្រាស់ថ្នាំពន្យាកំណើត ដែលផ្តល់អោយ ចំពោះសុខភាព
២ ៖ មានការយល់ខុស ឫការនិយាយមិនពិតជាច្រើនអំពីការប្រើថ្នាំពន្យារកំណើត
ជំនឿទី ១ ៖ ការប្រីថ្នាំពន្យារកំណើតក្នុងរយះពេលយូរ អាចធ្វើអោយស្ត្រីគ្មានកូនរហូត
ការពិត ៖ ថ្នាំគ្រាប់ពន្យារកំណើតអាចការពារស្ត្រីមិនអោយមានកូន តែក្នុងកំឡុងពេល
ដែល
ប្រើវាតែប៉ុណ្ណោះ។ តែនៅពេលដែលឈប់ប្រើ ស្ត្រីនឹងមានឱកាសមានដូចធម្មតា ។ ជាការពិតណាស់ មានស្ត្រីជាច្រើនមានបុត្រម្នាក់រួចហើយ បន្ទាប់ចង់ពន្យារកំណើតរយះពេល
ប៉ុន្មានឆ្នាំសិន
នឹងមានបុត្របន្ទាប់ទៀត ដូចនេះគាត់គ្រាន់តែឈប់ទទូលទានថ្នាំ ពន្យារកំណើត នោះឱកាសនៃការមានផ្ទៃពោះនឹងមានឡើងវិញដូចធម្មតា។
តាមពិតទៅជា លក្ខណះធម្មជាតលិទ្ធភាពមានកូន
របស់ស្ត្រីអាចថយចុះទៅវិញតាមវ័យរបស់ពួកគេ។ ដូច្នេះ ពេលដែលស្ត្រីឈប់ទទូលទានថ្នាំពន្យារកំណើតហើយមានបទពិសោធន៏ពិបាកក្នុងការមាន ផ្ទៃពោះ ធ្វើអោយគេគិតថា ការទទូលទានថ្នាំពន្យារកំណើតធ្វើអោយគេគ្មានកូន ដែលជាការ ពិតទាក់ទងនឹងអាយុនោៈទៅវិញទេ
ជំនឿទី ២ ៖ តើថ្នាំពន្យារកំណើតអាចផ្តល់អត្ថប្រយោជន៏បន្ថែមដល់សុខភាព ?
ការពិត ៖ ប្រាកដណាស់ ថ្នាំគ្រាប់អាចផ្តល់អត្ថប្រយោជន៏ជាច្រើនដូចជាៈ
- បន្ថយការឈឺពោៈនៅពេលមានរដូវ (ដែលអាការៈនេៈតែងតែកើតមានចំពោៈស្ត្រី ភាគច្រើន )
- ជួយធ្វើអោយមានរដូវទៀងទាត់ធម្មតាវិញ
- កាត់បន្ថយអត្រានៃការមានផ្ទៃពោះក្រៅស្បូន
ហើយអ្វីដែលជាគុណប្រយោជន៏សំខាន់ដែលយើងនឹកស្មានមិនដល់នោៈគឺថា ការទទូលទាន ថ្នាំគ្រាប់ពន្យារកំណើតជួយកាត់បន្ថយការប្រឈមមុខនៃ
ជំងឺមហារីកស្បូនដល់ទៅ ៤០ភាគរយ។
ជំនឿទី ៣ ៖ តើការពិតដែលគេនិយាយថាថ្នាំពន្យារកំនើតអាចជួយធ្វើអោយស្បែក ស្រស់ស្អាត?
ការពិតៈ នេៈជាការពិតយ៉ាងប្រាកដ ។ ថ្នាំពន្យារកំណើតមួយចំនួន
ដែលផ្សំឡើងពីអរ័ម៉ូនឈ្មោៈស៊ីភីអេ( Cyproterone Acetate ) អាចជួយធ្វើអោយស្បែករបស់ ស្ត្រីស្រស់ស្អាតដោយៈ
កាត់បន្ថយជាតិខ្លាញ់នៅលើស្បែក និង អាចព្យាបាលមូលហេតុ ដែលអាចធ្វើអោយកើតមុនបាន។
ជំនឿទី ៤ ៖ ថ្នាំពន្យារកំណើតធ្វើអោយឡើងទំងន់
ការពិត ៖ នេះជាថ្នាំគ្រាប់ដែលបង្កើតីឡើងដោយបច្ចេកវិជ្ជាយ៉ាង
ទំនើបនិងមានកំរឹតជាតិគីមីទាបបំផុត នោៈនិងមិនធ្វើអោយឡើងទំងន់នោៈទេ ហើយប្រសិន
បើមាននោះមិនលើស ២គឺឡូក្រាមនោៈទេ។ តែប្រសិនបើស្ត្រីពិតជាឡើងទំងន់ដោយសារតែ កំពុងតែប្រើនោៈមែន
គាត់គួតែទៅជូបពិភាក្សាមួយ
វីជ្ជបណ្ឌិតថា តើគាត់គួរតែប្តូរទៅប្រើថ្នាំ ផ្សេងឬអត់។
ជំនឿទី ៥ ៖ មានតែស្ត្រីដែលរៀបការរួចទេ ដែលអាចទទួលទានថ្នាំពន្យារកំណើតបាន
ការពិត ៖ នេៈមិនមែនជាការពិតនោៈទេ។ ករណីនេៈ មានរឿងច្រើនដែលពាក់ព័ន្ធទៅនិង ការហាមឃាត់ លក្ខខ័ណ្ខប្រពៃណីផងដែរ ។ បើយើងនិយាយទៅតាមក្បូនវិជ្ចសាស្ត្រ ស្ត្រីអាច ទទូលទានថ្នាំគ្រាប់ពន្យារកំណើតគ្រប់ពេលចាប់តាំងពីស្ត្រីពេញវ័យ (មានរដូវលើកដំបូង) រហូតដល់អស់រដូវ។ ហើយជាការពិតថ្នាំពន្យារកំណើតក៏អាចជួយកាត់បន្ថយការរំលូតកូន ដោយសារតែការមានផ្ទៃពោៈដោយចៃដន្យជាពិសេសចំពោៈស្ត្រីដែលមានទំនាក់ទំនង ជាមួយមិត្តប្រុស
ហើយមិនចង់មានកូនមុនពេលរៀបការ។(អត្ថបទនេះត្រូវបានដកស្រង់ដោយសង្ខេបពីទស្សនាវដ្តីសុខភាពយើង លេខ០២៤)
|