សូមស្វាគមន៍ មិត្ដទាំងឡាយដែលបានមកកាន់គេហទំព័រនេះ!!! នៅក្នុងប្រធានបទនេះ មិត្ដនឹងបានស្វែងយល់បន្ថែមអំពីអ្វីទៅជាការពន្យារកំណើត និងមធ្យោបាយពន្យារកំណើត ព្រមទាំងវិធីសាស្ដ្រដើម្បីប្រើប្រាស់មធ្យោបាយពន្យារកំណើតនោះអោយបានត្រឹមត្រូវ។ តើ ហេតុអ្វីបាន ជាយុវវ័យចាំបាច់ស្វែងយល់អំពីវិធីពន្យារកំណើត? យុវវ័យ គឺជាវ័យមួយដែលប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ជាពិសេសការឆាប់ប្រឡូក ក្នុងការរួមភេទ ដែលធ្វើអោយយុវវ័យមួយចំនួន ប្រឈមមុខនឹងបបញ្ហាមួយចំនួន ដូចជា ការឆ្លងមេរោគអេដស៍ និង ជំងឺកាមរោគ ជាពិសេសជាងនេះទៅទៀតនោះគឺការ មានផ្ទៃពោះដោយមិនចង់បាន ។ ដូច្នេះហើយការស្វែងយល់ អំពីការពន្យារកំណើត ធ្វើ អោយយុវវ័យ ចេះការពារខ្លួនចំពោះបញ្ហាខាងលើ ជាពិសេសទៅទៀត ដើម្បីរៀបចំគ្រួសារ ទៅថ្ងៃអនាគតអោយបានល្អ។ |