www.healthandlove.org
Your Health & Love Book
ការរំលូតកូន
         

ស្ទើរ​តែ​ពាក់កណ្ដាល​នៃ​ការ​មាន​ផ្ទៃពោះ​ទាំងអស់​គឺ​ជា​ ការ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​ រឺ​ដោយ​មិន​​ចង់​បាន​។ ការ​មាន​ផ្ទៃពោះ​​ដោយ​ចៃដន្យ គឺ​អាច​ដោយសារ​មូលហេតុ​មួយ​ចំនួន​​ដូចជា៖ គាត់មិនបានយល់ដឹង ឬ​ក៏​មិន​យក​ចិត្ត​ទុកដាក់​​ទៅ​​លើ​ការ​ពន្យាកំណើត  ​គាត់ត្រូវបានគេរំលោភសេ​​ពសន្ថវៈ​ជាដើម។ មូលហេតុ​ទាំងអស់​នេះ​ អាចធ្វើអោយ​​ស្ដ្រី​មួយ​ចំនួន ប្រឈមនឹង​ការ​​រំលូតកូន​ដោយ​​គ្មាន​​សុវត្ថិភាព​។

ដូចនេះ​ស្ត្រី​​ទាំងឡាយ​​​ ចាំបាច់​អ្នក​ត្រូវតែ​ទៅ​ទទួល​ ផ្តល់​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ រឺ​ពេទ្យឆ្មប​ដែល​មាន​ជំនាញ​ច្បាស់លាស់​ ដើម្បី​ពិភាក្សា​​ទើប​ជា​​ការ​ប្រសើរ​។ ខាងក្រោម​នេះ​មាន​ប្រការ​ល្អៗ​ជាច្រើន​ដែល​អ្នក​អាច​ស្វែង​យល់​​បា​ន អំពី​ការ​រំលូត​កូន​ដោយ​​សុវត្ថិភាព​។

តើ​អ្វី​ទៅ​ជា​ការ​រំលូត​កូន​?​ ការ​រំលូត​កូន គឺជា​ការ​បញ្ចប់​ជីវិត​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ នៅ​ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​កំពុង​​មានផ្ទៃពោះ​។ ការ​រំលូត​កូន​ដែល​ស្របច្បាប់ និង​មាន​សុវត្ថិភាព​ត្រឹមត្រូវ​មួយ ​អាច​ធ្វើ​​ទៅ​បាន​​លុះត្រា​តែ​ទារក​នោះ​​មាន​អាយុ​ក្រោម​១២​សប្ដាហ៍​ និង​ប្រព្រឹត្ដ ដោ​យ​​វេជ្ជប​ណ្ឌិត​ជំនាញ​ រឺ​​គ្រូពេទ្យ​​ឆ្មប​​ ក្នុង​កន្លែង​ដែល​មាន​សុវត្ថិភាពមួយ​។​

ហេតុអ្វី​បាន​ធ្វើ​ការ​រំលូត​កូន?​ មាន​មូលហេតុ​ជា​ច្រើន​ខុស​ប្លែក​គ្នា ដែល​ស្ដ្រី​មួយ​ចំនួន បាន​សំរេចចិត្ដ​​ធ្វើ​ការ​រំលូត​​កូន​។ ខាង​ក្រោម​នេះ​ជា​កត្ដា​ខ្លះៗ​ដែល​​ស្ដ្រី​បាន​​សំរេចចិត្ដ​​ធ្វើ​ការ​រំលូត​កូន ៖​

  • ប្រសិនបើ​យើង​មាន​កូន​មុន​ពេល​រៀបការ ម៉ា​ក់ប៉ា​​របស់​យើង​នឹង​មាន​ការ​អាក់អន់ចិត្ដ​​បាត់បង់​​កិត្ដិយស និង​​ប្រហែល​​ជា​បណ្ដេញ​យើង​ចេញ​ពី​ផ្ទះ

  • បុរស​ជា​ឪពុក​របស់​ទារក​នោះ ប្រហែល​ជា​មិន​ជួយ​ក្នុង​ការ​បីបាច់​ថែរក្សា​នៅពេល​ទារក​កើត

  • ស្ដ្រី​ដែល​មានផ្ទៃពោះ​នោះ​នៅ​ក្មេង​ពេក​

  • ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​ខុស​ពី​ប្រក្រតី រឺ​បង្ក​គ្រោះថ្នាក់​ដល់​ម្ដាយ

  •  សូម​​ធ្វើ​ខ្លួន​​អោយ​​ក្លាយ​ជា​មនុស្ស​​ដែល​មាន​​ទស្សនៈ​​ល្អ ដូចនេះ​​មនុស្ស​​គ្រប់រូប​​នឹង​​អោយ​​តំលៃ​​អ្នក ហើយ​​ការ​អោយ​​តំលៃ​​នេះ​​ អាច​ធ្វើ​អោយ​​អ្នក​​ស្គាល់​​ពី​​តំលៃ​​ខ្លួនឯង​​កាន់​តែ​ច្បាស់​​ជាង​​មុន​។

  • យើង​មិន​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​​ផ្គ​ត់​ផ្គង់​សេដ្ឋកិច្ច​​គ្រួសារ​បាន​ទេ នា​ពេល​បច្ចុប្បន្ន​នេះ​។ល។

woman has the right to make decision for her abortionទោះបីជា​មាន​មូលហេតុ​ដូច​ខាងលើ​បែប​ណា​​​ក៏​ដោយ​ ស្ត្រី​មាន​សិទ្ធិ​ក្នុង​​ការ​សំរេច​ចិត្ត​ធ្វើ​ការ​រំលូត​កូន​​ និង​​ស្វែង​រក​សេវា​ដែល​មាន​​សុវត្ថិភាព នឹង​មិន​ធ្វើ​​​អោយ​ប៉ះពាល់​​លើ​រូបរាងកាយ​ និង​​អាយុ​​ជីវិត​របស់​នាង។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​អោយ​​​នាង​ទទួល​​ការ​មាន​​ផ្ទៃពោះ ក៏​ដាក់​ទោស​​លើ​រូប​​នាង​ដោយសារ​​តែ​នាង​មាន​ផ្ទៃពោះ​ ឬ​​បង្ខំ​​អោយ​នាង​​រំ​លូត​កូន​​ដោយ​​​គ្មាន​​ការ​​​សំរេច​​ចិត្ដ​​​ពី​​រូបនាង​​ផ្ទាល់​ឡើយ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.