www.healthandlove.org
Your Health & Love Book
សំនួរ-ចំលើយ​ ស្តីពី ការរំលូតកូន
         

សំនួរ​ទី១៖ មីង​របស់ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ការ​រំលូតកូន​តាមរយៈ​ថ្នាំបុរាណ​​ មាន​ប្រសិទ្ធិភាព តើ​នេះ​ត្រឹមត្រូវ​ដែរ រឺទេ​? ហើយ​ខ្ញុំ​អាច​ប្រើ​វិធី​នេះ​បានដែរ រឺទេ?

ចំលើយ ចំលើយ​ដ៏​ខ្លី​នោះ គឺ​ការ​រំលូតកូន​តាមរយៈ​ថ្នាំបុរាណ​ប្រភេទ​ណា​ក៏​វា​មិនមាន សុវត្ថិភាព និង​ប្រសិទ្ធិភាព​ចំពោះ​អ្នក​ទេ។ បន្ថែម​ពីនេះ​ទៀត ការ​ប្រើ​ប្រាស់​​ថ្នាំបុរាណ​សំរាប់ធ្វើ ការ​រំលូតកូន រឺ​ព្យាបាល ជំងឺអេដស៍ និង កាមរោគ គឺជាការចំណាយពេល​វេលា​ឥតប្រយោជន៍ និង​​ខាតបង់​ប្រាក់​កាក់ ហើយ​ផ្ទុយទៅវិញ​ថែម​ទាំង​​អាច​ធ្វើ​អោយ​​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ទៀតផង។

សំនួរ​ទី២៖ តើ​ការ​រំលូតកូន​មានការ​ឈឺចាប់​ដែរ រឺទេ?

ចំលើយៈ ការ​រំលូតកូន​គ្មាន​ការឈឺចាប់​លុះត្រាតែ​នារី​នោះ​ត្រូវបាន​ចាក់​ថ្នាំ​សន្លប់ បើ​មិន​ដូច នេះ​ទេ​ការ​រំលូតកូន​គឺមាន​ការឈឺចាប់តិចៗដែរ តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​រំលូតកូន​អាច មាន​សុវត្ថិភាព និង​ត្រឹមត្រូវ លុះត្រាតែ​ត្រូវបាន​ប្រ​ព្រឹ​ត្ដ​ឡើង​ដោយ​វេជ្ជបណ្ឌិត រឺ អ្នកជំនាញ ដោយ​ស្របច្បាប់។

សំនួរ​ទី៣៖ តើ​ការ​រំលូតកូន​អាច​ផ្ដល់​ការ​ប៉​ពាះ​ល់​អ្វី​ខ្លះទៅ​ថ្ងៃ​អនាគត? ចំលើយៈ អ្វីៗក៏ដោយ​តែងតែមាន​ផលប៉ះពាល់​របស់​វា។ រីឯ​ផលប៉ះពាល់​នៃ​ការ​រំលូតកូន​មាន តិចតួច​ដូចជាៈ ផលវិបាក​នៃ​ការ​រំលូតកូន​លើ​ផ្នែក​រាងកាយ​ស្ត្រីៈ អ្នក​អាចមាន​អារម្មណ៍​ឈឺ​តិចតួច។ ផលវិបាក​នៃ​ការ​រំលូតកូន​លើ​ផ្នែក​អារម្មណ៍ ស្ត្រីៈ ពេលខ្លះ​អ្នកមាន​អារម្មណ៍​រំភើប រឺ ភ័យខ្លាច សោកស្ដាយ​ពិបាក​ចិ​ត្ដ​ដោយ​អ្នក​បានធ្វើការ​រំលូតកូន។ ដូចនេះហើយ​អ្នក​ចាំបាច់ ត្រូវតែមាន​ការយក​ចិ​ត្ដ​ទុកដាក់​និង លើក​ទឹក​ចិ​ត្ដ​ពី​សំណាក់​ក្រុមគ្រួសារ​អោយបាន​ល្អជា ទីបំផុត បន្ទាប់ពី​មានការ​រំលូតកូន​រួច។

សំនួរ​ទី៤៖ មិ​ត្ដរបស់​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ពិបាក​ក្នុង​ចិ​ត្ដ និង មានការ​ក្រៀមក្រំ​មុន ពេល​នាង​ធ្វើការ​រំលូតកូន។ តើ​ខ្ញុំ​គួរ​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ជួយ​នាង​អោយមាន អារម្មណ៍​ធូរស្បើយ?

ចំលើយៈ ជាការ​ប្រពៃ​ដែល​អ្នកមាន​អារម្មណ៍​ចង់​ស្វែងយល់ និង យក​ចិ​ត្ដ​ទុកដាក់​ចំពោះ មិ​ត្ដ​ដែល​មានការ​ក្រៀមក្រំ​មុននឹង​នាង​សំរេច​ធ្វើការ​រំលូតកូន។ អ្វីដែល​អ្នក​គួរ​ធ្វើ​នោះ​គឺៈ ចំណាយពេល​យក​ចិ​ត្ដ​ចំពោះ​នាង លើក​ទឹក​ចិ​ត្ដ​នាង និយាយ​ពី​រឿងល្អៗដែល​ធ្វើអោយ​នាង សប្បាយ​ចិ​ត្ដ នាំ​នាង​ដើរ​កំសាន្ដ ព្យាយាម​ស្វែងយល់ និង យក​ចិ​ត្ដ​ទុកដាក់​លើ​រូបនាង អោយបាន​កាន់តែច្រើន គឺ​កាន់តែ​ល្អ។ សូម​ទៅ​មជ្ឈមណ្ឌល​រំលូតកូន​ជាមួយ​នាង ដើម្បី​ផ្តល់ ការលើកទឹកចិត្ត ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2012 Friends-International, Inc. All rights reserved.