www.healthandlove.org
Your Health & Love Book
ការ​រំលូតកូន​ដោយ​ថ្នាំ​បុរាណ
         

ថ្នាំបុរាណ​ ជាទូទៅ​ត្រូវបាន​ផ្សំ​ឡើង​ដោយ​សារធាតុ​ជាច្រើន​ ដូចជា ឫស​ឈើ ស្លឹកឈើ មើម​ឈើ សំបកឈើ និង​សារធាតុ​ផ្សំ ដទៃ​ជាច្រើន​ទៀត។ ថ្នាំ​បុរាណ​​នេះ ត្រូវ​បាន​​គេ​​ជឿ​ថា​អាច​​ព្យាបាល​នូវ​​ជំងឺ​​ជា​ច្រើន​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ហើយ​អ្នកខ្លះ​ថែមទាំង​ជឿថា ថ្នាំបុរាណ​អាច​ព្យាបាល ជំងឺ​ដូចជា ៖ ជំងឺ​អេដស៍ និងជំងឺំ​​កាមរោគ​មួយ​ចំនួន​អោយ​បាន​ជា​សះស្បើយ និង​អាច​ជួយ​ដល់​ការ​រំលូតកូន​បាន​ទៀត​ផង។

Law of Abortionទោះ​ថ្នាំ បុរាណ​បែបណាក៏ដោយ ក៏​គ្មាន​ប្រសិទ្ធិភាព​ទេ សំរាប់​រំលូតកូន តែ​ផ្ទុយទៅវិញ វា​អាចធ្វើអោយ​ប៉ះ ពាល់​ដល់​សុខភាព​របស់​អ្នក​ថែមទៀត។ នារី​ទាំងឡាយ​អើយ សូមអ្នក​កុំ​យក ថ្នាំបុរាណ ធ្វើជា វិធី​រំលូតកូន​អោយសោះ។ អ្នក​ចាំបាច់​ត្រូវ​ទៅ​ទទួល ការផ្តល់​ប្រឹក្សា ជាមួយ​វេជ្ជបណ្ឌិត រឺ​អ្នកជំនាញ​ទើប​ជា ការល្អប្រសើរ។

សំរាប់​ព័តមាន​បន្ថែម​អំពី​ការ​រំលូត រឺ​ក្រោយ​រលូត​កូន សូម​ទាក់ទង​ទៅតាម​អាស័យដ្ឋាន​ដូច ខាងក្រោមៈ

  1. គ្លីនិក​អង្គការ​ម៉ា​រី​ស្តុ​ប​ច្បារអំពៅ ផ្ទះ​លេខ១៥ ផ្លូវជាតិ​លេខ១ សង្កាត់​ច្បារអំពៅ២ ខ័​ណ្ឌ​មានជ័យ ក្រុងភ្នំពេញ ទូរស័ព្ទ​លេខ ០23 720 125។ ចុច​ត្រង់នេះ សំរាប់ សាខា​របស់ គ្លីនិក​អង្គការ​ម៉ា​រី​ស្តុ​ប​នៅតាម​ខេត្ត​នានា។
  2. មណ្ឌលថែទាំក្រោយរលូតកូន (Post Abortion Care Center) ប្រសិនបើអ្នកចង់ទទួលបាន នូវការថែទាំ និងពិនិត្យសុខភាពនោះ សូមទំនាក់ទំនង សមាគមថែទាំសុខភាព គ្រួសារកម្ពុជា រ៉ាក់(Rhac) ៖ ផ្ទះលេខ៨ ផ្លូវលេខ២១១ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា ទូរស័ព្ទលេខ 023 881 621។
    ចុចត្រង់នេះ សំរាប់សាខារបស់ សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​រ៉ាក់ នៅ​តាម​បណ្តាខេត្តផេ្សងទៀត៕
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2012 Friends-International, Inc. All rights reserved.