www.healthandlove.org
Your Health & Love Book
សំរេចចិត្តយ៉ាងណា?
         

បន្ទាប់ពី​មានការ​គិត​អស់​មួយរយៈ​ពេល​ ​ហើយអ្នក​នៅតែ​គិត​ចង់​ធ្វើការ​រំលូត​កូន​ទៀត​នោះ​ អ្នក​អាច​ស្វែងយល់​បន្ថែម​ពី​មជ្ឈមណ្ឌល​រំលូតកូនដោយ​សុវត្ថិភាព​នូវ​កត្តា​មួយចំនួន​ដូច​ខាង​ក្រោម​នេះ ហើយ​នៅ​ទីនោះ​មានការ​ផ្តល់​ប្រឹក្សា ពីព្រោះ​អ្នកមាន​សិទ្ធិ​ចាំបាច់​ត្រូវ​ដឹង​អំពី​កត្ដា ទាំងអស់នេះ ៖

  1. គ្រោះថ្នាក់ និង​ផលវិបាក​ទាំងឡាយ​ដែល​អាច​នឹង​កើតឡើង​ទៅលើ​រូបរាង​កាយ និង​ផ្លូវចិត្ត​របស់​អ្នក
  2. តើ​មជ្ឈមណ្ឌល​រំលូតកូន​សង​ជំងឺ​ចិ​ត្ដ និង ការចំណាយ​ទាំងឡាយ​ដែរ រឺទេ ប្រសិនបើ​មានការ​ថ្លោះធ្លោយ?
  3. រាល់​និតិ​វិធី និង​ភាពស្របច្បាប់​នៃ​មជ្ឈមណ្ឌល​រំលូតកូន និង​រាល់​ការ ប្រតិបត្ដិ និង​វិធីសាស្ដ្រ​នៃ​ការ​រំលូត​ដោយ​សុវត្ថិភាព

Law of Abortionសូម​គិត​អោយបាន​ដិតដល់ មុននឹង​អ្នកសំរេច​ចិ​ត្ដ​ធ្វើ ការ​រំលូតកូន។ រាល់​ការសំរេច​ចិ​ត្ដរបស់​អ្នក​អំពី​ការ​រំលូតកូន នឹង​អាចមាន​ការប៉ះពាល់ រូបរាងកាយ​របស់ អ្នក។ ប្រសិនបើ​អ្នក នៅតែ​មិនទាន់​ប្រាកដ​ច្បាស់ សូម​ធ្វើការ សំរេចចិត្ត​សារជាថ្មី។ ត្រូវ​ចងចាំ​ថា គ្មាន នរណាម្នាក់​អាច​បង្ខិតបង្ខំ​អ្នក អោយ​ធ្វើការ​រំលូតកូន បានឡើយ។

តើ​ខ្ញុំ​សំរេចចិត្ត​ដោយ​វិធី​ណា? នៅក្នុង​កាលៈទេសៈ​ណាក៏ដោយ អោយតែ​អ្នកមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅ ហើយ​ទារក នោះ មាន​អាយុ​ក្រោម១២សប្ដាហ៍  ការសំរេចចិត្ត​ស្ដីពី​ការ​រំលូតកូន គឺជា​សិទ្ធិ​របស់​អ្នក ទាំងស្រុង។ តែ​ត្រូវ​ទាមទារ​អោយ​ការ​រំលូតកូន​នោះ ប្រ​ព្រឹ​ត្ដ​ទៅដោយ​អ្នកជំនាញ រឺ​វេជ្ជបណ្ឌិត ដែលមាន​បទពិសោធន៍។ ដូចនេះ អ្នក​គប្បី​សុំ​ការផ្តល់​ប្រឹក្សា ពី​ស្វាមី រឺ​ដៃគូ​របស់​អ្នក មិ​ត្ដ​ភ័​ក្ដ  វេជ្ជបណ្ឌិត រឺ ក៏​អ្នក​អាច​ទំនាក់ទំនង​មក​អាស័យដ្ឋាន​ដូចខាងក្រោម​នេះ​ដើម្បី​សុំ​ការផ្តល់ ប្រឹក្សា​បន្ថែម។

  • គ្លីនិក​អង្គការ​មារីស្ដុប​ច្បារអំពៅ៖ ​ផ្ទះ​លេខ15 ផ្លូវជាតិ​លេខ1 សង្កាត់​ច្បារអំពៅ2 ខ័​ណ្ឌ​មានជ័យ​ក្រុងភ្នំពេញ។ទូរស័ព្ទ​លេខ 023 720 125។
  • គ្លីនិក​អង្គការ​មារីស្តុប​តាខ្មៅ៖ ផ្ទះ​លេខ538 ផ្លូវ​លេខ201 ភូមិ​តាខ្មៅ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្តាល​ទូរស័ទ្ទ​លេខ  023 425 710
  • គ្លីនិក​អង្គការ​មារីស្តុប​ខេត្តកោះកុង៖ ភូមិ2 ឃុំ​ស្មាច់មានជ័យ ស្រុក​ស្មាច់មានជ័យ ខេត្តកោះកុង ទូរស័ទ្ទ​លេខ 035 936 238
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.