www.healthandlove.org
Your Health & Love Book
សុខភាព និង​សម្រស់
៨ចំនុច​ដែល​បុរស​មិន​ចូលចិត្ត​នារី

តើ​មិត្ត​នារី​​​ចង់អោយ​បុរស​ចូលចិត្ត​ខ្លួន​ដែរ​រី​ទេ? តើ​ធ្វើយ៉ាងណា ​កុំអោយ​ឋិត​នៅក្នុង​បញ្ជី​សម្អប់​​របស់​បុរស? ពេលខ្លះ បុរស​មួយចំនួន​វាយតំ​លៃ​លើ​នារី​ពី​រូបរាង​ខាងក្រៅ​ថា នារី​នោះ​បែបនេះ នារី​នេះ​បែប​នោះ​តាមតែ​ចិត្ត​របស់គេ។ ប៉ុន្តែ​ចងចាំ​ថា​រូបរាង​ពី​ខាងក្រៅ​មិនអាច​មើល​ដឹង​ពិត​ពី​ជំរៅ​ចិត្ត​មនុស្ស​យើង​ឡើយ ហើយ​វា​ក៏​ជា​ប្រការ​មួយ​យល់​ខុស​យ៉ាងធ្ងន់ធ្ងរ​ សំរាប់​ឈានទៅរក​ចំណងមិត្តភាព​មួយ​ដ៏​យូរអង្វែង ​ប្រសិនបើ​គ្រាន់តែ​វាយតំ​លៃ​ រូបរាង​ពី​​ខាងក្រៅ។ ដូចនេះ​ការវាយតំ​លៃ​មើល​ពី​រូប​ខាងក្រៅ​គួរតែ​ជៀសវាង។

តើ​បុរស​ស្អប់​នារី​បែបណា?
ខាងក្រោម​នេះ​គឺជា​ប្រការ​មួយចំនួន​ដែល​បុរស​មិន​ចូលចិត្ត៖

  • នារី​ដែល​មិន​និយាយ​ពី​ហេតុផល ហើយ​គិតតែ​និយាយ​យក​ត្រូវតែ​ខ្លួនឯង។
  • មិន​គោរព​ពា​ក្ស​សំដី​របស់ខ្លួន និង​ថែម​និយាយ​កុហក។
  • រក​លេស​មក​ដោះសារ​ដោយ​មិន​ហាន់​​ទទួលកំហុស​របស់​ខ្លួន និង​គ្មាន​ទំនួល​ខុសត្រូវ។
  • មិនចេះ​ផ្តល់​តំលៃ​អោយ​គ្នា​និង​ថែមទាំង​ព្យាយាម​កេងចំនេញ  និង​បោកប្រាស់​ពី​បុរស​នោះ។
  • គិតតែ​ពី​តែងខ្លួន​មិន​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​និង​ការងារ។
  • និយាយដើម​អ្នក​ដ៏​ទៃ ឫ​មិត្ត​ភ​ក្រ័។
  • មិនចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក។
  • គិតថា​បុរស​ដែល​ខ្លួន​ស្រលាញ់​ត្រូវតែ​ធ្វើអ្វីៗទាំងអស់​ដើម្បី​ខ្លួន។ និង​ជាពិសេស​គឺ​មិត្ត​ប្រុស​របស់​អ្នក​ផ្ទាល់។

នៅមាន​ជាច្រើន​ទៀត ប៉ុន្តែ​នេះ​ដោយសារតែ​វា​អាស្រ័យ​ទៅតាម​មនុស្សម្នាក់ៗ ដូចនេះ​សង្ឃឹមថា​មិត្ត​នារី​បាន​យល់​ខ្លះ​ហើយ​នឹងមិន​ប្រ​ព្រិ​ត្តិ​ដូចខាងលើ​របស់​យើង

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.