www.healthandlove.org
Your Health & Love Book
សុខភាព និង​សម្រស់
ដំណាក់កាល​ភាព​ពេញវ័យ​ក្រមុំ

 គឺជា​វ័យ​មួយ​ដែល​រូបរាងកាយ​របស់​ស្ដ្រី​មីនា​ការប្រែប្រួល​គួរអោយកត់សំគាល់។ ខាងក្រោម​នេះ ជាការ​សង្ខេបនៃ​ភាព​ពេញវ័យ​របស់​ស្ដ្រី​ទៅតាម​ដំណាក់កាលនីមួយៗ ហើយ​ចំពោះ​ការប្រែប្រួល​នៃ​ភាព​ពេញវ័យ​របស់​ក្មេងស្រី​អាច​ចាប់ផ្ដើម​ជា​មធ្យម​នៅ​ពី​ចន្លោះ​អាយុ៩-១៨ឆ្នាំ។ រយៈពេល​នៃ​ការប្រែប្រួល​គឺ​អាស្រ័យ​ទៅតាម​មនុស្សម្នាក់ៗផងដែរ។

ដំណាក់កាល​ទី១៖
ជាធម្មតា​ចាប់ពី​អាយុ៩-១១ឆ្នាំ ដំណាក់កាល​ទីមួយ គេ​មិនទាន់​ឃើញ​មាន​ភាពប្រែប្រួល​នៅ​រូបរាង​ខាងក្រៅ​នោះទេ ក៏ប៉ុន្ដែ​កន្សោមពង​ដែល​នៅ​សងខាង​ដៃ​ស្បុ​នូ​បាន​ចាប់​រីក​បន្ដិច ព្រមទាំង​អ័រម៉ូន​ក៏​ចាប់ផ្ដើម​បង្កើត​ផងដែរ។

ដំណាក់កាល​ទី២​៖
ជាធម្មតា​ចាប់ពី​អាយុ១០-១៤ជាៈ​មធ្យម​ប្រហែល​អាយុ១១-១២ឆ្នាំ នៅក្នុង​វ័យ​នេះ សញ្ញា​ទី១គឺ​ការប្រែប្រួល និង ការចាប់ផ្ដើម​រីក​ធំ​នៃ​ដោះ និង​នៅ​រង្វង់​ជុំវិញ​ក្បាលដោះ ដែល​គេ​ឃើញ​មាន​មាន​ពណ’ក្រ​ម៉ៅ​បន្ដិច។ ដំណាក់កាល​នេះ គេ​ឃើញ​ស្ដ្រី​មានការ​លូត​កំពស់​គួរអោយកត់សំគាល់។ រោម​ក៏​ចាប់ផ្ដើម​ដុះរុយៗនៅលើ​ផ្ទៃមុខ​និង លើ​ប្រដាប់ភេទ។

ដំណាក់កាល​ទី ៣​៖
ជាធម្មតា​ចាប់ពី​អាយុ១១-១៥ជាៈ​មធ្យម​ប្រហែល​អាយុ១២-១៣ឆ្នាំ ក្បាលដោះ​ឡើង​រីក​ធំ​បន្ដិច រួមជាមួយ​ការ​ដុះ​រោម​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ​កាន់តែ​ក្រាស់ឡើងៗ ហើយ​មាន​នារី​ខ្លះ បានចាប់ផ្ដើម​មានការ​មក​ឈាមរដូវ នៅក្នុង​ដំណាក់កាល​នេះ​តែម្ដង។

ដំណាក់កាល​ទី ៤​៖
ជាធម្មតា​ចាប់ពី​អាយ១២-១៦ជាៈ​មធ្យម​ប្រហែល​អាយុ១៣-១៥ឆ្នាំ រោម​ដែល​ដុះ​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ ដុះ​ឡើង​វែង​ចេញ​ជា​រាង​ត្រីកោណ ប៉ុន្ដែ មិនទាន់​គ្របដណ្ដប់​ជុំវិញ​ប្រដាប់ភេទ​ពាសពេញ នៅឡើយ​ទេ។ រោមក្លៀក​ចាប់ផ្ដើម​ដុះខ្លះៗ និង ចាប់ផ្ដើម​មាន​ចេញ​មុន​គ្រាប់តូចៗនៅលើ​មុខ។ ការ​ខ្ជាក់ មេជី​វិត​ញី​ពី​កន្សោមពង (អូវែរ)ក៏បាន​ចាប់ផ្តើម​នៅ​វ័យ​នេះដែរ​ចំពោះ​នារី​មួយចំនួន ប៉ុន្ដែ​មិនទាន់​ទៀងទាត់​នៅឡើយ​ដូច​ក្នុងដំណាក់កាល​ទី ៥ ទេ។

ដំណាក់កាល​ទី ៥​៖
ជាធម្មតា​ចាប់ពី​អាយ១៤-១៩ជាៈ​មធ្យម​ប្រហែល​អាយ១៦ឆ្នាំ នេះ​ជា​ដំណាក់កាល​ចុងក្រោយ ដែល​ស្ដ្រី​នោះ​មាន​រូបរាង​ជា​មនុស្សពេញវ័យ​គ្រប់ការ (ពេញក្រមុំ)ហើយ​ដើមទ្រូង (ដោះ)ចាប់ផ្ដើម​រីក​ធំ​ទាំងមូល។ ការធ្លាក់​មក​នៃ​ឈាមរដូវ​មាន​លក្ខណៈ​ពេញ​ទ្រង់ទ្រាយ ហើយ​ការធ្លាក់​មក​នៃ​ពង​មេជី​វិត​ញី ក៏មាន​ជាប្រចាំ​ខែ​ផងដែរ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.