www.healthandlove.org
Your Health & Love Book
សុខភាព និង​សម្រស់
រោគ​មុន​នៅ​លើស្បែក​

ប្រសិនបើ​អ្នកជា​យុវវ័យ អាត្រា​នៃ​ការឡើង​មុន​គឺ​អាចមាន​ពុំខាន។ នៅក្នុង​វ័យ​យុវវ័យ គឺ៨នាក់ ក្នុងចំនោម ១០នាក់​តែងតែ​ឡើង​មុន​នៅលើ​ផ្ទៃមុខ រឺ ស្បែក ហើយ​វា​គ្មានអ្វី​គួរអោយ​បារម្ភ​ទេ។ ជាទូទៅ មូលហេតុ​នៃ​ការកើត​មុននេះ គឺ​បណ្ដាលមកពី​ការប្រែប្រួល​នៃ​អ័រម៉ូន ដែល​កើតមាន​នៅក្នុង​វ័យ​ចន្លោះ​ពី កុមារភាព​ឈាន ទៅរក​ភាព​ពេញវ័យ តែប៉ុណ្ណោះ។ ដូចនេះ​តើ​យើង​មាន​ដំណោះស្រាយ​យ៉ាងណា​សំរាប់​អ្នក​កើតមុន​ដែររឺទេ?

ដំណោះស្រាយ​សំរាប់​អ្នក​កើតមុន
សូម​លុប​លាងមុខ អោយបាន​ពីរដង ក្នុង​មួយថ្ងៃ​ជាមួយ​ហ្វ​ម​លាងមុខ(Foam)និង ទឹក​ក្ដៅ​ឧណ្ឌ។ សូម​ជៀសវាង​ប្រើប្រាស់​ហ្វ​ម​ដែល​កាត់​ស្បែ​កមុខ ឬ​សា​បូ​ដែលមាន​ពណ៌​ច្រើន។ សូម​ជូត​មុខថ្នមៗ ជាមួយនឹង​កន្សែងទន់ៗ និង កុំ​ព្យាយាម​ញ៉ិ​ច​មុន​អោយសោះ។ ការ​ញេច​មុន​លើ​ផ្ទៃមុខ​ផ្ដេសផ្ដាស អាច​បណ្ដាលអោយ​មុន​នៅលើ​ផ្ទៃមុខ រឺ លើ​ស្បែក​កាន់តែ​កើតច្រើនឡើង។ ខាងក្រោម​នេះ​គឺជា ចំណុច​មួយចំនួន​ដែល​គួរ​ចងចាំ សំរាប់​កាត់បន្ថយ​នូវ​ការឡើង​មុន​របស់​អ្នកៈ ប្រសិនបើ​អ្នក​ប្រើ​ចាហួយ​លាប​សក់ រឺ ថ្នាំ​បាញ់​សក់ សូមកុំ​អោយ​សក់​របស់​អ្នក​ប៉ះ​នឹង​មុខ​អ្នក ពីព្រោះ​សារធាតុ​ចាហួយ​លាប​សក់ រឺ​ថ្នាំ​បាញ់​សក់​អាចធ្វើអោយ​រន្ធ​ញើស​លើ​ផ្ទៃមុខ​ស្ទះ ជាហេតុ​បណ្ដាលអោយ​កើតមុន​ផងដែរ។

ប្រសិនបើ​អ្នក​​ប្រើ​គ្រឿងសំអិតសំអាង​ខ្លួន(ម្សៅ ក្រែ​ម គ្រឿង​តុបតែង​មុខ) រឺ ក៏​ធ្វើ​ការដែល​ប៉ះពាល់​សារធាតុ​ខ្លាញ់​ដូចជា​នៅ​ហាង​ធ្វើ​នំ ចុងភៅ រឺ ក៏​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ សូម​ធ្វើយ៉ាងណា​លុបលាង​មុខជា​មួយ​ហ្វម​លាងមុខ អោយបាន​ជាប្រចាំ​នៅពេល​ចប់​ការងារ។

ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ទទួលទាន​បន្លែ​និង​ផ្លែឈើ ជាប្រចាំ​រៀងរាល់ថ្ងៃ ព្រម​ជាមួយនឹង​ការជៀសវាង​អាហារ​ដែល មាន​សារជាតិ​ខ្លាញ់​ច្រើន។

សូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដែលមាន​ឯកទេស​ខាង​រោគ​សើ​ស្បែក ឬ អ្នកជំនាញ​ផ្នែក​ព្យាបាល​មុន ដែល​អាច​ទុក ចិ​ត្ដ​បាន។ ចូរ​ជៀសវាង​ការប្រើប្រាស់​ថ្នាំ​ព្យាបាល ដោយ​មិនបាន​ឆ្លងកាត់​ការពិគ្រោះ ពី​គ្រូពេទ្យ​ដែលមាន​ឯកទេស​ផ្នែក​រោគ​សើ​ស្បែក ឬ អ្នកជំនាញ​ផ្នែក​ព្យាបាល​រោគ​មុន​ឡើយ ព្រោះ​វា​អាច​នឹងធ្វើ​អោយ​មុខ​របស់​អ្នក​កាន់​តែមាន​បញ្ហា​ធ្ងន់ធ្ងរ​បាន​នៅពេល​មានប្រតិកម្ម។

សូម​ធ្វើការ​ជ្រើសរើស​អោយបាន​ត្រឹមត្រូវ នូវ​វិធី​ព្យា​ល​មុន រឺ កន្លែង​ដែល​អ្នក​ចង់​ពិភាក្សា ពីព្រោះ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ការព្យាបាល​មុន​មួយចំនួន គឺ​គ្រាន់តែ​ជាការ​យកចំណេញ​តែប៉ុណ្ណោះ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.