www.healthandlove.org
Your Health & Love Book
សុខភាព និង​សម្រស់
ភាពបរិសុទ្ធ

ភាព​បរិសុទ្ធ រឺ ក្រមុំ​ព្រហ្មចារី​យ៍ គឺ​សំដៅ​ទៅលើ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ធ្លាប់​រួមភេទ​ទាល់តែសោះ។ ចំពោះ​ស្ដ្រី​វិញ តាមពិត​ប្រហែល៣០%នៃ​ស្ដ្រីភេទ​ទាំងអស់​មាន​សន្ទះ​ព្រហ្មចារី​យ៍​ស្ដើង ហើយ​នៅពេលដែល​រួមភេទ​ជា​លើកដំបូង សន្ទះ​ព្រហ្មចារី​យ៍​នេះ(ហ​យម​នេ)អាច​ដាច់​រហែក​ដោយ​មានការ​ហូរឈាមតិចៗ រឺ ច្រើន​ទៅតាម​ភាពយឺត​របស់​វា រឺ ក៏​ពេលខ្លះ​សន្ទះ​ព្រហ្មចារី​យ៍​នោះ​អាច​ដាច់​ដោយសារ​ការធ្វើ​លំ​ហាត់ប្រាណ ឡើង​ភ្នំ​លេង កីឡា រឺ ធ្លាក់​ពីលើ​ដើម ឈឺ...។ល។

រីឯ​ស្ដ្រី​ខ្លះទៀត គ្មាន​សន្ទះ​ព្រហ្មចារី​យ៍​តាំងពី​កំណើត​តែម្ដង។ ប៉ុន្ដែ ស្ដ្រី​ដែល​ដាច់​សន្ទះ​ព្រហ្មចារី​យ៍​ដោយ​មិន​ឆ្លងកាត់​ការ រួមភេទ​គឺ​នៅតែមាន​ភាព​បរិសុទ្ធ​ដដែល ទោះបីជា​សន្ទះ​ព្រហ្មចារី​យ៍​របស់​នាង​ត្រូវបាន​បាត់បង់​ក៏ដោយ។ អាស្រ័យហេតុនេះ ហើយ​បុរស​ទាំងឡាយ​កុំ​យល់ច្រឡំ​អោយសោះ​ថា ការ​គ្មាន​ចេញឈាម​ក្រោយពេល​រួមភេទ​លើកដំបូង មិន​មានន័យថា​ស្ដ្រី នោះ​មិនមាន​ភាព​ក្រមុំ​ព្រហ្មចារី​យ៍​នោះទេ។ បើ​អ្នក​ពិតជា​ស្រលាញ់គ្នា​ស្មោះ​ស្ម​គ្រ័​មែន​នោះ​អ្នក​មិនចាំបាច់​បារម្ភ រឺ អោយ​តំលៃ​អំពី​ភាព​បរិសុទ្ធ​នេះ​ពេក​ទេ អោយតែ​ដរាបណា​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រលាញ់ មាន​សេចក្ដីសុខ និង​សុភមង្គល​ជាមួយ​គ្នា​នោះ​វា​ជាការ​ល្អប្រសើរ​ហើយ។

ភាព​បរិសុទ្ធ​មិនមែន​សំរាប់​ដាក់លក់​ទេ
នៅក្នុង​ប្រទេស​កម្ពុជា​យើង ក៏ដូចជា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក បាន​គិតថា​ភាព​បរិសុទ្ធ​របស់​ស្ដ្រី គឺជា​វត្ថុ ដ៏​មាន​តំលៃ ហើយ​មាន​មនុស្ស​មួយចំនួន បាន​ព្យាយាម​គ្រ​ប់​មធ្យោបាយ​ដើម្បី​ទិញ​ភាព​បរិសុទ្ធ​នេះ។ មាន​មនុស្ស​មួយចំនួន​បានគិត​ថា​ការ រួមភេទ​ជាមួយ​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​យ៍ អាចធ្វើ​អោយគេ​រក្សា​ភាព​វ័យក្មេង និង មានកំ​លាំង​ខ្លាំងក្លា។ ជាងនេះទៅទៀត មាន​អ្នកខ្លះ​គិតថា​ការ រួមភេទ​ជាមួយ​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​យ៍ អាចជួយ​ការពារ កុំអោយ​ឆ្លង​ជំងឺអេដស៍ និង​កាមរោគ។ ប្រការ​ខាងលើ​ទាំងនេះ គឺជា​ប្រការ​ខុសស្រឡះ ហើយ​ត្រូវ​ចងចាំ​ថា ការ​រួមភេទ​ជាមួយ ស្ដ្រី​ក្រមុំ​ព្រហ្មចារី​យ៍​មិនអាច​ធ្វើអោយ​អ្នករក្សា​ភាព​វ័យក្មេង និង មានកំ​លាំង​ខ្លាំងក្លា និង ការពារ​អ្នក​កុំអោយ​ឆ្លង​ជំងឺអេដស៍​ឡើយ។ ប៉ុន្ដែ​មាន​តែ​ការ ប្រើប្រាស់​ស្រោមអនាម័យ អោយបាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ ដែល​អាច​ការពារ​អ្នក កុំអោយ​ឆ្លង​ជំងឺអេដស៍ និង​កាមរោគបាន។


ស្ដ្រី​ទាំងឡាយ​អើយ!!!ត្រូវ​ចងចាំ​នឹង​ប្រុងប្រយ័ត្ន​ ព្រោះ​ថា​ អ្នក​អាច​​នឹង​ចាញ់​​បោក​​ជន​ខិល​ខូច​​មួយ​​ចំនួន ​ដែល​ព្យាយាម​​ប្រមាញ់​​​ព្រហ្មចារីយ៍​នារី ដើម្បី​ប្រាក់ ឬ​​ផល​​ប្រយោជន៍​​ផ្ទាល់​​ខ្លួន។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.