ប្អូនៗ​អង្គការ​មិត្តសំលាញ់​រៀប​ចំ​​ការ​សំដែង​សិល្បៈ​អបអរ​​ឆ្នាំ​ថ្មី

នៅ​ថ្ងៃទី​២៥ ខែមិនា ឆ្នាំ​២០១១ កន្លងទៅ​នេះ ប្អូនៗ​កុមារ​អង្គការមិត្តសំលាញ់​បានរៀបចំ​ការ​សំដែង​ប្រចាំ​ត្រីមាស​របស់​ខ្លួន ក្រោម​ពាក្យស្លោក “ឆ្នាំថ្មី​ ឆ្នាំ​នៃ​ក្តីសង្ឃឹម”  ដែល​បាន​ប្រារព​ធ្វើ​ឡើង​នៅ​មណ្ឌល​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ របស់​អង្គការ​មិត្តសំលាញ់ ភ្នំពេញ។ ការសំដែងនេះ​ត្រូវ​​បាន​អនុញាតិ​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី ដើម្បីបង្ករភាពសប្បាយរីករាយជូន​ដល់​ប្អូនៗ​កុមារ ក្នុង​ឱកាសមុនពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែលនឹងឈានចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ។

Student Perform

លោក សែម រតនា មុខងារ​ជា​អ្នក​ជំនួយការ​គំរោង​អប់រំ បានប្រសាសន៍ថា​ គោលបំណងក្នុងការរៀប​ចំពីធីនេះ គឺដើម្បី ផ្តល់ការគាំទ្រ​ផ្នែក​អារម្មណ៍ ផ្នែករៀងកាយ និងបណ្តុះគំនិត​ច្ឆែប្រឌិត ទៅ​ដល់ប្អូនៗកុមារ និង ដាស់តឿនក្រើន ជំរុញ ប្អូនៗកុមារ ​ឲ្យខិតខំរៀងសូត្រ នឹងជៀសអោយ ឆ្ងាយពីគ្រឿងញៀន ការពារខ្លួនកុំ​ឲ្យ​ឆ្លង​ជំងឺអេដស៏-​កាមរោគ។

Student Performance 2

Student Performance

(អត្ថបទដោយៈ សាគឿន)

 

Copyright © 2006- 2018 Friends-International, Inc. All rights reserved.