៨​យ៉ាង​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក

២១ មិថុនា ២០១១
ដោយ៖ សុខ សាគឿន

Risks with Cancer
Picture source: http://www.philippinenewsdaily.com

ជំងឺ​មហារីក ​គឺ​​ជា​ជំងឺ​​មួយ​ប្រភេទ​ដែល​នណាៗ ក៏​បាន​ឮ បាន​ដឹង ក៏​ប៉ុន្តែ​ វា​មិន​បាន​ធ្វើ​​អោយ​ចំនួន ​​អ្នក​កើត​ជំងឺ​នេះ ថយ​ចុះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​​វា​បាន​បង្កើន​ឥទ្ធិពល​របស់​វាកាន់​តែ​ខ្លាំង​​ឡើង​ៗ ក្នុងស្រទប់​ប្រជាជន​កម្ពុជា។ ជំងឺ​នេះ​ច្រើន​វាយ​ប្រហា​ដោយ​ស្ងាត់​​រហូត​ដល់​នាទី​ចុង​ក្រោយ​​ទើប​វា​បង្ហាញ​ជា​រោគសញ្ញា​ឡើង ដែល​​ធ្វើ​អោយ​​គ្រូពេទ្យ​ពិបាក​ក្នុង​​ការព្យាបាល  ​​ នឹង​ជួយ​សង្គ្រោះ ហើយ​ថែម​ទាំង​ត្រូវ​​ឲ្យ​​អ្នក​​ចំណាយប្រាក់​យ៉ាងច្រើន​ក្នុង​ការ​ព្យាបាល​ផង​ដែរ។

ការផ្លាស់ប្តូរទំលាប់រស់នៅក្នុងជីវិតប្រចាំថ្ងៃ​របស់​អ្នក​​បន្តិច​បន្តួច​ គឺ​អាចជួយអ្នក​ឲ្យ​ជៀស​ផុត​ពី​ឱកាសប្រឈម​មុខ​នឹង​ជំងឺមហារីកបានផងដែរ ។ សូមអនុវត្តតាមគន្លឹះ​ខាងក្រោម៖

  • គ្រប់គ្រងទម្ងន់​របស់អ្នក៖ 
    ការរក្សាទម្ងន់អោយនៅសម​សួន ដោយធ្វើការ​ហាត់​ប្រាណ​ជា​ប្រចាំ យ៉ាងហោចណាស់​ ឲ្យ​បាន៣០នាទីក្នុង១ថ្ងៃ  ឬ​ច្រើន​ជាង​នេះ អាចកាត់បន្ថយ ការប្រឈម​នៃ​ជំងឺ​មហារីក​បានច្រើនប្រភេទ ដូចជា៖ មហារីកដោះ មហារីកប្រូស្តាត  មហារីកសួត មហារីក​ពោះវៀន​ធំជាដើម។ 
  • តមអាហារផ្អាប់
    រោគមហារីក​នឹង​វិវត្តរីកធំធាត់យ៉ាងឆាប់រហ័ស បើអ្នកទទួលទានអាហារ អាហាដែលជា​ប្រភេទអាហារផ្អាប់ ឆ្អើរ  អាំង និងត្រាំទុកជាដើម។ ដែលជាស្ពានចម្លងសំរាប់មហារីកបំពង់អាហារ  មហារីកក្រពេះ  អាហារ មហារីកពោះវៀនធំ និង​មហារីកថ្លើម​ជាដើម។  សូមទទួលទាន​បន្លែ និងផ្លែឈើ និងគ្រាប់ធុញជាតិ      
  • បន្ថយសុរា៖
    ភេសជ្ជៈ​ដែលមានជាតិអាល់កុល​គ្រប់​ប្រភេទ មិនថាស្រាក្រហម ឬស្រាបៀរ ស្រាសំប៉ាញ សុទ្ធតែជាភ្នាក់ងាយបង្ករោគ មហារីកបំពង់ករ មហារីកបំពង់អាហារ​ មហារីកផ្លើម មហារីកពោះវៀន និង មហារីកសុដន់ជាដើម។
  • ឈប់ជក់បារី
    បារីផ្ទុកទៅដោយធាតុពលដែល ប្រហែលជា៤០០០ប្រភេទ​ អាចផ្តល់ទុកទោសដល់អ្នកដែល​បាន​ពិសារវា វាអាចធ្វើឲ្យ​កើតជំងឺមហារីក​សួត
  • ការពារកំដៅថ្ងៃ
    ពីម៉ោង ១០:០០ ដល់ ម៉ោង ៤ល្ងាច ជាពេល​ដែលព្រះអាទិត្យបញ្ចេញកាំរស្មីខ្លាំងបំផុត។ ដូចនេះគួរជៀសវាងដើរក្រោមកំដៅថ្ងៃដោយខ្លួនទទេរ ត្រូវនៅក្រោមម្លប់ជានិច្ច ឬពាក់សំលៀកបំពាក់អោយជិតៗក៏បាន ដើម្បីការពារពីរោគមហារីកស្បែក។
  • ចាក់វ៉ាកសំាងការពារមហារីក
    ចាក់ថ្នាំការពារ រោគមហារីកមួយចំនួនដូចជា៖ មេរោគថ្លើមប្រភេទB(Hepatitis B) និងមេរោគមហារីកស្បូនជាដើម(Human papillomavirus “HPV”).
  • គ្រប់គ្រងលើសកម្មភាពប្រឈមមុខផ្សេងៗ
    ជៀសវាងមានដៃគួររួមភេទច្រើន ហើយការរួមភេទត្រូវប្រើប្រាស់ស្រោមអនាម័យ។ តែមានដៃគួររួមភេទច្រើន អ្នកកាន់តែប្រឈមមុខនឹងរោគដែលឆ្លងតាមការរួមភេទច្រើន ដូចជាអេដស៏ កាមរោគ ជាដើម។ ហើយ​អ្នកដែលរស់នៅជាមួយមេរោគអេដស៍​អាច​ប្រឈមមុខទៅនឹង មហារីក រុន្ធគូទ កស្បូន មាត់ស្បូន នង​សួត ជាដើម។
  • ទៅពិនិត្យសុខភាព
    ការពិនិត្យសុខភាព​គឺជា​ប្រការចំាបាច់ដើម្បី អោយខ្លួន​អ្នកជៀសផុតពីជំងឺនេះ។ ប្រសិនបើ​គ្រូពេទ្យ​ពិនិត្យឃើញការករកើតដំបូង  ​គាត់អាច​នឹងចាត់វិធានការ ព្យាបាលភា្លម និងមានឧកាសជាស្បះស្បើយច្រើន។

គន្លឹះ​​ដែល​បាន​រៀបរាប់​ខាង​លើ មើល​ទៅ​ដូច​ជា​រឿង​​​សាមញ្ញ ងាយៗ ​ ក៏​ប៉ុន្តែ​វា​អាច​ផ្លាស់​ប្តូរ​​ខ្សែរ​ជីវិត​របស់​អ្នក អោយ​ជាស​ផុត​ពី​ជំងឺ​ផ្សេងៗ ជា​ពិសេស គឺ​ជំងឺ​មហារីក​នេះ​តែ​ម្តង។

 

Copyright © 2006- 2012 Friends-International, Inc. All rights reserved.