ការផ្ទេរស្បូន(transplant)ពីមនុស្សម្នាក់ទៀតតំបូងគេបង្អស់លើពិភពលោក
Eva Ottosson Photo (source:
www.telegraph.co.uk)
អ្នកស្រីអ៊ីវ៉ា(Eva Ottosson) យល់ព្រម ស្ម័គ្រចិត្តចូលរួមក្នុងគម្រោងវិជ្ជសាស្ត្រថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក។ ដោយគាត់ស្ម័គ្រចិត្តផ្ទេរស្បូនរបស់គាត់ទៅអោយកូនស្រី របស់គាត់ឈ្មោះថាសារ៉ា (Sara)។ ហើយប្រសិនបើជោគជ័យ គាត់អាចមានជីវិតអាចរស់ នៅមើលឃើញកូនស្រីរបស់គាត់។
លោកវិជ្ជបណ្ឌិត សង្ឃឹមថា ប្រសិនបើការវះកាត់ផ្ទេរនេះបានជោកជ័យ។ កញ្ញាសារ៉ាដែលគ្មានប្រព័ន្ធបន្តពូជតាំងពីកំណើតមកនោះ អាចមានលទ្ធភាពមានផ្ទៃពោះ និងមានបុត្រនឹងគេ។
ការវះកាត់គ្រោងនឹងធ្វើ នៅនិទាឃរដូវខាងមុខនេះ នៅក្នុងប្រទេសសូដង ដែលជាទីកន្លែង ដែលវិជ្ជបណ្ឌិតនៃរាជធានីហ្គោសេនបឺក(Gothenburg)ជួបជុំគ្នាដើម្បី ប្រមូលព័តមានពីអ្នកជំងឺមានអការៈស្រដៀងគ្នាៗ មុននឹងឈានទៅធ្វើបដិវត្តន៍ផ្នែកវិជ្ជសាស្ត្រលើកតំបូងនេះ។
អ្នកស្រីអ៊ីវ៉ាដែលមានជំនួញជាអ្នកផ្គត់ផ្គង់អំពូលភ្លើង បានមានប្រសាសន៍ថា៖ ខ្ញុំ និង កូនស្រីបានឯកភាពគ្នារួចរាល់ ដោយយើងគិតថា វាគ្រាន់តែជាស្បូនមួយតែប៉ុណ្ណោះ ។ កូនស្រីខ្ញុំគ្មានប្រព័ន្ធបណ្តពូជតែពីកើតមក ហើយនាងត្រូវការប្រព័ន្ធបណ្តពូជ ដើម្បីជីវភាពរស់នៅទៅថ្ងៃមុខច្រើនជាងខ្ញុំ ព្រោះខ្ញុំចាស់ហើយ ម្យ៉ាងវិញទៀត ខ្ញុំក៏មានកូនពីរនាក់ហើយដែរ។ លើសពីនេះទៅទៀត គឺមានតែខ្ញុំទេដែលសាគសមបំផុត ក្នុងការផ្តល់ប្រព័ន្ធបណ្តពូជនេះអោយទៅនាង។
គួររំលឹកផងដែរថា នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌី ឯនោះវិញ កាលពីឆ្នាំ២០០០ ក៏ធ្លាប់មាន ការវះកាត់ផ្ទេរប្រព័ន្ធបណ្តពូជដូចគ្នានេះដែរ ការវះកាត់នេះ គឺប្រព្រឹត្តទៅលើស្ត្រីម្នាក់ដែល ខូចស្បូនទាំងស្រុង គឺធ្លាក់ឈាមមិនឈប់។ ហើយប្រព័ន្ធបន្តពូជនោះ គឺទទួលបានមកពីការបរិចាកពីស្ត្រីម្នាក់ដែលមានអាយុ៤៦ឆ្នាំ។ ការវះកាត់នាពេលនោះ គឺមិនទទួលបានជោកជ័យឡើយ ដោយវិជ្ជបណ្ឌិត ត្រូវដកយកប្រព័ន្ធបន្តពូជនោះចេញទៅវិញ បន្ទាប់ពីបានដាក់ចូលទៅ បាន៩៩ថ្ងៃហើយនោះ។ ដោយមើលឃើញពីស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ។