ច្រាស​ដុះ​ធ្មេញ​មាន​ផ្ទុក​មេរោគ​ច្រើន​ដែល​អ្នក​មើល​មិន​ឃើញ

១៧ មិថុនា ២០១១
ដោយ៖ សុខ សាគឿន


picture source: http://www.ringor.com

ច្រាសដុះធ្មេញដែលយើង​ប្រើ​ប្រាស់​រាល់​ថ្ងៃ មើលទៅស​ស្អាត មាន​អនាម័យណាស់។ ក៏ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​? វាគឺជាបន្តុំនៃមេរោគ និងបាក់តេរី ដែលយើងយើង​មិនអាចមើល​ឃើញ​នឹង​ផ្នែក​ទទេ ហើយអាចឆ្លងចូលទៅក្នុងខ្លួនយើង នៅ​ពេល​ដែលយើងដុះធ្មេញ ដែល​​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខភាព របស់​យើងដោយ​មិន​ដឹង​ខ្លួន ។ ដូចនេះ ចាំបាច់​យើង​ត្រូវ​សំអាត​ច្រាសដុះធ្មេញ​ និងបរិវេនក្នុងបន្ទប់ទឹករបស់អ្នកជា​ប្រចាំ​ដោយ​អនុវត្តតាមវិធីខាងក្រោម៖

  • ត្រូវ​ដុះ​លាង​វា​នៅរៀង​រាល់​ពេល​ដែល​អ្នក​ប្រើប្រាស់​រួច ជា​មួយ​នឹង​ទឹក ដោយ​ប្រើ​ប្រាស់​មេដៃ​របស់​អ្នក​ញី​ចុះ​ឡើងចុះឡើង
  • ដុះ​លាង​វា​ជាមួយ​នឹង​ទឹកក្តៅ​យ៉ាង​ហោច​ណាស់​១​សប្តាហ៍​ម្តង
  • ត្រូវ​សំអាត​បន្ទប់​ទឹក និង​បង្គន់​ជា​ប្រចាំ
  • គ្របគំរបបង្គន់របស់អ្នកបន្ទាប់ពីប្រើប្រាស់រួច
  • ផ្លាស់ប្តូរ​ច្រាស​ដុះ​ធ្មេញ​របស់អ្នក រៀង​រាល់​៣ ទៅ​៤​ខែ​ម្តង។
Copyright © 2006- 2012 Friends-International, Inc. All rights reserved.