៥ យ៉ាង ជួយកាត់បន្ថយនិងការធ្លាក់ទឹកចិត្ត
បើសិនអ្នកមានអារម្មណ៍ថា ធ្លាក់ទឹកចិត្ត សូមកុំសង្ងំអោបទុក្ខតែម្នាក់ឯង។ អ្នកត្រូវចេះរកវិធីកែកុនវា មុននឹងវាធ្វើឲ្យអ្នកកាន់តែដុនដាបទៅៗ។ សូមសាកល្បងតាមវិធីទាំង៥ ដែលអាចជួយអ្នកកាត់បន្ថយវា និងអោយឲ្យមានអារម្មណ៍ប្រសើរឡើងវិញ ៖
- ធ្វើលំហាត់ប្រាណ៖
លំហាត់ប្រាណ គឺវាមិនត្រឹមតែជួយទៅដល់រាងកាយ ឲ្យមាំមួនប៉ុណ្ណោះទេ តែវាក៏ជួយ កាត់បន្ថយអារម្មណ៍ មួមៅ ភាពមិនសប្បាយចិត្ត និងការធ្លាក់ទឹកចិត្តបានមួយចំនួនធំផងដែរ។ សូមចំណាយពេល ១៥ ទៅ ៣០ នាទីដើរ រត់តិចៗ កីឡាផេ្សងទៀតដែលអ្នកចូលចិត្ត ឬលំហាត់ប្រាណតាមបែប យោហ្គា ក៏បាន៕
- ទទួលទានអាហារឲ្យបានគ្រប់គ្រាន់៖
ការធ្លាក់ទឹកចិត្តអាចធ្វើឲ្យមនុស្សមួយចំនួនលែងចង់ទទួលទានអាហារ រហូតដល់ធ្វើរាងកាយស្គមរីងរ៉ី ដែលជាហេតុធ្វើឲ្យអ្នកស្អប់ខ្លួនឯង កាន់តែខ្លាំងឡើងៗ។ ដូច្នេះត្រូវព្យាយាមទទួលទានអាហារ ឬផ្លែឈើផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ទើបធ្វើឲ្យអ្នកមានកំលាំងកំហែង ទប់ទល់នឹងវាបាន។
- និយាយប្រាប់ទៅមនុស្សដែលអ្នកទុកចិត្ត៖
ព្យាយាមកំណត់មូលហេតុ ដែលជាហេតុធ្វើឲ្យអ្នកបាក់ទឹកចិត្ត ។ រួចហើយនិយាយវាទៅកាន់នណាម្នាក់ដែលអ្នកទុកចិត្ត (ក្រៅពីអ្នកដែលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ត) អ្នកទាំងនោះនៅរង់ចាំគាំទ្រអ្នកជានិច្ច និងលើកទឹកចិត្តអ្នកជានិច្ច៕
- ចេញទៅខាងក្រៅដើម្បីកំសាន្តឬជួបមិត្តភ័ក្ត ៖
ការឃុំខ្លួនឯងនៅក្នុងបន្ទប់ អង្គុយសញ្ជប់សញ្ជឹង នឹករឿងដែលធ្វើឲ្យខ្លួនឯងឈឺចាប់ សម្រក់ទឹកភ្នែក គឹមិនមែនជាមធ្យោបាយល្អឡើយប្រសិនបើអ្នកចង់កាត់បន្ថយវា។ រៀបចំខ្លួនឲ្យស្អាត់បាត ចេញទៅក្រៅ និងចូលរួមក្នុងសកម្មភាពផ្សេងៗ ដូចជាគូរគំនូរ កាត់ដេរ ជជេកលេងជាមួយមិត្តភក្ត័ លេងជាមួយសត្វចិញ្ចឹម មើលវីដេអូកំប្លែង ឬចូលរួមកិច្ចការសង្គម អាចធ្វើអោយអ្នកមានអារម្មណ៏ធូរស្រាល និងមិនគិតអំពីវាទៀត ៕
- រំលឹកពីភាពខ្លាំងរបស់អ្នក៖
ពេលធ្លាក់ទឹកចិត្ត អ្នកតែងគឹតថាអ្នកគឹមនុស្សអន់ តូចទាប និងគួរឲ្យអាណឹតអាសូរ ដោយសារតែឥទ្ធិពលនៃការធ្លាក់ទឹកចិត្តជំរុញអ្នកឲ្យគិតឃើញពីរឿងអវិជ្ជមានអំពីខ្លួនឯង។ ដូចនេះ ចូរ គិតតែពីរឿងវិជ្ជមាន និងរឿងរ៉ាវល្អដែលអ្នកធ្លាប់បានធ្វើនៅក្នុងជិវិតរបស់អ្នកវិញទើបវាប្រសើជាង។
សូមចងចាំថា ការធ្លាក់ទឹកចិត្តគឺត្រូវការពេលវេលាដើម្បីកាត់បន្ថយ។ ដូច្នេះសូមតាំងចិត្តអ្នកឲ្យត្រជាក់ជានិច្ច និងខំតសូរជំនេះវាឲ្យបាន។ ប្រសិនបើអ្នកគិតថាគួរមានអ្វីបន្ថែមទៀត សូមផ្តល់យោបល់បន្ថែមមកកាន់យើងខ្ញុំ!
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2018 Friends-International, Inc. All rights reserved.