អ្នកប្រហែល ជាធ្លាប់បានលឺរួចមកហើយអំពីចំរៀងដែលច្រៀងត្អូញត្អែរ ពីភាពឈឺចាប់ នៃសេចក្ដីស្នេហា។ ទាំងនេះមិនមានន័យថា ឈឺចាប់ខាងផ្លូវកាយតែម្យ៉ាងឡើយ។ ដូចនេះការឈឺចាប់ទាំងនោះ ក៏អាចជាការ រំលោភបំពានទាំងឡាយអាចកើតឡើងតាមរយៈ ការបំពានលើរូបរាងកាយ ផ្លូវចិត្ដ និងផ្លូវភេទផង។
ការរំលោភបំពានលើរូបរាងកាយ៖ ការទះកំផ្លៀង ទាត់វាយធ្វើបាប និង ការប្រើអំពើហិង្សាមួយចំនួនទៀតទៅលើបុគ្គលម្នាក់គឺជារំលោភបំពានទៅលើរូបរាងកាយមួយ ដែលគេសង្កេតឃើញថា អាចកើតឡើងបានចំពោះចំណងមិត្ដភាពមួយចំនួន។
ការរំលោភបំពានលើផ្លូវចិត្ដ៖ ការភូតភូរកុហក បោកប្រាស់ គំរាមកំហែង និង ការក្បត់ចិត្ដគ្នាគឺជាការរំលោភបំពានលើផ្លូវចិត្ដ ហើយការរំលោភបំពានបែបនេះ អាចបង្កអោយមានភាពឈឺចាប់យ៉ាងខ្លាំង ទៅលើបុគ្គលដែលរងគ្រោះនោះ។
ការរំលោភបំពានលើផ្លូវភេទ៖ ការរំលោភបំពានលើផ្លូវភេទ គឺ ជាកាបង្ខិតបង្ខំនរណាម្នាក់ ដើម្បីសកម្មភាពផ្លូវភេទហើយវាជាកត្ដាមួយ ដែលមិនសក្តិសមទាល់តែសោះ ក្នុងការបង្ខំបុគ្គលណាម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។