www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ហេតុអ្វី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍
         
តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ស្រលាញ់​ន​ណា​ម្នាក់ បន្ទាប់ពី​អ្នក​បាន​ជួប ឬ​និយាយ​ឆ្លើយឆ្លង​ជាមួយ​គេ មួយរយៈ​កន្លងមក​ដែរឬទេ? អ្នក​អាច​នឹងមាន​ចម្ងល់​ថា ហេតុអ្វី​បានជា​អ្នកមាន​អារម្មណ៍​បែបនេះ​ជាមួយ​តែ​បុគ្គល​ម្នាក់​នោះ ខុសប្លែក​ពី​អ្នក​ដ៏​ទៃ ? អារម្មណ៍​ទាំងនេះ​គឺជា​សញ្ញា​ដែល​បញ្ជាក់ថា អ្នក​កំពុង​ចាប់ផ្ដើម​ស្នេហា​ទៅលើ​មនុស្ស​ម្នាក់​នោះ​ដោយ​មិនដឹង​ខ្លួន​ហើយ ឬក៏​គេ​ហៅថា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នោះឯង។

មាន​មូលហេតុ​ជាច្រើន​ដែល​ជំរុញ​ចិ​ត្ដ​អ្នក​អោយ​ធា្ល​ក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ នឹង​គេ​ដោយ​មិនបាន​ដឹងខ្លួន។ សំរាប់​លេខ​នេះ ដុក​ទ័​រឡូ​វ​សូម​ឡើ​ក​យកតែ​កក្ដា​សំខាន់​មក​ជម្រាបជូន​ដូចតទៅ ៖

  •  រូប​សម្បត្ដិ  គឺជា​ចំនុច​ដំបូង​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​អ្នក។  មាន​អ្នកខ្លះ​បាន​លង់​ស្រលាញ់​គេ ចាប់​តាំងតែ​ពី​បាន​ជួបគ្នា លើកដំបូង​មក​ម្លេះ។  ហើយ​អ្នក​ខ្លះទៀត​គឺ​លង់​ស្រលាញ់​គេ ដោយសារតែ​គេ​មាន​រូបរាង​ស្រដៀង ទៅនឹង​មនុស្ស ឬ​និ​មិ​ត្ដ​រូប​ជាទី​ស្រលាញ់ ដែល​ធ្លាប់់​ផ្ដល់​ភាពកក់ក្ដៅ ភាពសប្បាយ​រីករាយ​ដល់​ខ្លួន នៅក្នុង​គ្រា​អតីតកាល ឬក៏​តាំងពី​នៅ​កុមារភាព​មក។
  • ក្លិនក្រអូបៈ ក្លិនក្រអូប​នៃ ផ្កា ទឹកអប និង​សំភារៈផ្សេងៗទៀត គឺ​សុទ្ធតែជា​កត្ដា​ជំរុញ​បន្ថែម នៅក្នុង​ពិភព​ទំនាក់ទំនង រ៉ូ​មែន​ទិច​នេះ​ផងដែរ។ - ការយក ចិ​ត្ដ​ទុកដាក់​របស់គេ​ចំពោះ​អ្នកៈ សកម្មភាព​ទាំងឡាយផ្សេងៗទៀត​ដែល​គេ​បានធ្វើ​ចំពោះ​អ្នក ឬ​ដើម្បី​អ្នក គឺ​សុទ្ធតែ​អាច​ទាញយក​ការចាប់អារម្មណ៍​របស់​អ្នក​បន្ដិចម្ដងៗ រហូត​ធ្វើអោយ​អ្នកធ្លាក់​ក្នុង​អន្លង​ស្នេហ៍​ជាមួយ​គេ។
  • សញ្ញា​ទាក់ទាញ​ភេទ​ផ្ទុយគ្នា (Love pheromones): សញ្ញា​មួយចំនួនទៀត ដែល​យើង​មើលមិនឃើញ ក៏​ជា​ចំណែក​មួយ ធ្វើអោយ​អ្នកធ្លាក់​ក្នុង​អន្លង​ស្នេហ៍​ផងដែរ។  សញ្ញា​ហ្វឺ​រឺ​ម៉ូ​ន (pheromones) គឺជា​សញ្ញា​ដែល​បញ្ចូនទៅ ខួរក្បាល តាមរយៈ​ប្រព័ន្ធ​ឃិន​វិញ្ញាណ។ វា​អាច​សំដែង​ប្រាប់​អំពី ទំនាក់ទំនង​ផ្លូវភេទ ការការពារ ការឈ្លានពាន និង ការភ័យខ្លាច។ នេះ​បើ​យោងទៅតាម​សំដី​របស់លោក Dr Kristal។

ដូច្នេះ ចំណុច​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើ​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ខួរក្បាល​របស់​អ្នក ហើយក៏​បង្កើត​ការវាយតំ​លៃ​ដោយ​ស្វ័យ ប្រ​វ​ត្ដិ​អំពី​រូបគេ​ម្នាក់​នោះ ដោយសា​តែ​តំលៃ​របស់​ខួរក្បាល​មើលឃើញថា​គេ​ល្អ ទើប​ធ្វើអោយ​អ្នក​ស្រលាញ់​គេ​ដោយ​មិនដឹង​ខ្លួន។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​អោយដឹងថា​គេ​ស្រលាញ់​ខ្ញុំ?

មាន​សញ្ញា​មួយចំនួន​ដែល​អាច​ប្រាប់​អោយ​អ្នក​ដឹងថា​គេ​កំពុងមាន​អារម្មណ៍​គិត​អំពី​អ្នក ដោយ​គ្រាន់តែ​អ្នកធ្វើ​ការអង្កេត លើ​ចំនុច​មួយ ចំនួន​ដូចខាងក្រោម ៖

  • គេ​ពន្យា​យាម​នៅក្បែរ​អ្នក​ច្រើនជាង​អ្នក​ដ៏​ទៃ
  • គេ​តែងតែ​លើកសរសើរ​អំពី​អ្នក និង​យក​រឿង​វិជ្ជមាន​របស់​អ្នក​ទៅប្រាប់​មិ​ត្ដ​ភ័​ក្ដ​ដ៏ជារឿយ។
  • គេ​តែង​រៀបចំខ្លួន និង​ធ្វើ​ទង្វើ​ទាំងឡាយ ដែល​អ្នក​ពេញចិត្ដ ទោះបីជា​ទង្វើ​នោះគេ​មិនសូវ​ចូល​ចិ​ត្ដ​ក៏ដោយ
  • គេ​ច្រើន​ទូរស័ព្ទ​មករក​អ្នក​សូម្បីតែ​គ្មាន​ការ​អ្វី​សោះ ដោយ​គ្រាន់តែ​សួរ​ទៅ​អ្នក​ថា តើ​អ្នកសុខ​សប្បាយ ឬទេ? ហើយ​កំពុងតែ​ធ្វើ​អ្វី? ញ៉ាំ​បាយ​ហើយ​ឬ​នៅ? ចូល​គេង​ហើយ​ឬ​នៅ? ល។
  • គេ​ចាប់ផ្ដើម​យក​ចិ​ត្ដ​ទុកដាក់​អំពី​មិ​ត្ដ​ភ័​ក្ដ ឬ​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក
  • គេ​លុប​ចោលការ​ណាត់ជួបរ​វា​ង​គេ និង​មិ​ត្ដ​របស់គេ​ដើម្បី​អ្នក។

ចំនុច​ខាងលើនេះ​មិនមែន​សុទ្ធតែ​អាច​បញ្ជាក់​យ៉ាងពិត​ប្រាកដថា​គេ​ស្រលាញ់​អ្នក​នោះទេ វិធីសាស្ដ្រ​ដែល​ល្អ​បំផុត​នោះ​គឺ​រក​ពេលវេលា​ដើម្បី​និយាយ​ជាមួយ​គេ​ពីអ្វី​ដែល​អ្នក​ចង់ដឹង​នូវ​ការពិត។

 

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.