មានចំណងមិត្ដភាពមួយចំនួន ដែលមិនមានការយល់ចិត្ដគ្នា មិនមានការអោយតំលៃ និង មិនដែលទទួលស្គាល់នូវអ្វីដែល ដៃគូម្ខាងទៀតមាន ហើយជាលទ្ធផលក៏អាចលេចកើតឡើង នូវការមិនគោរពគ្នាហើយថែម ទាំងប្រើប្រាស់កំលាំងបាយ និង ការទាមទារគ្រប់សព្វបែបយ៉ាង ដើម្បីបំពេញតំរូវចិត្ដរបស់ ខ្លួនតែម្នាក់។ ជាងនេះ ទៅទៀត ក៏បានបញ្ចោញនូវសកម្មភាពអំពើហិង្សា ការរំលោភបំពាននានា និងពេលខ្លះក៏មិនយកចិត្ដទុកដាក់ក្នុងការស្វែងរកដំណោះស្រាយដែរ។
កត្ដាល្អៗដូចជា ការមានចិត្ដមេត្ដា មានភាពទន់ភ្លន់ ចេះគួរសម ក្នុងការអោយតំលៃគ្នា និងមានឆន្ទៈ ដើម្បីស្វែងយល់ចិត្ដគ្នាទៅវិញ ទៅមក គឺជាចំណុចសំខាន់សំរាប់ កសាងចំណងមិត្ដភាពមួយដ៏យូរអង្វែង។ ទន្ទឹមនឹងនេះផងដែរ ប្រសិនបើចំណងមិត្ដភាពរបស់អ្នក ធ្វើបាបអ្នក និង ធ្វើអោយអ្នកមានការឈឺចាប់ នោះអ្នកត្រូវចេះមើលថែរក្សាខ្លួនអ្នកអោយបានល្អ។ ប៉ុន្ដែមិនមែនជាប្រការល្អទេដែលអ្នកនៅតែបន្ដមាន ការទំនាក់ទំនងមិត្ដភាព បែបនេះទៀតហើយត្រូវ រងការធ្វើបាបគ្រប់បែបយ៉ាងនោះ។