ចង់ថែរក្សាចំណងមិត្តភាព
សង្ឈឹមថាអ្នក និង
ដៃគូស្នេហ៍របស់អ្នកមានទំនាក់ទំនងគ្នា យ៉ាងល្អប្រសើរ
ហើយពោរពេញទៅដោយភាពញញឹម
ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
ប្រសិនបើអ្នកមិនប្រាកដថាដូច្នោះទេខាងក្រោមនេះ
ជាគន្លឹះចង្អុលបង្ហាញមួយចំនួន ដែលអាចធ្វើអោយអ្នកមាន
ទំនាក់ទំនងជាមួយគូស្នេហ៍របស់អ្នកកាន់តែ់ល្អប្រសើរឡើង។
- ចេះគោរពគ្នាទៅវិញទៅមក(Mutual
respect)៖ ការគោរព ដៃគូស្នេហ៍
នៅក្នុងទំនាក់ទំនងស្នេហា គឺចេះអោយតំលៃ និង ទទួលស្គាល់
នូវអ្វីដែលដៃគូម្ខាងទៀតយល់ឃើញ ព្រមទាំងទទួលស្គាល់
នូវអ្វីជាភាពកំសោយ របស់ដៃគូរបស់យើង។
- ផ្ដល់ការទុកចិត្ដ(Trust)៖
ជាធម្មតាទេ ដែលដៃគូស្នេហ៍ ភាគច្រើនមានការប្រច័ណ្ឌ
នៅពេលដែលឃើញមិត្ដគូស្នេហ៍របស់គេកំពុងតែសន្ទនាជាមួយម្នាក់ទៀត។
ការប្រច័ណ្ឌ គឺជាអារម្មណ៍ដែលម្នាក់ៗមានមកតាំងពីកំណើត។
ក៏ប៉ុន្ដែ តើយើងមានសកម្មភាពឆ្លើយតបបែបណា
នៅពេលដែលឃើញដៃគូរបស់យើងមានការប្រច័ណ្ឌ
ក្នុងកាលៈទេសៈបែបនេះ? បើដូច្នេះមែន
គ្មានវិធីណាដែលធ្វើអោយអ្នកមាន
ចំណងមិត្ដភាពដ៏យូអង្វែង រឺ
ក៏រស់នៅជាមួយគ្នាបានឡើយ
ប្រសិនបើអ្នកគ្មានការទុកចិត្ដ
លើគ្នាទៅវិញទៅមកនោះទេ។
- មានភាពស្មោះត្រង់(Honesty)៖
ភាពស្មោះត្រង់ដើរ ទទឹមនឹងគ្នា
ជាមួយនិងការជឿទុកចិត្ដ
ពីព្រោះវាពិតជាពិបាកក្នុងការជឿ
ទុកចិត្ដលើគ្នាទៅវិញទៅមក
ប្រសិនបើម្នាក់ក្នុងចំនោមអ្នកទាំងពីរ
មិនមានភាពស្មោះត្រង់ចំពោះគ្នា។
- ផ្ដល់ការគាំទ្រ(Support)៖ក្នុងរវាងទំនាក់ទំនង
មិត្ដភាពមួយដ៏ស្រស់ត្រកាល
អ្នកគួរតែត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់
កំលាំងចិត្ដ នៅពេលណាដែលដៃគូម្ខាងទៀត
របស់អ្នកជួបនឹងបញ្ហាទាំងឡាយ
និងជួយផ្ដល់ការអបអរសរសើរ
នៅពេលដែលទទួលបានជោគជ័យក្នុងរឿងអ្វីមួយ ដែលទាំងនេះ
ជាកត្ដាមួយអាចបង្កើននូវ ភាពស្និទ្ធស្នាល ជាមួយគ្នា
កាន់តែប្រសើរឡើង។
-
ផ្ដល់ភាពស្មើគ្នា(Fairness/Equality)៖
អ្នកត្រូវតែធ្វើយ៉ាងណាប្រាកដថា
ទំនាក់ទំនងរវាងអ្នកទាំងពីរគ្មាននរណាម្នាក់កេងយកចំនេញ
ពីគ្នានោះទេ។ អ្នកចាំបាច់ត្រូវផ្ដល់ភាពស្មើគ្នា
ក្នុងការបញ្ចោញមតិ ការសំរេចធ្វើអ្វីមួយនិងជាពិសេស
សូមកុំរំពឹងថាដៃគូរបស់អ្នក
នឹងចេញថ្លៃចំណីអាហារអោយអ្នកជារៀងរាល់ថ្ងៃ
នៅពេលដែលអ្នកទាំងពីរចេញទៅដើរកំសាន្ដ រឺ
ញ៉ាំអ្វីៗនៅខាងក្រៅ តែអ្នកត្រូវចេះ
ចែករំលែកគ្នាម្ដងម្ដាលផងដែរ។ ប៉ុន្ដែជាការ
ល្អក្នុងការអញ្ចើញ
ដៃគូរបស់អ្នកចូលរួមក្នុងកម្មវិធីពិសេសៗមួយចំនួន និង
មានកាដូជូនម្ដងម្ដាល នោះពិតជាការប្រសើរមិនខានឡើយ។
- ការមានទំនាក់ទំនងល្អ(Mutual
Communication)៖ មានការប្រាស្រ័យទាក់ទងគ្នាល្អ
គឺ ជាគន្លឹះដ៏សំខាន់មួយក្នុងការជួយពង្រឹង
ចំណងមិត្ដភាពរបស់អ្នកអោយកាន់តែប្រសើរឡើង។
នេះមានន័យថា អ្នកអាចប្រាប់ដៃគូរបស់អ្នកទៅវិញ
ទៅមកពីអារម្មណ៍អ្នក តំរូវការរបស់អ្នក
អំពីអ្វីដែលអ្នកមានជំនឿ និង អ្វីដែលអ្នកចង់បាន និង
រួមផ្សំផងដែរ
ក្នុងការយកចិត្ដទុកដាក់ស្វែងយល់ពីអារម្មណ៍ តំរូវការ
និង ជំនឿរបស់គ្នាទៅវិញទៅមក។
ជាការពិតណាស់មានគូស្នេហ៍មួយចំនួន
អាចយល់ចិត្ដគ្នាចេញពីក្រអៅបេះដូង
ហើយអាចដឹងនូវអ្វីដែលដៃគូម្ខាងទៀតចង់និយាយ
រឺមិនចង់បង្ហាញអោយដឹង។
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2018 Friends-International, Inc. All rights reserved.