ប្រភេទនៃសេចក្តីស្រលាញ់
តើការស្រលាញ់របស់អ្នក និងដៃគូរបស់អ្នកជាការស្រលាញ់ប្រភេទណាដែរ? ជម្រៅ នៃសេចក្ដីស្រលាញ់ និងប្រភេទនៃការស្រលាញ់របស់មនុស្សម្នាក់ៗតែងតែមានកំរិត និងប្រភេទខុសៗគ្នា។ ខាងក្រោមនេះ គឺជាប្រភេទនៃសេចក្ដីស្រលាញ់មួយចំនួនដែល Dr. Loveបានស្រាវជ្រាវរកឃើញ។
- សេចក្ដីស្រលាញ់រូម៉ែនទិច (Romantic
Love) ៖ គូស្នេហ៍តែងតែគិតនឹកដល់ដៃគូជានិច្ច និង
មានការប្រច័ណ្ឌដៃគូ ប្រសិនបើឃើញដៃគូនៅជាមួយស្រី
រឺប្រុសផ្សេងៗ ប៉ុន្ដែចេះលើកលែងអោយគ្នាទៅវិញទៅមក។
ការស្រលាញ់បែបនេះ គឺជាការស្រលាញ់ដោយមានការទាក់ទាញចិត្ដ
តាមរយៈរូបសម្បត្ដិខាងក្រៅ ហើយដៃគូម្ខាងៗតែងតែព្យាយាមធ្វើយ៉ាងណាអោយដឹងថាគេបានទទួល
នូវការឆ្លើយតប ពីការស្រលាញ់របស់ដៃគូវិញ។
- សេចក្ដីស្រលាញ់ស្មោះស្ម័គ្រ (Faithful
love) ៖ ដៃគូស្នេហាហ៊ានលះបង់
និងបូជាចំពោះអ្នកដែលខ្លួនស្រលាញ់ស្មោះស្មគ្រ័
ដោយមិនគិតរំពឹងនូវការតបស្នងអ្វីឡើយ។ គូស្នេហ៍មានភាពទន់ភ្លន់
ចេះយល់ចិត្ដ និង
យកចិត្ដទុកដាក់ ថែមទាំងមានការទទួលខុសត្រូវទៀតផង។
- សេចក្ដីស្រលាញ់ដោយមិត្តភាព (Best friend
love) ៖ គឺជាចំណងមិត្ដភាពមួយ ដែលដៃគូមានការរីករាយ
និងភាពស្និទ្ធស្នាលរវាង ចំណងមេត្រីភាពនឹងគ្នា។
ជាចំណងមិត្ដភាពមួយដែលមានផាសុខភាព សប្បាយរីករាយ
ទុកចិត្ដគ្នា និងមានការតាំងចិត្ដ
ក្នុងការថែរក្សាដើម្បីបង្កើនចំណងមិត្ដភាពនេះ។
- សេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ (Parental love) ៖
ជាសេចក្ដីស្រលាញ់ថ្នាក់ថ្នមមួយដែលមិនអាចកាត់ថ្លៃបានរវាងឪពុកម្តាយទៅកូន
ឬពីកូនទៅឪពុកម្តាយ។
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2018 Friends-International, Inc. All rights reserved.