ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្តមួយចំនួនហៅថាជាថ្ងៃបុណ្យសង្សារ ជាថ្ងៃមួយ ដែលរំលឹកពីសេក្តីស្រលាញ់រវាង ក្រុមគ្រួសារ មិត្តភក្តិ និងគូសង្សារ។ ការជូនការដូរដល់អ្នកដែលស្រលាញ់ គឹជាការបង្ហាញអោយពួកគាត់ដឹងពីអារម្មណ៏ និងសម្ព័នភាពមួយយ៉ាងជិតស្និតដែលមិនអាចបំភ្លេចបាន។ ភួយ ខ្នើយ រូបភាព រឺវត្ថុផ្សេងៗដែលមានភ្ផាប់ដោយរួបភាពបេះដូង កំណាព្យ ស្នេហា ស្ករគ្រាប់ ប័ណ្ណជូនពរ និងផ្កា ជាកាដូរដែលអាចប្រើសំរាប់ថ្ងៃដ៏ពិសេសនេះ។ ផ្កាកូលាបក៏ជាកាដូរមួយដែលប្រជាជនកម្ពុជានិយមជាងគេ ក្នុងការបង្ហាញពីទឹកចិត្តដ៏ស្មោះរបស់ពួកគេ។ ការជ្រើសរើសពណ៌របស់ផ្កាអាចបង្ហាញពីការយកចិត្តទុកដាក់ដល់មនុស្សដែលអ្នកស្រឡាញ់។ ខាងក្រោមនេះជាអត្ថន័យពណ៌ផ្កាកូលាប ធ្វើអោយអ្នកសំរេចចិត្តជ្រើសរើសអោយមនុស្សដែលអ្នកស្រឡាញ់។
អត្ថន័យនៃពណ៌របស់ផ្កា | |
ជាពណ៌បង្ហាញថា ម្ចាស់ដែលកំពុងអោយផ្កាកូលាបនេះដល់អ្នក កំពុងតែធ្លាក់ក្នុងអន្លងស្នេហ៏របស់អ្នក ចាប់តាំងពីពេលដែលគេជួបអ្នកជាលើកដំបូង។ | |
តំណាងអោយ និរន្តរភាព ភាពជាអមតៈ និងភាពរឹងមាំ។ | |
តំណាងអោយសេក្តីស្រឡាញ់ក៏កក់ក្តៅចំពោះមិត្តជាទីស្រឡាញ់ និងចំពោះមនុស្សដែលអ្នកស្រឡាញ់ជាងគេ។ | |
បង្ហាញពីទំនាក់ទំនងមិត្តភាព និងសុភមង្គល។ វាជាពណ៌មួយដែលគេធ្វើការជ្រើសរើសសំរាប់ផ្តល់អោយដល់មិត្តភក្តិ មិត្តភក្តិរួមការងារ និង ចំពោះគ្រួសារផងដែរ។ | |
ជាពណ៌តំណាងអោយទំនាក់ទំនងមួយដែលមានសុភមង្គល និងពេញទៅដោយសេចក្កីស្រឡាញ់។ | |
តំណាងអោយ ភាពរីករាយពេញចិត្តចំពោះជ័យជំនះដែលទទួលបាន និង បង្ហាញពីសេចក្តីស្រលាញ់មួយយ៉ាងពេញចិត្ត។ | |
ជាពណ៌តំណាងអោយភាពបរិសុទ្ឋ សេចក្កីគោរព ភាពសុភាពរាបសារ។ |