www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ប្រវត្តិ​​ថ្ងៃ​​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់
Velentine's Day

ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​យុវវ័យ​មួយចំនួន​ហៅថា ថ្ងៃបុណ្យ​សង្សារ ជា​ថ្ងៃ​ដែល​ធ្វើឡើង​ដើម្បី​រំលឹក​ដល់​សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះ​ ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ មាន​ចំណា​ប់​​អារម្មណ៍​​យ៉ាងខ្លាំង ​ទៅលើ​ពី​ធី​បុណ្យ​នេះ។ ពិធី​នេះ​ ត្រូវបាន​គេ​ប្រារ​ព្ឋ​ឡើង ​នៅក្នុង​ថ្ងៃទី ១៤ ខែ​កុ​ម្ភះ​រៀងរាល់ឆ្នាំ

វា​មិនមែន​គ្រាន់តែ​ជា​ថ្ងៃ​សំរាប់តែ​យុវវ័យ​នោះទេ ប៉ុន្តែ​មនុស្ស​គ្រប់​វ័យ​ក៏​អាច​ចូលរួម​បង្ហាញ​សេចក្តីស្រលាញ់​របស់គេ​ផងដែរ។ បុណ្យ​នៃ​សេចក្តីស្រលាញ់​មាន​ដើមកំណើត​ពី​ប្រទេស​រ៉ូម៉ាំង ហើយ​មានការ​ពិណនា​ផ្សេងៗគ្នា​ ចំពោះ​ប្រវត្តិ​នៃ​បុណ្យ​នេះ។

ខាងក្រោម​នេះ​ជា​ប្រវត្តិខ្លះៗទាក់ទង​នឹង​ការ​ប្រារ​ព្ឋ​ពិធីបុណ្យ​សង្សារ​៖
Saint Valentine ជា​ឈ្មោះ​បុព្វ​ជិ​ក​ដែលមាន​កំណើត​នៅក្នុង​ប្រទេស​រ៉ូម នៅក្នុង​រាជ​កាល​អធិរាជ​ClaudiusII។ នៅក្នុង​ប្រវត្តិ​ជនជាតិ​រ៉ូ​ម៉ាំង ថ្ងៃទី១៤កុ​ម្ភះ ​គឺជា​ថ្ងៃ​ឈប់សំរាក​សំរាប់​គោរព​ដល់​ព្រះមហាក្សត្រ​ត្រិ​យា​នី​របស់​ប្រទេស​នេះ។ ប្រជាជន​រ៉ូម​ម៉ាំង បានចាត់ទុក​ព្រះរាជា​នីថា ជា​ព្រះ​ជា​ម្ចាស់​តំណាំង ​អោយ​នារី​ទាំងអស់​នៅក្នុង​ប្រទេស​និង​ជា​ព្រះ​ជា​ម្ចាស់​នៃ​អា​ពា​ពិ​ពា​ហ៏​ដ៏​ស្រស់បំព្រង​មួយ។ ពី​ធី​នេះ​ត្រូវបាន​គេ​ធ្វើ​ភ្ជាប់​ជាមួយ​បុណ្យ Lupercalia  ជា​បុណ្យ​ធ្វើឡើង​សំរាប់​បណ្តេញ​ឆ្កែចចក​ដែល​តែងតែ​មក​បំផ្លាញ​ដំណាំ​នៅតាម​ឈូង​សមុទ្រ និង​ជា​ពី​ធិ​មួយ​ដែល​ប្រជាជន​ធ្វើឡើង​សំរាប់​សុំអោយ​ដំណាំ​របស់គេ​កាន់តែ​ទទួលបាន​ផល​ច្រើនជាង​ឆ្នាំ​ចាស់។

សម័យ​កាលនោះ ការរស់នៅ​របស់​កំលោះ និង នារី​ក្រមុំ ត្រូវបាន​គេ​ចែក​អោយនៅ​ដាច់ពីគ្នា​និង​តឹងរឹង​បំផុត។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ Lupercalia  ​កំលោះ​និង​ក្រមុំ​ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ជួបគ្នា។ ស្រី​ក្រមុំ​​ជន​ជាតិ​រ៉ូ​ម៉ាំង​ទាំងអស់​ត្រូវ​សរសេរ​ឈ្មោះ​របស់​ពួកគេ​ដាក់​ក្នុង​ដប និង​បណ្តែត​តាម​ទឹក ហើយកំលោះៗជា​អ្នក​ចាំ​ទទួល​ដប​ទាំងនោះ។ អ្នក​ដែល​ទទួលបាន​ដប​ទាំងនោះ​នឹងត្រូវ​គូរ​រួប​នារី​ដែលមាន​ឈ្មោះ​ក្នុង​ដប។ ជាទូទៅ​ពួកគេ​បានក្លាយ​ជា​គូរ​ស្នេហ៍​នឹង​គ្នា​ហើយ​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​បាន។

នៅក្នុង​សម័យកាល​រជ្ជ​កាល​អធិរាជ  claudius II  ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​សម័យ​បង្ហូរឈាម។ ដោយសារ​មានការ​លំបាក​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ប្រជាជន ពិសេស​យុវជន​ចូលរួម​ធ្វើជា​កងទ័ព ព្រះរាជា​រូបនេះ​យល់ឃើញថា​មូលហេតុ​ដែល​ធ្វើអោយបុរសៗមិន​ព្រម​ធ្វើជា​កងទ័ព​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ចាក​ចេញពី​គ្រួសារ និង​មនុស្ស​ដែល​គេ​ស្រលាញ់។ ខណៈ​ពេលនោះ​ព្រះរាជា​បាន​ហាមឃាត់​មិនអោយ​មានការ​រៀប​អាពាហ៍ពិពាហ៍​និង​ការភ្ជាប់​ពាក្យ​រវាង​កំលោះ និង​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងនោះ។ ប្រជាជន​មួយចំនួនធំ​មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​អធិរាជ​រូបនេះ​បានកំណត់​ឡើយ។ ដោយសារតែ​ដូចនេះហើយ​ទើប​លោក​Valentine ​បាន​លួច​រៀប​អាពាហ៍ពិពាហ៍​អោយ​គូរ​សង្សារ​មួយចំនួន​ដោយ​សំងាត់។ មិនយូរប៉ុន្មាន​សកម្ម​ភាព​នេះ​ត្រូវបាន​គេ​ដឹង។ ស្តេច​Cludius ​បានចេញ​បទបញ្ជា​អោយ​ប្រហារជីវិត​លោក​Valentine ​ដោយ​កាត់​យក​របះ​ដូង​របស់គាត់​នា​ថ្ងៃទី១៤ខែ​កុ​ម្ភះ​ឆ្នាំ២៧០ ដោយ​ចោទ​​ពីបទ​គាំទ្រ​សាសនា​គ្រឹ​ស្ត​ប្រឆាំងនឹង​វប្ប​ធ​មរបស់​ប្រទេស។

ក្នុងអំឡុងពេល​ឃុំឃាំង លោក​​Valentine​​បាន​លួច​ស្រលាញ់​កូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​លោក​នៅក្នុង​មន្ទី​ឃុំឃាំង។ មុនពេល​កាត់ទោស​ប្រហារ​ជិវិត លោក​​Valentine​​​​បា​ន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅ​នារី​ដែល​គាត់​ស្រលាញ់។ ចុងបញ្ចប់​នៃ​សំបុត្រ​របស់គាត់​បានសរសេរថា From Your Valentine ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។ បន្ទាប់​ពិ​ថ្ងៃ​ដែល​លោក​Valentine​​ត្រូវបាន​គេ​ប្រហា​ជីវិត​ពិធី បុណ្យ Lupercalia​​ក៏បាន​មកដល់។

ក្នុង​ពិធី​នោះ មនុស្ស​ដែល​មិន​ជឿ​សាសនា​គ្រឹ​ស្គ​មួយចំនួនធំ​បាន​ចូលរួម។ ដោយ​ចង់អោយ​ប្រជាជន​រ៉ូ​ម៉ាំង​មាន​ជំនឿ​លើ​សាសនា​គ្រឹ​ស្គ​កាន់តែខ្លាំង​នោះ​ អភិបាល​របស់​វិហារ​សាសនា​គ្រឹ​ស្ត បានដាក់​បញ្ចូល​ឈ្មោះ​លោ​ក​Valentines​​​​ក្នុង​ដប​បណ្តែត​តាម​ទឹក ​ជាមួយនឹង​ឈ្មោះ​របស់​ស្រី​ក្រមុំ​ជាច្រើន​ទៀត។ ឈ្មោះ​លោក​Valentines​​​​ ​ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅក្នុង​ពិធី​នោះ​ចាប់តាំងពី​ពេលនោះ​មក ហើយ​អភិបាល​គ្រប់គ្រង​ពិធីបុណ្យ​នេះ ក៏​សំរេចចិត្ត​ប្តូរ​ឈ្មោះ​បុណ្យ ឡុ​ផ​រេ​ចា​លិ​ា​ទៅជា​បុណ្យ Saint Valentine's Day ​ហើយ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី១៤ ដើម្បី​ធ្វើការ​រំលឹក​ដល់​លោក​Valentine​​​​ ​ដែល​បានរៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏​ដល់​គូ​ស្នេ​ហ៏​ដែល​ស្រលាញ់គ្នា។ ជាមួយ​គេ​នេះ​ផងដែរ ការប្តូរឈ្មោះ​បុណ្យ​នេះ​ក៏​ជាការ​បង្ហាញថា ការជ្រើសរើស​ស្រី​ក្រមុំ​អោយដល់​កំលោះ​ជនជាតិ​រ៉ូ​ម៉ាំង​ធ្វើឡើង​ដោយ​លោក​Valentine​​​​ ដែលជា​ព្រះ​នៃ​សេចក្តីស្រលាញ់។ ចាប់ពី​ថ្ងៃ​នោះមក ១៤កុ​ម្ភះ​ត្រូវបាន​គេ​ប្រារព្វ​ឡើងជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​មិត្ត​យុវវ័យ​មួយចំនួន ​ហៅថា ថ្ងៃ​បុ​ណ្យ​​សង្សារ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.