នៅពេលដែលអ្នកចាប់ចិត្ដស្រលាញ់នរណាម្នាក់ អារម្មណ៍នៃសេចក្ដីស្រលាញ់ រឺស្នេហានឹងត្រូវបានបណ្តុះឡើងហើយធ្វើអោយអ្នកចាប់ផ្ដើមមានអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្ដៅក្នុងពេលនៅជាមួយអ្នកដែលខ្លួនស្រលាញ់ព្រមទាំងអ្នកនៅជុំវិញខ្លួន អ្នកមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សដែលប្រសើរជាងមុននិងជឿជាក់ទៅលើមនុស្សដែលខ្លួនស្រលាញ់និងកាន់តែមានមេត្រីភាពជាមួយគ្នា។ បន្ថែមពីនេះអ្នកមានឆន្ទៈដើម្បីបើកសំដែងពីអារម្មណ៍របស់អ្នកអោយអ្នកដទៃបានដឹង និងបានស្វែងយល់ពីអ្នក។ លើសពីនេះអ្នកមិនគ្រាន់តែគិតលើខ្លួនឯងតែម្នាក់ឯងនោះទេ ប៉ុន្ដែអ្នកព្យាយាមយកចិត្តទុកដាក់ចំពោះអ្នកដែលខ្លួនស្រលាញ់ជាពិសេសផងដែរ។ ខណៈដែលអ្នកជួបបញ្ហារវាងទំនាក់ទំនងស្នេហា ជាមួយអ្នកដែលខ្លួនស្រលាញ់ អ្នកនិងព្យាយាមគ្រប់បែបយ៉ាង ដើម្បីស្វែងរកដំណោះស្រាយល្អៗ ហើយជាការពិត អ្នកតែងតែចង់សំរបសំរួលគ្នាជានិច្ចទាំងនេះមាន គឺមានន័យថាស្វែងយល់ពីតំរូវការរបស់អ្នកដែលខ្លួនស្រលាញ់មិនមែនតែតំរូវការរបស់ខ្លួនឯងតែម្នាក់ហើយការរៀបរាប់ខាងលើនេះ គឺជឺអារាម្មណ៍នៃសេចក្ដីស្នេហា។