ជូនអ្វីថ្ញៃបុណ្យណូអែល
នាពេលថ្មីៗនេះ ពិធីបុណ្យណូអែលដែលជាពិធីមួយបុណ្យរបស់ទ្វីបលោក
ខាងលិចមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យខ្មែរ
យើងមួយចំនួន ហើយរហូតដល់ធ្វើអោយកើតជាទំលាប់មួយដែលយុវវ័យខ្មែរយើង
ចាប់ផ្តើមគិតថាតើគួរតែជូនអំណោយអ្វីដល់អ្នកដែលយើងស្រលាញ់។
តើនារី ឬបុរសចូលចិត្តអ្វីជាងគេ?នេះគឺពិតជាគ្មានចំលើយណាអោយប្រាកដឡើយដោយថា
នារីម្នាក់ៗចូលចិត្តនូវអ្វីខុសៗគ្នា និងបុរសមានការចាប់អារម្មណ៍ខុសៗគ្នា
ទៅលើអ្វីដែលគេស្រលាញ់និងចូលចិត្តជាងគេ។ ដូចនេះហើយ ប្រសិនបើចង់ជូនអ្វីដល់គេសំរាប់ថ្ងៃបុណ្យណូអែល
ឫបុណ្យផ្សេងៗនោះ មិត្តទាំងអស់អាចរកពេលណាមួយអោយសមរម្យ
ហើយសួរគេដោយផ្ទាល់ថាគេចង់បានអ្វី ឬក៏គេចូលចិត្តអ្វីសំរាប់ថ្ងៃពិសេសនេះ
ឬក៏ថ្ងៃពិសេសមួយចំនួនទៀត? បើគេមិនប្រាប់ យើងអាចសង្កេតមើលថាតើគេចូលចិត្តអ្វីជាប្រចាំថ្ងៃដូចជា
តើគេចូលចិត្តអានសៀវភៅអ្វី ស្តាប់ចំរៀងវ៉ុលណា មើលរឿងកំសាន្តប្រភេទណា
ឬក៏អ្វីៗមួយចំនួន ដែលគេចូលចិត្ត។ល។ ចងចាំថា មានតែការស្វែងយល់និងគ្មានការលាក់បាំងនឹងគ្នាទេ
ទើបអាចអោយអ្នកទាំងពីរកាន់តែស្គាល់គ្នាបានច្បាស់ឡើង។ សូមសួរគេដោយត្រង់តើគេចូលចិត្តអ្វី?
តាមពិតទៅរបស់និងអំណោយមិនមានតំលៃណាស់ណានោះទេសំរាប់ចំណងមិត្តភាពមួយរវាងអ្នកទាំងពីរ
តែទឹកចិត្តនិងអត្ថន័យនៃអំណោយទាំងអស់នោះទេដែលអាចមានតំលៃលើសលប់។
សង្ឃឹមថាមិត្តទាំងអស់នឹងបានដឹងថាតើមិត្តរបស់យើងចូលចិត្តអ្វី
និងសូមជូនពរអោយមិត្តទាំងអស់ជួបតែសំណាងល្អនិងទទួលបានជោគជ័យក្នុងឆ្នាំថ្នីនេះ។
ជូនពរថ្ងៃបុណ្យណូអែលនិងឆ្នាំថ្មីសូមអោយគូស្វាមីនិងចំណងមិត្តភាពយុវវ័យទាំងអស់កាន់តែមានភាពស្រស់បំព្រង
និងចេះថ្នាក់ថ្នមគ្នា ព្រមទាំងយល់ចិត្តគ្នាកាន់ឡើងទ្វេរ។
ស្នេហ៍ស្មោះត្រូវចេះយោគយល់និងអនុគ្រោះអោយគ្នា រីឯពេលការផ្តល់ពេលវេលាគ្រប់គ្រាន់ជាកត្តាចំបងក្នុងចំណងមិត្តភាព។
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2018 Friends-International, Inc. All rights reserved.