បើអ្នកទទួលទានស្រាឬបារីជាប្រចាំគឺអ្នកមិនអាចជៀសផុតពីការរបស់ទាំងអស់
នោះឡើយ។អ្នកអាចដឹងថាអ្នកញៀនវាដោយសារតែអ្នកត្រូវការសារធាតុទាំង
នោះដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុនឬប្រើវាដើម្បីកំដរពេលវេលាឲ្យរួច
មួយថ្ងៃៗ។ខាងក្រោមនេះគឺសញ្ញាមួយចំនួនដែលអាចឲ្យអ្នកដឹងថាអ្នកប្រហែល
ជាញៀននឹងសារធាតុទាំងនោះហើយ៖
.អ្នកប្រើវានៅពេលដែលអ្នកអព្វសុខធុនទ្រាន់ បន្ថយភាពតានតឹងជាដើម
. អ្នកត្រូវការវានៅពេលដែលអ្នកនៅម្នាក់ឯង
.អ្នកប្រើសារធាតុទាំងអស់នោះចេះតែច្រើនទៅៗ
.ចេះលួច កុហក និងលក់របស់របរ ដើម្បីយកលុយទៅទិញវាជាដើម។
ជួនការលវាជាការលំបាកខ្លះដែរក្នុងការពិនិត្យមើលខ្លួនឯងថាអ្នកញៀននឹងវា
ឬអត់។ដូចនេះហើយបានជាក្រុមគ្រួសារគឺជាផ្នែកមួយដ៏សំខាន់ក្នុងការនិយាយ
ប្រាប់អំពីភាពខុសប្លែកទាំងនេះទៅអ្នកដែលកំពុងមានបញ្ហា។
ហើយចំពោះខ្លួនអ្នកវិញប្រសិនបើអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងនេះ។
សូមកុំសំងំស្ងៀមត្រូវហ៊ាននិយាយរឿងនេះទៅក្រុមគ្រួសាររបស់អ្នកឬមនុស្សណា
ម្នាក់ដែលអ្នកទុកចិត្តដើម្បីអាចឲ្យគេជួយអ្នករួចផុតគ្រឿងញៀនទាំងអស់នោះ។