www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
៥ យ៉ាង ជួយ​កាត់បន្ថយនិងការធ្លាក់ទឹកចិត្ត

depression

បើសិនអ្នកមានអារម្មណ៍ថា ធ្លាក់ទឹកចិត្ត សូមកុំសង្ងំអោបទុក្ខតែម្នាក់ឯង។ អ្នក​ត្រូវ​ចេះ​​រក​វិធី​​កែកុន​​វា​ មុន​នឹងវា​ធ្វើ​ឲ្យអ្នកកាន់​តែ​ដុនដាប​ទៅៗ។​ សូម​​សាកល្បង​តាម​វិធី​ទាំង​៥ ដែល​អាច​ជួយ​អ្នក​កាត់​បន្ថយ​វា និង​​អោយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​​ឡើងវិញ ៖

  1. ធ្វើលំហាត់ប្រាណ៖

    លំហាត់ប្រាណ គឺវា​មិនត្រឹម​តែជួយ​ទៅដល់​រាងកាយ ឲ្យ​មាំ​មួន​ប៉ុណ្ណោះទេ តែវាក៏ជួយ​ កាត់បន្ថយ​អារម្មណ៍ មួមៅ ភាពមិនសប្បាយចិត្ត និងការធ្លាក់ទឹកចិត្ត​បាន​មួយ​ចំនួន​ធំ​ផង​ដែរ។ សូមចំណាយពេល ១៥​ ទៅ ៣០ នាទីដើរ រត់តិចៗ កីឡាផេ្សងទៀតដែលអ្នកចូលចិត្ត ឬ​លំហាត់ប្រាណតាមបែប យោហ្គា ក៏បាន៕
  2. ទទួលទានអាហារឲ្យបានគ្រប់គ្រាន់៖

    ការធ្លាក់ទឹកចិត្តអាចធ្វើឲ្យ​មនុស្សមួយចំនួនលែងចង់ទទួលទាន​អាហារ​  រហូតដល់ធ្វើរាង​កាយ​​ស្គម​រីង​រ៉ី ដែល​​ជា​​ហេតុ​​ធ្វើ​​ឲ្យ​​អ្នក​ស្អប់​ខ្លួនឯង ​​កាន់​តែខ្លាំង​ឡើងៗ។ ដូច្នេះ​​​ត្រូវ​​ព្យាយាម​​ទទួលទាន​​​អាហារ ឬ​​ផ្លែឈើ​ផ្សេងៗ ឲ្យបាន​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​​អ្នកមាន​កំលាំង​កំហែង ទប់ទល់នឹង​វាបាន។
  3. និយាយប្រាប់ទៅមនុស្សដែលអ្នកទុកចិត្ត៖

    ព្យាយាមកំណត់មូលហេតុ ដែលជាហេតុធ្វើឲ្យ​អ្នកបាក់ទឹកចិត្ត ។ រួចហើយ​និយាយ​វា​ទៅ​កាន់​នណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត (ក្រៅពីអ្នកដែលធ្វើឲ្យ​អ្នកធ្លាក់ទឹកចិត្ត)​ ​អ្នក​ទាំង​នោះ​នៅ​រង់ចាំ​គាំ​ទ្រ​អ្នក​ជានិច្ច និងលើកទឹកចិត្ត​អ្នកជានិច្ច៕
  4. ចេញទៅខាងក្រៅដើម្បីកំសាន្តឬជួបមិត្តភ័ក្ត ៖

    ការឃុំខ្លួនឯងនៅក្នុងបន្ទប់ អង្គុយសញ្ជប់សញ្ជឹង នឹករឿងដែលធ្វើឲ្យខ្លួនឯងឈឺចាប់ សម្រក់ទឹកភ្នែក គឹមិនមែនជាមធ្យោបាយល្អឡើយប្រសិនបើ​​អ្នកចង់កាត់បន្ថយវា។ រៀបចំខ្លួន​ឲ្យ​ស្អាត់បាត ចេញទៅក្រៅ និងចូលរួមក្នុង​សកម្មភាពផ្សេងៗ ដូចជាគូរគំនូរ កាត់ដេរ ជជេក​លេង​ជា​មួយ​មិត្តភក្ត័ លេងជាមួយសត្វចិញ្ចឹម មើលវីដេអូកំប្លែង ឬចូលរួមកិច្ចការសង្គម អាចធ្វើអោយអ្នកមាន​អារម្មណ៏ធូរស្រាល និងមិនគិតអំពីវាទៀត ៕  
  5. រំលឹកពីភាពខ្លាំងរបស់អ្នក៖

    ពេលធ្លាក់ទឹកចិត្ត អ្នកតែងគឹតថាអ្នក​គឹមនុស្ស​អន់ តូចទាប និងគួរឲ្យអាណឹតអាសូរ​  ដោយសារ​តែ​ឥទ្ធិពលនៃការធ្លាក់ទឹកចិត្ត​ជំរុញ​អ្នក​ឲ្យ​គិតឃើញពីរឿង​អវិជ្ជមានអំពីខ្លួនឯង។ ដូចនេះ​ ចូរ​ គិត​​តែពីរឿង​វិជ្ជមាន​ និងរឿងរ៉ាវល្អដែល​អ្នក​ធ្លាប់​បានធ្វើ​នៅក្នុងជិវិតរបស់​អ្នកវិញទើប​វាប្រសើជាង។

សូមចងចាំថា ការធ្លាក់ទឹកចិត្ត​គឺត្រូវការពេលវេលា​ដើម្បីកាត់បន្ថយ។ ដូច្នេះសូមតាំងចិត្ត​អ្នក​ឲ្យ​ត្រជាក់​ជានិច្ច​ និងខំតសូរ​ជំនេះវាឲ្យបាន។ ប្រសិនបើ​អ្នកគិតថាគួរមាន​អ្វី​បន្ថែមទៀត​ សូមផ្តល់យោបល់បន្ថែមមកកាន់យើងខ្ញុំ!

 

 

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.