www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ប្រភេទ​​នៃ​សេចក្តី​ស្រលាញ់
 

តើ​ការស្រលាញ់​របស់​អ្នក និង​ដៃគូ​របស់​អ្នក​ជាការ​ស្រលាញ់​ប្រភេទ​ណា​ដែរ? ជម្រៅ នៃ​សេចក្ដីស្រលាញ់ និង​ប្រភេទ​នៃ​ការស្រលាញ់​របស់​មនុស្សម្នាក់ៗតែងតែមាន​កំរិត និង​ប្រភេទខុសៗគ្នា។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​សេចក្ដីស្រលាញ់​មួយចំនួន​ដែល Dr. Loveបាន​ស្រាវជ្រាវ​រកឃើញ។

  • សេចក្ដីស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ៖ គូស្នេហ៍​តែងតែ​គិត​នឹក​ដល់​ដៃគូ​ជានិច្ច និង មានការ​ប្រច័ណ្ឌ​ដៃគូ ប្រសិនបើ​ឃើញ​ដៃគូ​នៅ​ជាមួយ​ស្រី រឺ​ប្រុសផ្សេងៗ ប៉ុន្ដែ​ចេះ​លើកលែង​អោយ​គ្នា​ទៅវិញទៅមក។  ការស្រលាញ់​បែបនេះ គឺជា​ការស្រលាញ់​ដោយមាន​ការទាក់ទាញ​ចិ​ត្ដ តាមរយៈ​រូប​សម្បត្ដិ​ខាងក្រៅ ហើយ​ដៃគូម្ខាងៗតែងតែ​ព្យាយាម​ធ្វើយ៉ាងណា​អោយដឹងថា​គេ​បានទទួល នូវ​ការឆ្លើយតប ពី​ការស្រលាញ់​របស់​ដៃគូ​វិញ។
  • សេចក្ដីស្រលាញ់​ស្មោះស្ម័គ្រ (Faithful love)៖ដៃគូ​ស្នេហា​ហាន់​លះបង់ និង​បូជា​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ស្មោះ​ស្ម​គ្រ័ ដោយ​មិន​គិត​រំពឹង​នូវ​ការ​តបស្នង​អ្វី​ឡើយ។ គូស្នេហ៍​មាន​ភាពទន់ភ្លន់ ចេះ​យល់​ចិ​ត្ដ និង យក​ចិ​ត្ដ​ទុកដាក់ ថែមទាំង​មានការ​ទទួលខុសត្រូវ​ទៀតផង។
  • សេចក្ដីស្រលាញ់​ដោយ​មត្ដិ​ភាព (Best friend love)៖គឺជា​ចំណង​មិ​ត្ដ​ភាព​មួយ ដែល​ដៃគូ​មានការ​រីករាយ និង​ភាពស្និទ្ធស្នាល​រវាង ចំណង​មេត្រីភាព​នឹង​គ្នា។  ជា​ចំណង​មិ​ត្ដ​ភាព​មួយ​ដែលមាន​ផាសុខភាព  សប្បាយរីករាយ ទុក​ចិ​ត្ដ​គ្នា និង​មានការ​តាំងចិត្ដ ក្នុងការ​ថែរក្សា​ដើម្បី​បង្កើន​ចំណង​មិ​ត្ដ​ភាព​នេះ។ 
  •  សេចក្ដីស្រលាញ់​ចំពោះ​ឪពុកម្ដាយ (Parental love) ៖ ជា​សេចក្ដីស្រលាញ់​ថ្នាក់ថ្នម​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​រវាង​ឪពុកម្តាយ​ទៅ​កូន ឬ​ពី​កូន​ទៅ​ឪពុកម្តាយ។
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.