www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ហេតុអ្វី​ចំណងមិត្តភាពបរាជ័យ

មាន​ចំណង​មិ​ត្ដ​ភាព​មួយចំនួន ដែល​មិនមាន​ការយល់​ចិ​ត្ដ​គ្នា មិនមាន​ការអោយ​តំលៃ និង មិនដែល​ទទួលស្គាល់​នូវ​អ្វីដែល ដៃគូ​ម្ខាង​ទៀត​មាន ហើយ​ជា​លទ្ធផល​ក៏​អាច​លេច​កើតឡើង នូវ​ការមិន​គោរព​គ្នា​ហើយ​ថែម ទាំង​ប្រើប្រាស់​កំលាំងបាយ និង ការទាមទារ​គ្រប់សព្វ​បែបយ៉ាង ដើម្បី​បំពេញ​តំរូវ​ចិ​ត្ដរបស់ ខ្លួន​តែ​ម្នាក់។ ជាង​នេះ ទៅទៀត ក៏បាន​បញ្ចោ​ញ​នូវ​សកម្មភាព​អំពើហិង្សា ការរំលោភបំពាន​នានា និង​ពេលខ្លះ​ក៏​មិន​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដែរ។

កត្ដាល្អៗដូចជា ការ​មាន​ចិ​ត្ដ​មេ​ត្ដា មាន​ភាពទន់ភ្លន់ ចេះ​គួរសម ក្នុង​ការអោយ​តំលៃ​គ្នា និង​មាន​ឆន្ទៈ ដើម្បី​ស្វែងយល់​ចិ​ត្ដ​គ្នា​ទៅវិញ ទៅមក គឺជា​ចំណុច​សំខាន់​សំរាប់ កសាង​ចំណង​មិ​ត្ដ​ភាព​មួយ​ដ៏​យូរអង្វែង។ ទន្ទឹមនឹងនេះ​ផងដែរ ប្រសិនបើ​ចំណង​មិ​ត្ដ​ភាព​របស់​អ្នក ធ្វើបាប​អ្នក និង ធ្វើអោយ​អ្នកមាន​ការឈឺចាប់ នោះ​អ្នក​ត្រូវ​ចេះ​មើលថែរក្សា​ខ្លួន​អ្នក​អោយបាន​ល្អ។ ប៉ុន្ដែ​មិនមែនជា​ប្រការ​ល្អ​ទេ​ដែល​អ្នក​នៅតែ​បន្ដ​មាន ការទំនាក់ទំនង​មិ​ត្ដ​ភាព បែបនេះ​ទៀតហើយ​ត្រូវ រង​ការ​ធ្វើបាប​គ្រប់បែប​យ៉ាងនោះ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.