www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
អារម្មណ៍​នៃ​សេចក្តី​ស្នេហា
 

នៅពេលដែល​អ្នក​ចាប់​ចិ​ត្ដ​ស្រលាញ់​នរណាម្នាក់ អារម្មណ៍​នៃ​​សេចក្ដី​ស្រលាញ់​ រឺ​ស្នេហា​នឹងត្រូវ​បាន​បណ្តុះ​ឡើង​ហើយ​ធ្វើអោយ​អ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​សប្បាយរីករាយ និង​មាន​ភាពកក់ក្ដៅ​ក្នុងពេល​នៅ​ជាមួយ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ព្រមទាំង​អ្នក​នៅ​ជុំវិញខ្លួន អ្នកមាន​​អារម្មណ៍​ថា ខ្លួនឯង​ជាម​នុស្ស​ដែល​ប្រសើរ​ជាង​មុន​និង​ជឿជាក់​ទៅលើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​និង​កាន់​តែមាន​មេត្រីភាព​ជាមួយគ្នា។​ បន្ថែម​ពីនេះ​អ្នកមាន​ឆន្ទៈ​ដើម្បី​បើក​សំដែង​ពី​អារម្មណ៍​របស់​អ្នក​អោយ​អ្នកដទៃ​បានដឹង និង​បាន​ស្វែងយល់​ពី​អ្នក។ លើសពីនេះ​អ្នក​មិន​គ្រាន់តែ​គិត​លើ​ខ្លួនឯង​តែម្នាក់ឯង​នោះទេ ប៉ុន្ដែ​អ្នក​ព្យាយាម​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ជាពិសេស​ផងដែរ។ ខណៈដែល​អ្នក​ជួប​បញ្ហា​រវាង​ទំនាក់ទំនង​ស្នេហា ជាមួយ​អ្នក​ដែល​ខ្លួន​ស្រលាញ់ អ្នក​និង​ព្យាយាម​គ្រប់បែបយ៉ាង ដើម្បី​ស្វែងរក​ដំណោះស្រាយល្អៗ ហើយ​ជាការ​ពិត​ អ្នក​តែងតែ​ចង់​សំរបសំរួល​គ្នា​ជានិច្ច​ទាំងនេះ​មាន គឺ​មានន័យថា​ស្វែង​យល់​ពី​តំរូវការ​របស់​អ្នក​ដែល​ខ្លួន​ស្រលាញ់​មិនមែន​តែ​តំរូវការ​របស់​ខ្លួនឯង​តែ​ម្នាក់​ហើយ​ការរៀបរាប់​ខាងលើនេះ គឺ​ជឺ​អា​រាម្មណ៍​នៃ​សេចក្ដីស្នេហា។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.