www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
រំលោភ​លើ​ចំណង​មិត្តភាព​

អ្នក​ប្រហែល ជា​ធ្លាប់​បានលឺ​រួចមកហើយ​អំពី​ចំរៀង​ដែល​ច្រៀង​ត្អូញត្អែរ ពី​ភាពឈឺចាប់ នៃ​សេចក្ដីស្នេហា។ ទាំងនេះ​មិន​មានន័យថា ឈឺចាប់​ខាង​ផ្លូវកាយ​តែ​ម្យ៉ាង​ឡើយ។ ដូចនេះ​ការឈឺចាប់​ទាំងនោះ ក៏​អាច​ជាការ រំលោភបំពាន​ទាំងឡាយ​អាច​កើតឡើង​តាមរយៈ ការបំពាន​លើ​រូបរាងកាយ ផ្លូវ​ចិ​ត្ដ និង​ផ្លូវភេទ​ផង។

ការរំលោភបំពាន​លើ​រូបរាងកាយ​៖ ការ​ទះកំផ្លៀង ទាត់​វាយ​ធ្វើបាប និង ការប្រើ​អំពើហិង្សា​មួយចំនួនទៀត​ទៅលើ​បុគ្គល​ម្នាក់​គឺជា​រំលោភបំពាន​ទៅលើ​រូបរាងកាយ​មួយ ដែល​គេ​សង្កេតឃើញថា អាច​កើតឡើង​បាន​ចំពោះ​ចំណង​មិ​ត្ដ​ភាព​មួយចំនួន។

ការរំលោភបំពាន​លើផ្លូវ​ចិ​ត្ដ៖ ការ​ភូត​ភូរ​កុហក បោកប្រាស់ គំរាមកំហែង និង ការ​ក្បត់​ចិ​ត្ដ​គ្នា​គឺជា​ការរំលោភបំពាន​លើផ្លូវ​ចិ​ត្ដ ហើយ​ការរំលោភបំពាន​បែបនេះ អាច​បង្កអោយមាន​ភាព​ឈឺចាប់​យ៉ាងខ្លាំង ទៅលើ​បុគ្គល​ដែល​រងគ្រោះ​នោះ។

ការរំលោភបំពាន​លើផ្លូវ​ភេ​ទ៖ ការរំលោភបំពាន​លើផ្លូវ​ភេទ គឺ ជាកា​បង្ខិតបង្ខំ​នរណាម្នាក់ ដើម្បី​សកម្មភាព​ផ្លូវភេទ​ហើយ​វា​ជា​កត្ដា​មួយ ដែល​មិន​សក្តិសម​ទាល់តែសោះ ក្នុងការ​បង្ខំ​បុគ្គល​ណា​ម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.