www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
កាដូរ​ពិសេស​សំរាប់​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់
Gift on Valentine's Day

ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​មិត្ត​មួយចំនួន​ហៅថា​ជា​ថ្ងៃបុណ្យ​សង្សារ ជា​ថ្ងៃមួយ ដែល​រំលឹក​ពី​សេ​ក្តី​ស្រលាញ់​រវាង ក្រុមគ្រួសារ មិត្តភក្តិ និង​គូសង្សារ។ ការជូន​ការដូរ​ដល់​អ្នក​ដែល​ស្រលាញ់ គឹជា​ការបង្ហាញ​អោយ​ពួកគាត់​ដឹង​ពី​អារ​ម្ម​ណ៏ និង​សម្ព័នភាព​មួយ​យ៉ាង​ជិតស្និត​ដែល​មិនអាច​បំភ្លេចបាន។ ភួយ ខ្នើយ រូបភាព រឺ​វត្ថុផ្សេងៗដែលមាន​ភ្ផា​ប់​ដោយ​រួប​ភាព​បេះដូង  កំណាព្យ ស្នេហា ស្ករ​គ្រាប់  ប័ណ្ណជូនពរ និង​ផ្កា ជាកា​ដូរ​ដែល​អាច​ប្រើ​សំរាប់​ថ្ងៃ​ដ៏​ពិសេស​នេះ។ ផ្កាកូលាប​ក៏​ជាកា​ដូរ​មួយ​ដែល​ប្រជាជន​កម្ពុជា​និយម​ជាងគេ ក្នុងការ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ស្មោះ​របស់​ពួកគេ។ ការជ្រើសរើស​ពណ៌​រប​ស់​ផ្កា​អាច​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ​ល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់។ ខាងក្រោម​នេះ​ជា​អត្ថន័យ​ពណ៌​ផ្កាកូលាប ធ្វើអោយ​អ្នកសំរេចចិត្ត​ជ្រើសរើស​អោយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់។

អត្ថន័យនៃពណ៌​របស់​ផ្កា​
   
ជា​ពណ៌​បង្ហាញថា ម្ចាស់​ដែល​កំពុង​អោយ​ផ្កាកូលាប​នេះ​ដល់​អ្នក កំពុងតែ​ធ្លាក់​ក្នុង​អន្លង​ស្នេ​ហ៏​របស់​អ្នក​ ចាប់តាំងពី​ពេលដែល​គេ​ជួប​អ្នកជា​លើកដំបូង។
  តំណាងអោយ និរន្តរភាព ភាពជា​អមតៈ និង​ភាពរឹងមាំ។
  តំណាងអោយ​សេ​ក្តី​ស្រឡាញ់​ក៏​កក់ក្តៅ​ចំពោះ​មិត្ត​ជាទី​ស្រឡាញ់ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជាងគេ។  
បង្ហាញ​ពី​ទំនាក់ទំនង​មិត្តភាព និង​សុភមង្គល។ វា​ជា​ពណ៌​មួយ​ដែល​គេ​ធ្វើការ​ជ្រើសរើស​សំរាប់​ផ្តល់​អោយដល់​មិត្តភក្តិ មិត្តភក្តិ​រួមការ​ងារ និង ចំពោះ​គ្រួសារ​ផងដែរ។  
  ជា​ពណ៌​តំណាងអោយ​ទំនាក់ទំនង​មួយ​ដែលមាន​សុភមង្គល និង​ពេញ​ទៅដោយ​សេច​ក្កី​ស្រឡាញ់។  
តំណាងអោយ ភាព​រីករាយ​ពេញចិត្ត​ចំពោះ​ជ័យជំនះ​ដែល​ទទួលបាន និង បង្ហាញ​ពី​សេចក្តីស្រលាញ់​មួយ​យ៉ាង​ពេញចិត្ត។  
ជា​ពណ៌​តំណាងអោយ​ភាព​បរិ​សុ​ទ្ឋ សេច​ក្កី​គោរព ភាព​សុភាពរាបសារ។  
          

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.