www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
វិធីសាស្ត្រប្រាំ​យ៉ាង​សំរាប់​ជួយ​អ្នក​មាន​វិបត្តិ​ស្នេហ៍​

អ្នកមាន​អារម្មណ៍​ថា​ក្រៀម​ក្រំចិត្ត ឯកោ មិន​ចង់​ទទួលទាន​ចំណីអាហារ រឺ ក៏​ចង់​សំងំ​ខ្លួន​នៅក្នុង​បន្ទប់​ដោយ​មិន​ចង់​ជួប នរណា​នៅពេលដែល​សង្សារ រឺ ដៃគូ​របស់​អ្នក​ប្រាប់​អ្នក​ថា រឿង​យើង​ទាំងពីរ​នាក់​ត្រូវ​ចប់​ហើយ? ការ​ធ្វើបាប​ខ្លួនឯង​បែប នេះ​គឺជា​កត្តា​មិនគួរ​គប្បី​សោះ។  យ៉ាងណា​ម៉ិ​ញ ប្រសិនបើ​អ្នកមាន​វិបត្តិ​ស្នេហា អ្នក​ត្រូវ​ចងចាំ​ថា​អ្នក​មិនមែនជា​មនុស្ស ឯកោ​ឡើយ។ បើ​ដូច្នេះ​ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ ៥ យ៉ាង​សំរាប់​ជួយ​អ្នកមាន​វិបត្តិ​ស្នេហា​ទាំងឡាយ​ដើម្បី​កាត់បន្ថយ នូវ​បញ្ហា​ផ្លូវចិត្ត​ទាំងនោះ​៖ 

  1. ប្រាប់​នរណាម្នាក់​អោយ​យល់​ពី​អារម្មណ៍​របស់​អ្នក​៖ ស្វែងរក​មិត្ត​ណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត រឺក៏​នរណា​ដែល​អាច​ពិភាក្សា​ពី​អារម្មណ៍​របស់​អ្នក​បាន និង នរណាម្នាក់​ដែល​អាចយ​ល់ពី​អារម្មណ៍​របស់​អ្នក។
  2. ថែរក្សា​ខ្លួន​អ្នក​អោយបាន​ល្អ​៖ ការ​មាន​វិបត្តិ​ស្នេហ៍​អាចធ្វើអោយ​យើង​មាន​អារម្មណ៍​ពិបាក​ក្នុង​ចិត្ត យ៉ាងខ្លាំង​ដូចនេះហើយ សូមកុំ​បណ្តោយ​ខ្លួន​អ្នកធ្លាក់​ក្នុង​អន្លង់​ដ៏​ជ្រៅ​បែបនេះ​អោយសោះ។អ្វីដែល​អ្នក​គួរ ធ្វើ​នោះ​គឺ​គេង​អោយបាន​គ្រប់គ្រាន់ ទទួលទាន​ចំណីអាហារឆ្ងាញ់ៗ និង អោយបាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ ប្រាណ​ជាប្រចាំ និង​អោយ​តំលៃ​ទៅលើ​ខ្លួន​អ្នក និង​កុំ​អស់ស់ង្ឃឹម​ក្នុង​ចិត្ត​ឡើយ។
  3. រំលឹក​នូវ​អ្វីដែល​អ្នក​ធ្លាប់​ទ​ទួ​ល​ភាព​ជោគជ័យ​កន្លងមក​៖ រំលឹក​នូវ​រាល់​គុណសម្បត្តិ របស់​អ្នក ដែលមាន​កន្លងមក និង គិត​អ្វីដែល​ល្អ​អំពី​អ្នក ហើយ​ប្រសិនបើ​អ្នក​គិត​មិនឃើញ​ដោយសារតែ​អ្នក មាន​វិបត្តិ​ស្នេហ៍​នោះ​អ្នក​អាចអោយ​មិត្ត​របស់​អ្នក ជួយ​រក​នឹក​នូវ​អ្វីដែល​អ្នក​ធ្លាប់បាន​ទទួលជោគជ័យ កន្លងមក។ កុំ​បារម្ភ​ស​អ្វី អ្នកជា​មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ដែល​គេ​នៅចាំ​គាំទ្រ អ្នក​ផងដែរ។
  4. កុំអោយ​ខ្លួនឯង​នៅ​ទំនេ​រ៖ នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​សំរាប់ធ្វើ​ការតុបតែង​កែលំអ​បន្ទប់ អាន​រឿង​កំប្លែង​លេង​កីឡា រឺ ក៏​ស្វែងរក​នូវ​សកម្មភាពថ្មីៗដើម្បី​កំសាន្ត។ នេះ​មិនមែន​មានន័យថា​អ្នក​មិន​ខ្វល់​នូវអ្វីៗដែល​កើតឡើង​ជុំវិញ​នោះទេ គឺ គ្រាន់តែ​អោយ​អ្នក​ផ្តោតទៅលើ​អ្វី​ប្លែក​ហើយ​ល្អ​សំរាប់​អ្នក​តែប៉ុណ្ណោះ។

ការរំលោភបំពាន​លើផ្លូវ​ភេ​ទ៖ ការរំលោភបំពាន​លើផ្លូវ​ភេទ គឺ ជាកា​បង្ខិតបង្ខំ​នរណាម្នាក់ ដើម្បី​សកម្មភាព​ផ្លូវភេទ​ហើយ​វា​ជា​កត្ដា​មួយ ដែល​មិន​សក្តិសម​ទាល់តែសោះ ក្នុងការ​បង្ខំ​បុគ្គល​ណា​ម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.